Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ថ្ងៃ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៦ មានតែ​១​ថ្ងៃ​គត់ គឺ ទី​២៩ ខែកក្កដា​

spot_img

​ភ្នំពេញ​ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅ​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៨​នេះ បាន​ចេញ​សេចក្តីប្រកាស ការបោះឆ្នោត​ជ្រើស​តំណាងរាស្ត្រ​រាស្ត្រ អាណត្តិ​ទី​៦ ប្រព្រឹត្ត​ទៅ​តែ​១​ថ្ងៃ​គត់ គឺ​ថ្ងៃ​អាទិត្យ ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខ មិន​មាន​ច្រើន​ថ្ងៃ​ដូច​ការឃោសនា​បំភ្លៃ​ការពិត​របស់​ក្រុម​មួយចំនួន​ឡើយ​។​

​បើ​យោង​តាម​សេចក្តីប្រកាស​របស់ គ​.​ជ​.​ប បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ គ​.​ជ​.​ប សូម​បញ្ជាក់​ជូន​ប្រជាពលរដ្ឋ​មេត្តា​ជ្រាបថា ការ​បោះ​ឆ្នោត​​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៦ នឹង​ប្រព្រឹត្តទៅ​តែ​១​ថ្ងៃ​គត់ គឺ​ថ្ងៃ​អាទិត្យ ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ដោយ​ចាប់ផ្តើម​ម៉ោង​៧​ព្រឹក និង​បញ្ចប់​នៅ​ម៉ោង​៣​រសៀល​។ ការផ្សព្វផ្សាយ​ដែល​ខុស​ពី​កាលបរិច្ឆេទ និង​ពេលវេលា​ខាងលើ និង​ការប្រើប្រាស់​មធ្យោ​បាយ​ទុច្ចរិត ដែលនាំឱ្យ​ភាន់ច្រឡំ និង​បាត់​ទំនុកចិត្ត​លើ​ការបោះឆ្នោត នឹង​ត្រូវ​ប្រឈម​នឹង​មាត្រា​១៤២ នៃ​ច្បាប់​ស្តីពី​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​៕ ​ដោយ​៖​កូឡាប​

spot_img
×