Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មូលនិធិ​គន្ធបុប្ផា​កម្ពុជា ទទួលបាន​ថវិកា​បរិច្ចាគ​ជាង​៣​ពាន់​លាន​រៀល និង​ជាង​៤​លាន​ដុល្លារ សម្រាប់​ទ្រទ្រង់​មន្ទីរពេទ្យ​គន្ធបុប្ផា​

spot_img

​ភ្នំពេញ ​៖ មូលនិធិ​គន្ធបុប្ផា​កម្ពុជា បាន​បិទ​បញ្ចប់​ការទទួល​សមាជិក​ស្ថាបនិក​ហើយ គិត​ត្រឹម​ថ្ងៃទី​១១ ខែកក្កដា​ឆ្នាំ​២០១៨ ដោយ​បច្ចុប្បន្ន​មូលនិធិ​មាន​សមាជិក​ស្ថាបនិក​ចំនួន​១៣០​រូប រួម​ជាមួយ​សមាជិក​ផ្សេងៗ​ទៀត ជាច្រើនរូប ហើយ​ទទួលបាន​ថវិកា​បរិច្ចាគ​ចំនួន ៣.៥៣៧.៦៤៦.១៥០​រៀល និង​៤.៩១៥.០៩៥​ដុល្លារ​។​

​បើ​តាម​សេចក្ដីប្រកាស​ព័ត៌មាន​ផ្លូវការ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ព្រឹក​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៨ បានបញ្ជាក់​ថា ក្រោម​ទម្រង់​ជាប​រធន​បាល​កិច្ច មូលនិធិ​គន្ធបុប្ផា​កម្ពុជា បែងចែក​សប្បុរសជន ដែល​បរិច្ចាគ​ជូន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ជា​បី​ប្រភេទ គឺ​១) សមាជិក​ស្ថាបនិក ២)​សមាជិក​កិត្តិយស និង​៣)​សមាជិក​គាំទ្រ ដោយ​ក្នុង​នោះ​សម្រាប់​សប្បុរសជន​ដែល​មាន​បំណង​ក្លាយ​ជា​សមាជិក​ស្ថាបនិក អាច​ចូលរួម​បរិច្ចាគ​តាម​លក្ខខណ្ឌ​កំណត់​ក្នុង​រយៈពេល​៣​ខែ​ដំបូង គិត​ចាប់ពី​ថ្ងៃ​ទី​១១​ខែ​មេសា ឆ្នាំ​២០១៨ រហូត​ដល់​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៨​។ ដោយឡែក​សម្រាប់​សមាជិក​កិត្តិយស និង​សមាជិក​គាំទ្រ លេខាធិការដ្ឋាន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា នៅតែ​បន្ត​ទទួល​ដោយ​មិន​មាន​ពេល​កំណត់​ឡើយ​។​

​បើ​តាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មូលនិធិ​គន្ធបុប្ផា​កម្ពុជា បាន​ទទួល​សមាជិក ក្នុង​ប្រភេទ​នីមួយ​រួមមាន សម្តេច​តេជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បរិច្ចាគ​៥០.០០០​ដុល្លារ​ប្រាំ​ឆ្នាំ​ជាប់​គ្នា , កាកបាទក្រហមកម្ពុជា បរិច្ចាគ ១.០០០.០០០​ដុល្លារ រៀងរាល់ឆ្នាំ​, សមាជិក​ស្ថានិក ចំនួន​១៣០​រូប បរិច្ចាគ ចំនួន ១.៨២៥.០០០.០០០​រៀល និង​៣.០៨៥.៥០០​ដុល្លារ , សមាជិក​កិត្តិយស ចំនួន​១០៧​រូប បរិច្ចាគ ចំនួន​៤៥៨.៧១០.០០០​រៀល និង​៥១១.៧៥៥​ដុល្លារ , សមាជិក​គាំទ្រ ចំនួន​៤៦.៣៩៧​រូប​បរិច្ចាគ​ចំនួន ១.២៤៤.៣៨៤.១៥០​រៀល និង​២៦៧.៥៦០​ដុល្លារ និង​សប្បុរសជន​ផ្សេងៗ​៨៩០​រូប បរិច្ចាគ​ចំនួន​៩.៥៥២.០០០​រៀល និង ២៩០​ដុល្លារ​។ ដោយ​សរុប​ថវិកា​ទទួល​បាន​ពី​ការបរិច្ចាគ ចំនួន ៣.៥៣៧.៦៤៦.១៥០​រៀល និង​៤.៩១៥.០៩៥​ដុល្លារ​។​

​សូមបញ្ជាក់​ថា ការចូលរួម​បរិច្ចាគ​នេះ ជា​កាយវិការ​មួយ​បង្ហាញ​ឲ្យឃើញ​ថា​ទាំងស​ប្បុរ​ស​ជនទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស បាន​ចូលរួម​យ៉ាង​សកម្ម ក្នុង​ការគាំទ្រ​គោលនយោបាយ​ទ្រទ្រង់ និង​ធានា​ចិរភាព នៃ​កិច្ច​ប្រតិបត្តិការ​របស់​មន្ទីរពេទ្យ​គន្ធបុប្ជា ដែល​ត្រូវបាន​ផ្ដួចផ្ដើមឡើង​ដោយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន តាមរយៈ​ការបង្កើត​មូលនិធិ​គន្ធបុប្ផា​កម្ពុជា បន្ថែម​ពីលើ​មូលនិធិ​គន្ធបុប្ផា​ស្វីស​ដែល​មាន​ស្រាប់​។​

​មូលនិធិ​គន្ធបុប្ផា​កម្ពុជា សូម​បន្ត​អំពាវនាវ និង​លើកទឹកចិត្ត​ដល់​សប្បុរសជន​ទាំងអស់ឲ្យ​ចូលរួមប​រិ​ច្ចាគ ក្នុងនាម​ជា​សមាជិក​កិត្តិយស ឬ​សមាជិក​គាំទ្រ ដើម្បី​នាំមក​នូវ​ភាព​ញញឹម​ដល់​កុមារ​កម្ពុជា​គ្រប់រូប ព្រោះ​ភាព​ញញឹម​របស់​កុមារ គឺ​ជា​អនាគត​ដ៏​ភ្លឺស្វាង​របស់​កម្ពុជា​។​

​សូម​រំលឹក​ថា មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ដែល​បង្កើតឡើង​ដោយ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ត្រូវបាន​សម្ពោធ​ដាក់ឲ្យ​ដំណើរការ​ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០១៨ ដោយ​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជា​ស្ថាបនិក និង​ជា​ប្រធានកិត្តិយស​នៃ​មូលនិធិ​៕ ​ដោយ​ ៖ ​កូឡាប​

      

spot_img
×