Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី​អាមេរិក​ត្រៀម​វាយ​ពន្ធចំពោះ​មុខទំនិញ​នាំចូល​ពី​ចិន​ដែលមាន​តម្លៃ​៥០០​ពាន់​លាន​ដុល្លារ​

spot_img

​ការគំរាមកំហែង​ខាងលើ​ត្រូវបាន​ប្រធានាធិបតី​ Trump​​ លើកឡើង​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ទូរទស្សន៍​CNBC។

​​ប្រធានាធិបតី​អាមេរិក​ Donald Trump

​នៅ​ថ្ងៃទី​២០​ខែកក្កដា ប្រធានាធិបតី​អាមេរិក​Donald Trump​ប្រកាសថា​ បាន​ត្រៀម​ជាស្រេច​ដើម្បី​វាយ​ពន្ធ​លើ​បណ្ដា​មុខទំនិញ​នាំចូល​ពី​ចិន​មានតម្លៃ​សរុប​ដល់​ទៅ​៥០០​ពាន់​លាន​ដុល្លារ ហើយ​ការគំរាមកំហែង​នេះ​បានធ្វើឱ្យ​សង្គ្រាម​ពាណិជ្ជកម្ម​បច្ចុប្បន្ន​រវាង​ខឿនសេដ្ឋកិច្ច​ធំ​បំផុត​ពីរ​លើ​ពិភពលោក​កាន់តែ​ក្ដៅ​គ​កុក​។​លោក​Trump​ថ្លែងថា​៖«​យើងខ្ញុំ​បាន​កាត់បន្ថយ​នូវ​បរិមាណ​ដ៏​ធំ​នៃ​ការបាត់​តុល្យភាព​ពាណិជ្ជកម្ម​ជាមួយ​ចិន​ហើយ​ខ្ញុំ​ត្រៀម​ជាស្រេច​សម្រាប់​ឈានដល់​កម្រិត​៥០០​ពាន់​លាន​ដុល្លារ​។ មេដឹកនាំ​អាមេរិក​រូបនេះ​អះអាងថា លោក​ពុំ​បានធ្វើ​រឿងនេះ​ដើម្បី​គោលបំណង​នយោបាយ​ឡើយ ប៉ុន្ដែ​គឺ​ដើម្បី​រឿង​ត្រឹមត្រូវ​សម្រាប់​ប្រទេសជាតិ​។​

​ក្រុង​វ៉ាស៊ីនតោន​បានចាប់ផ្ដើម​វាយ​ពន្ធ​ទំនិញ​នាំចូល​ពី​ប្រទេស​ចិន​ដល់​ទៅ​២៥​ភាគរយ​លើ​បណ្ដា​មុខទំនិញ​ដែលមាន​តម្លៃ​៣៤​ពាន់​លាន​ដុល្លារ​ហើយក៏​ត្រៀម​ធ្វើការ​វាយ​ពន្ធ​លើ​កញ្ចប់​មុខទំនិញ​មួយ​ផ្សេងទៀត​មានតម្លៃ​១៦​ពាន់​លាន​ដុល្លារ​។​សេត​វិមាន​ក៏​នូវបាន​បន្ដ​ឱ្យ​ក្រសួងពាណិជ្ជកម្ម​អាមេរិក​ពិនិត្យ​និង​រៀបចំ​បញ្ជី​លើ​មុខទំនិញ​មានតម្លៃ​សរុប​២០០​ពាន់​លាន​ដុល្លារ​សម្រាប់​ការ​វាយ​ពន្ធ​នាំចូល​នៅ​ខែកញ្ញា​ខាងមុខនេះ​។

​ការវាយប្រហារ​តាមរយៈ​ពន្ធ​រវាង​ខឿនសេដ្ឋកិច្ច​លំដាប់​ពិភពលោក​ទាំងពីរ​នេះ​កាន់តែ​ធ្វើឱ្យ​សង្គ្រាម​ពាណិជ្ជកម្ម​ពិភពលោក​ប្រឈម​នឹង​គ្រោះថ្នាក់​កាន់តែខ្លាំង​ឡើងៗ​៕

សូយន

spot_img
×