Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រធានាធិបតី​Donald Trump​អញ្ជើញ​ប្រធានាធិបតី​រុស្ស៊ី​មក​ទស្សនកិច្ច​នៅ​អាមេរិក​

spot_img

​តាម​អ្នកស្រី ​Sanders កិច្ចពិភាក្សា​សម្រាប់​ខ្លឹមសារ​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​បាន​ត្រូវ​លើកឡើង​ក្នុងជំនួប​កំពូល​រុស្ស៊ី​-​អាមេរិក​នៅ​Helsinki ប្រទេស​ហ្វាំ​ឡង់ ​កាលពី​ថ្ងៃទី​១៦​កក្កដា​។​

 

ប្រធានាធិបតី​អាមេរិក​និង​ប្រធានាធិបតី​រុស្ស៊ី​ ក្នុងជំនួប​កំពូល​នៅទីក្រុង Helsinki ប្រទេស​ហ្វាំ​ង​ឡង់ កាលពី​ថ្ងៃ​១៦​កក្កដា

​ទោះបីជា​មានការ​រិះគន់​ពី​សំណាក់​គណបក្ស​ធំ​២​របស់​អាមេរិក ក៏​លោក​Trump​នៅតែ​បញ្ជាក់​តាមរយៈ​Tweeter​នៅ​ថ្ងៃទី​១៩​ ខែកក្កដា​ថា​៖«​នេះ​គឺជា​ជោគជ័យ​ធំ​មួយ ហើយ​លោក​កំពុង​ទន្ទឹងរង់ចាំ​ជំនួប​បន្ដទៀត​ជាមួយ​លោក Putin»​។​

​លោក​Trump​​ និង​លោក​Putin​បាន​ពិភាក្សា​ក្នុង​បន្ទប់​បិទ​ជិត​តែ​ពីរ​នាក់​និង​អ្នកបកប្រែ​ប៉ុណ្ណោះ​។​

​តំណាងរាស្ដ្រ​អាមេរិក​ជាច្រើន​នាក់​បាន​សំណូមពរ​ឱ្យ​អ្នកបកប្រែ​ចូលមក​កាន់​សវនាការ​សភា ​ដើម្បី​បានដឹង​ពី​រឿងរ៉ាវ​លំអិត​នៃ​ជំនួប​នេះ​ ​ក្នុងពេលដែល​លោក​Trump​លើកឡើងថា ប្រព័ន្ធ​ផ្សព្វផ្សាយ​បានលើកឡើង​អំពី​ព័ត៌មាន​ក្លែងក្លាយ​ស្ដីពី​លទ្ធផល​នៃ​ជំនួប​នេះ​៕

សូយន

spot_img
×