Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុន​អនុញ្ញាតឱ្យ​បើក​កាស៊ីណូ​ទាត់​បាល់​

spot_img

​នៅ​ថ្ងៃទី​២០​ខែកក្កដា ជប៉ុន​បានអនុម័ត​ច្បាប់​ឱ្យ​បើក​អាជីវកម្ម​កាស៊ីណូ​។​

​កាស៊ីណូ​នឹងត្រូវ​បានអនុញ្ញាត​ឱ្យធ្វើ​អាជីវកម្ម​នៅ​តំបន់​លំហែ​កម​ន្សា​ន្ដ​ចម្រុះ​

​តាម​Kyodo New​សភា​ជប៉ុន​បានអនុញ្ញាត​ច្បាប់ ទោះបីជា​ពើបប្រទះ​នូវ​ការរិះគន់​យ៉ាងខ្លាំង​ពី​សំណាក់​គណបក្សប្រឆាំង​។​សភា​ជាន់​ទាប​ជប៉ុន​បានអនុញ្ញាត​ច្បាប់​នេះ​កាលពី​ខែ​មុន ហើយ​ព្រឹទ្ធសភា​ជប៉ុន​ទើប​អនុម័ត​កាលពី​ម្សិលមិញ​នេះ​។​ក្រោយពេល​អនុម័ត ច្បាប់​នេះ​នឹង​អនុញ្ញាតឱ្យ​បង្កើត​កាស៊ីណូ​នៅ​តំបន់​លំហែ​កម្សាន្ដ​ចម្រុះ​ចំនួន​៣ ដែល​រួមមាន​ទាំង​ស​ណ្ឋ​គារ សាលប្រជុំ​និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​។​

​តំបន់​លំហែ​កម្សាន្ដ​ដំបូង​នឹង​ត្រូវបាន​សម្ពោធ​ពី​ពេលនេះ​រហូត​ឆ្នាំ​២០២០ ក្រោយ​ពេលដែល​រដ្ឋាភិបាល​ជ្រើស​រើសយក​ទីតាំង សមស្រប មាន​ទីតាំង​ជម្រើស​៤​គឺ Nagasaki, Osaka, Wakayama​និង​Hokkaido ។​

​តាម​នាយករដ្ឋមន្ដ្រី​ជប៉ុន Abe នោះ​ការអនុញ្ញាត​ច្បាប់​នេះ​នឹង​ទាក់ទាញ​ភ្ញៀវទេសចរ ក៏ដូចជា​ធ្វើឱ្យមាន​ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច​នៅ​ជាយ​រដ្ឋធានី​តូ​ក្យូ​៕

សូយន

spot_img
×