Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កម្មករ​ប្រមូល​សំរាម ឈប់សម្រាក​៣​ថ្ងែ ដើម្បី​ទៅ​បោះឆ្នោត ដូច្នេះ​បងប្អូន​ប្រជាពលរដ្ឋ ទុកដាក់​សំរាម​ឲ្យបាន​ត្រឹមត្រូវ ជា​បណ្តោះអាសន្ន​

spot_img

​ភ្នំពេញ ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្ដីជូនដំណឹង ស្ដីពី ការ​ទុកដាក់​សំរាម នៅក្នុង​ឱកាស​ថ្ងៃ​ឈប់សម្រាក បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ថ្ងៃទី​៩​ខែកក្កដា ឆ្នាំ​២០១៨​។ រដ្ឋបាល​រាជធានី បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ ទុកដាក់​សំរាម​ឲ្យបាន​ត្រឹមត្រូវ ក្នុង​​ទីតាំង​លំនៅដ្ឋាន​របស់​ខ្លួន ក្នុង​អំឡុង​ពេល​ដំណើរការ នៃ​ការបោះឆ្នោត ជ្រើសរើស​តំណាងរាស្ត្រ នីតិកាល​ទី​៦ ដោយ​កម្មករ​-​កម្មការិនី​​របស់​ក្រុមហ៊ុន​ស៊ី​ទ្រី នឹង​ឈប់​សម្រាក​ចំនួន​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៨ ដើម្បី​ចូលរួម​ក្នុង​ការបោះឆ្នោត​។​

​នៅសល់​តែ​កម្មករ កម្មការិនី​ដែល​មាន​ទីតាំង​បោះ​ឆ្នោត​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ជិត​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះ នៅ​បម្រើ​ការងារ​តាម​ការស្ម័គ្រចិត្ត ដូច្នេះ​ក្នុង​អំឡុងពេល​៣​ថ្ងៃ នៃ​ការ​ឈប់សម្រាក​នេះ ការផ្តល់​សេវា​សម្អាត ប្រមូល និង​ដឹកជញ្ជូន​សំរាម​ក្នុង​រាជធានី​ភ្នំ​ពេញ មិន​បាន​ពេញលេញ​ឡើយ​។​

​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធា​នី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២០ ខែកក្កដា​នេះ បានបញ្ជាក់​ថា ដើម្បី​ថែរក្សា​សោភ័ណភាព អនាម័យ បរិស្ថាន​រាជធានី​ភ្នំពេញ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ជា​ម្ចាស់​លំនៅឋាន ម្ចាស់​អាជីវកម្ម សេវាកម្ម ដែល​មាន​ទីតាំង​នៅក្នុង​រាជធានី​ភ្នំពេញ ទាំងអស់ សូម​មេត្តា​យោគយល់ និង​អធ្យាស្រ័យ កុំ​បញ្ចេញ​សំរាម​មក​ដាក់​តាម​ដងផ្លូវ​សា​ធា​រណៈ ក្នុង​អំឡុង​ពេល​ថ្ងៃ​ឈប់សម្រាក​៣​ថ្ងៃ ដោយ​សូម​រក្សា​ទុកដាក់​សំរាម​ឲ្យបាន​ត្រឹមត្រូវ នៅក្នុង​ទីតាំង​របស់​ខ្លួន រៀងៗ​ខ្លួន ជា​បណ្តោះ​អាសន្ន​សិន​។ រដ្ឋបាល​រាជធានី​ភ្នំពេញ សង្ឃឹម​ជឿជាក់​ថា​បងប្អូន​ប្រជាពលរដ្ឋ ជា​ម្ចាស់​លំនៅឋាន ម្ចាស់​អាជីវកម្ម សេវាកម្ម ទាំងអស់ នឹង​ចូលរួម​ចំណែក​ថែរក្សា​អនាម័យ បរិស្ថាន​រាជធានី​ភ្នំពេញ ឲ្យបាន​ល្អ​ប្រសើរ​ជាមិនខាន​៕ ​ដោយ ​៖ ​កូឡាប​

spot_img
×