Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជូន​កូនៗ​ទៅ​សាលា​រួច​អស់ ​ម្តាយជា​គ្រូ​បង្រៀន​​ម្នាក់នេះ​​ឡើង​ផ្សារ​ទំនើប និង​ស​ម្រ​ច​ចិត្ត​លោត​សម្លាប់ខ្លួន​ពី​ជាន់​ទី​៥ ដោយសារតែ​រឿង​មួយ​នេះ!!

spot_img

​ករណី​ធ្វើអត្តឃាត​មួយ ដែល​បាន​កើតឡើង និង​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ផ្ទៃ​ប្រទេស ត្រូវបាន​គេ​រាយការណ៍​ថា ជា​ករណី​របស់​ស្ត្រី​ម្នាក់​ដែល​បាន​ធ្លាក់​រហូត​ស្លាប់ ពី​អគារ​ផ្សារ​ទំនើប​មួយ​នៅក្នុងសង្កាត់ Pasir Puteh, ទីក្រុង Ipoh ប្រទេស​ម៉ា​ឡេស៊ី កាលពី​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៨ ។ នេះ​បើតាម​សេចក្តីរាយការណ៍​របស់ Berita Harian ។​

​ស្ត្រីជន​រងគ្រោះ​មានឈ្មោះ Liew Kit Mooi អាយុ ៣៦ ឆ្នាំ ត្រូវបាន​គេ​រាយការណ៍​ថា ត្រូវបាន​រកឃើញ​ដោយ​មនុស្ស​នៅ​ជុំវិញ​តំបន់​នោះ នៅ​ប្រហែល​ម៉ោង ៣ រសៀល ហើយ​ពួកគេ​បាន​រាយការណ៍​ទៅ​ប៉ូលីស​ភ្លាមៗ នៅពេល​រកឃើញ​សាកសព​របស់​នាង ។ មេ​ប៉ូលិស Ipoh លោក Mohd Ali Tamby បាន​និយាយថា Liew បាន​ធ្លាក់​ពី​ជា​ន់ទី​៥ នៃ​អគារ​ផ្សារ​ទំនើប​នោះ ហើយ​លោក​បាន​ជឿថា ករណីនេះ​មិនមាន​ជា​រឿង​អាក្រក់​អ្វី​ផ្សេង​ទេ ពីព្រោះ​សាក្សី​ជាច្រើន​បានឃើញ Liew បាន​ធ្លាក់​ពី​អគារ​នេះ​ពិតប្រាកដ​មែន ។

Diew ដែល​ធ្វើការ​ជា​គ្រូបង្រៀន បាន​ទៅ​ផ្សារ​ទំនើប​នោះ បន្ទាប់ពី​បាន​ជូន​កូនៗ​របស់​នាង​ទៅ​សាលារៀន​នៅឯ Pekan Lama ។ លោក Ali បាន​ចែករំលែក​ថា សន្តិសុខ​ម្នាក់​ដែល​បានធ្វើការ​នៅ​ទីនោះ​បានឃើញ​នាង ហើយ​បាន​ព្យាយាម​បញ្ឈប់​សកម្មភាព​ដើរ​ក្រឡឹង​គួរ​ឲ្យ​ព្រួយបារម្ភ នៅ​ជុំវិញ​ទីកន្លែង​ដែល​នាង​លោត​ចុះ ។ ទោះជា​យ៉ាងណាក៏ដោយ ការខិតខំ​ប្រឹងប្រែងរ​បស់​គាត់​ឥតប្រយោជន៍​ទេ ព្រោះ​នៅ​ទីបំផុត Liew លោត​សម្លាប់ខ្លួន​ទាល់តែ​បាន​បែបនេះ ។​

មេប៉ូលិស Ipoh លោក Mohd Ali Tamby

​ទាក់ទង​នឹង​ករណីនេះ ត្រូវបាន​គេ​បញ្ចេញ​ឲ្យ​ដឹងថា Liew បាននិងកំពុង​ទទួល​រង​ពី​ជំងឺ​ធ្លាក់ទឹក​ចិត្តខ្លាំង ។ ហើយ​រឿងនេះ​ត្រូវបាន​ប្តី​របស់​នាង​​បញ្ជាក់ថា នាង​បានទទួល​ការព្យាបាល​នៅ​មន្ទីរពេទ្យ​មួយ កាលពី​សប្តាហ៍​មុន ។ ហេតុដូច្នេះ គាត់​ពុំ​អាច​ស្តីបន្ទោស​នរណាម្នាក់ ចំពោះ​ការស្លាប់​ប្រពន្ធ​របស់គាត់​ទេ ។​

​គាត់​ក៏បាន​ជឿថា ប្រពន្ធ​របស់គាត់ បាន​ដើរ​ឆ្លងកាត់​ផ្លូវ​ជាច្រើន នៅពេល Liew ពុំ​អាច​ទ្រាំទ្រ​នឹង​បន្ទុក​ការងារ​របស់គាត់ នៅពេល​នាង​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​ធ្លាក់ទឹក​ចិត្ត​នេះ ។ រហូតមកទល់​ពេលនេះ សាកសព​របស់ Liew ត្រូវបាន​ដឹកយក​ទៅកាន់​មន្ទីរពេទ្យ Raja Permaisuri Bainun (HRPB) ដើម្បី​ធ្វើ​កោសល្យ​វិ​ច្ច័​យ​បន្ថែម មុនពេល​ក្រុមគ្រួសារ​នាំយកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ ឧ​ត្ត​ម (​ប្រភព​៖ Worldofbuzz)

spot_img
×