Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការវាយប្រហារ​ដោយ​កាំបិត​នៅ​អាល្លឺម៉ង់​បណ្ដាលឱ្យ​មនុស្ស​១៤​នាក់​រងរបួស​

spot_img

​នៅ​ថ្ងៃទី​២០ ខែកក្កដា កាសែត​ប្រចាំ​តំបន់​Luebecker Nachrichten ចុះផ្សាយ​ព័ត៌មាន​ឱ្យដឹងថា មនុស្ស​យ៉ាងតិច​១៤​នាក់​រងរបួស ក្នុងនោះ​មាន​ពីរ​នាក់​រងរបួស​ធ្ងន់ ​ក្នុងករណី​វាយប្រហារ​ដោយ​កាំបិត​លើ​រថយន្ដក្រុង​នៅ​ទីក្រុង​Luebeck ចំណុះ​រដ្ឋ​Schleswig-Holstein ភាគ​ខាងជើង​អាល្លឺម៉ង់​។​

ប៉ូលិស​ឱ្យដឹងថា ពុំមាន​អ្នកស្លាប់​នៅក្នុង​ហេតុការណ៍​នេះ​ទេ​

​ប្រភពពី AFP ដែល​ដកស្រង់​ព័ត៌មាន​ពី​ប៉ូលិស​និង​សាក្សី​ឱ្យដឹងថា បុរស​ម្នាក់​បាន​ប្រើ​កាំបិត​វាយប្រហារ​ទៅលើ​អ្នកដំណើរ​ក្នុង​រថយន្ដក្រុង​បណ្ដាលឱ្យ​មនុស្ស​ជាច្រើន​រងរបួស​។​

​តាម​កាសែត​ប្រចាំ​តំបន់​ខាងលើ ជន​វាយប្រហារ​បាន​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​។​

​សមត្ថកិច្ច​កំពុង​វាយតម្លៃ​សភាពការណ៍​និង​ផ្ដល់ព័ត៌មាន​បន្ថែម​៕

សូយន

spot_img
×