Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ផ្លូវជាតិ និង​ផ្លូវ​ក្នុង​ខេត្ត សរុប​១៥​ខ្សែ រង​ការខូចខាត​ដោយសារ​ជំនន់​ទឹកភ្លៀង ក្រសួង​សាធារណការ នឹង​ជួសជុល​ផ្លូវ​ឡើង​វិញ ក្រោយពេល​ឥទ្ធិពល​ខ្យល់ព្យុះ​ទី​៩ រលាយបាត់​

spot_img

​ភ្នំពេញ​៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ចេញ​សេចក្ដីជូនដំណឹង​ថា ដោយសារ​ប្រទេស​កម្ពុជា កំពុង​ទទួល​រង​នូវ​សម្ពាធ​ទាប និង​ឥទ្ធិពល​ខ្យល់ព្យុះ​ទី​៩ ឈ្មោះ សុន ទី​ញ បាន​បង្ក​ឲ្យមាន​ភ្លៀង​ធ្លាក់​ជោកជាំ មាន​ជំនន់​ទឹកភ្លៀង​ជន់​លិច​នៅ​តាម​បណ្ដា​ខេត្ត​មួយចំនួន និង​បាន​ធ្វើឲ្យ​កំណាត់​ខ្សែ​ផ្លូវ ស្ពាន មួយចំនួន ត្រូវបាន​កាត់ផ្ដាច់​ចរាចរណ៍​ទាំងស្រុង ដូចជា កំណាត់​ផ្លូវជាតិ​លេខ​៤ និង​កំណាត់​ផ្លូវ​ខេត្ត លេខ​១៣២ ជាដើម ហើយ​ខ្សែ​ផ្លូវជាតិ ផ្លូវ​ខេត្ត មួយចំនួនទៀត ក៏​ទទួលរង​ការខូចខាត​ស្រទាប់​ផ្លូវ​ផ្នែក​ផ្ទៃ​ខាងលើ​ផងដែរ ដូចជា កំណាត់​ផ្លូវជាតិ​លេខ​២ លេខ​៣ លេខ​៣៣ លេខ​៤១ លេខ​៤៥ លេខ​៤៨ លេខ​៥៧ និង​កំណាត់​ផ្លូវ​ខេត្ត​លេខ​១៤៨ លេខ​៣៧៧ លេខ​១៣៣២ លេខ​១៣៣៣ លេខ​១៣៣៥ លេខ​១៥៩​ដេ ជាដើម កំពុង​បង្កឲ្យមាន​ការលំបាក​ក្នុង​ការធ្វើ​ចរាចរ​។​

​សេចក្ដីជូនដំណឹង ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៨​នេះ​បាន​បញ្ជាក់ថា ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​និង​កំពុង​សហកា​រ ជាមួយ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ នៅ​តំបន់​ដែល​កំពុង​មាន​បញ្ហា ដើម្បី​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ និង​សម្រួល​ចរាចរណ៍​ទៅមក របស់​បងប្អូន​។​

​បន្ថែម​លើសពីនេះទៅទៀត ក្រសួង​នឹង​ចាប់ផ្ដើម​ជួសជុល និង​ស្ដារ​ការខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ស្ពាន​ឡើងវិញ​ជាបន្ទាន់ បន្ទាប់​ពី​ឥទ្ធិពល​សម្ពាធ​ទាប​នេះ បាន​ថយ​ចុះ​ទៅ​វិញ ដើម្បី​ធានា​ឲ្យមាន​និរន្ដរភា​ព​ចរាចរណ៍​ជា​ប្រក្រតី​។​

​ក្រសួង​ក៏​សុំ​ការយោគយល់​អធ្យាស្រ័យ ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ និង​សាធារណជន ដែល​មាន​ការលំបាក ឬ​ខកខាន ក្នុងការ​ធ្វើ​ដំណើរ ដោយ​ឆ្លងកាត់​កំណាត់​ផ្លូវ ស្ពាន ដែល​កំពុង​រង​ការខូចខាត ហើយ​ក៏​សូម​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ ទុកជាមុន ចំពោះ​ការចូលរួម​សហការ ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល ដល់​ការជួសជុល និង​ស្ដារ ផ្លូវ ស្ពាន ដែល​ខូចខាត​ឡើងវិញ ៕ ​ដោយ​៖​កូឡាប​

spot_img
×