Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក​អំពាវនាវ​ឱ្យ​រុស្ស៊ី​និង​ចិន​អនុវត្តន៍​ពេញលេញ​ទណ្ឌកម្មសេដ្ឋកិច្ច​ចំពោះ​កូរ៉េខាងជើង​

spot_img

​ប្រមុខ​ការទូត​អាមេរិក​និយាយថា គេ​មាន​ភស្ដុតាង​គ្រប់គ្រាន់​ដែល​កូរ៉េខាងជើង​ទទួលបាន​ប្រេងឥន្ធនៈ​លួចលាក់ ហើយ​អំ​នាវ​នាវ​ឱ្យ​កូរ៉េ​និង​ចិន​កុំ​បំពាន​បទបញ្ជា​ដាក់ទណ្ឌកម្ម​លើ​ប្រទេស​នេះ​។​

​ប្រមុខ​ការទូត​អាមេរិក​នៅ​ស្នាក់ការ​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃ​២០​កក្កដា​

​ប្រមុខ​ការទូត​អាមេរិក Mike Pompeo បាន​ថ្លែង​នៅ​ស្នាក់ការ​UN នា​បុរី​ញូវយ៉ក កាលពី​ថ្ងៃ​២០​កក្កដា​ថា រុស្ស៊ី​និង​ចិន​គប្បី​បន្ដ​អនុវត្តន៍​ការដាក់ទណ្ឌកម្ម​ដែល​អង្គការសហប្រជាជាតិ​បានអនុម័ត​ចំពោះ​កូរ៉េខាងជើង​ឱ្យបាន​ត្រឹមត្រូវ​។​

​ទន្ទឹម​នោះ​អាមេរិក​ក៏​ប្រកាស​ឱ្យដឹងពី​ព័ត៌មាន​ចារកម្ម​បង្ហាញឱ្យឃើញ​មាន​ករណី​ដឹកជញ្ជូន​ប្រេង​យ៉ាងតិច​៨៩​លើក​ក្នុង​ចន្លោះ​ពី ថ្ងៃទី​១​ខែមករា​ដល់​ថ្ងៃទី​៣០​ខែឧសភា​ទៅកាន់​តំបន់​សមុទ្រ​អន្ដរជាតិ​ក្បែរ​កូរ៉េខាងជើង ហើយ​ដែល​វា​មាន​ចំនួន​លើសពី​កូតា​កំណត់​គឺ​500.000​ធុង​ប្រេង​។​

​លោក​Mike Pompeo សង្កត់ធ្ងន់ថា ការអនុវត្ត​យ៉ាង​ម៉ត់ចត់​នូវ​បណ្ដា​វិធានការ​ដាក់ទណ្ឌកម្ម​គឺជា​កត្ដា​ដ៏​សំខាន់​ដើម្បី​សម្រេច​ឱ្យបាន​គោលដៅ​រំសាយ​នុយក្លេអ៊ែ​នៅ​កូរ៉េខាងជើង​។​

​គួរ​កត់សម្គាល់ថា រុស្ស៊ី​និង​ចិន​ដែលជា​អ្នកផ្គត់ផ្គង់​ប្រេង​ទៅឱ្យ​កូរ៉េខាងជើង​ជា​យូរ​មកហើយ និង​ឆ្លើយថា​ពួកគេ​ត្រូវការ​ពេលវេលា​ដើម្បី​ស៊ើប​បញ្ជាក់​ការចោទប្រកាន់​របស់​អា​មេ​រិ​ក​៕

សូយន

spot_img
×