Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ជួន ណា​រិន្ទ កោះប្រជុំ​កម្លាំង​ក្រោម​ឱវាទ ដើម្បី​ពង្រឹង​ការពារ​សន្តិសុខ​បោះឆ្នោត​

spot_img

​ខេត្ត​ព្រះសីហនុ ​៖ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​២០ ខែកក្កដា ឆ្នាំ​២០១៨ បានបើកកិច្ចប្រជុំ​បន្ទាន់​មួយ ដើម្បី​ត្រួតពិនិត្យ​ផែនការ ការពារ​សន្តិសុខ​សុវត្ថិភាព សណ្តាប់ធ្នាប់ នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃ​អាទិត្យ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​។​

កិច្ចប្រជុំ​នេះ​មាន​ការចូលរួម​ពី លោក លោកស្រី ស្នងការរង នាយ​-​នាយរង​ការិយាល័យ អធិការ​-​អធិការរង​នគរបាល​ក្រុង​-​ស្រុក និង​នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល ទូទាំង​ខេត្ត​ព្រះសីហនុ​។​

នា​ឱកាស​នោះ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ បាន​ណែនាំ​ដល់​កងកម្លាំង​ទាំងអស់ ត្រូវ​ស្វែងយល់​អំពី​ច្បាប់​បទបញ្ជា នីតិវិធី​សម្រាប់​ការបោះឆ្នោត និង​ក្រមសីលធម៌ សម្រាប់​ភ្នាក់ងារ​សន្តិសុខ ការពារ ការិយាល័យ បោះឆ្នោត ឲ្យបាន​ច្បាស់លាស់ និង​មាន​ការទទួលខុសត្រូវ​ខ្ពស់​។​

ព្រម​ជាមួយគ្នានេះ លោកស្នងការ ក៏​បាន​បែងចែក​ម៉ូតូ​ម៉ាក​ស៊ុយ​ស៊ូ​គី​ស្មាស ចំនួន ២៩​គ្រឿង ជូន​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​២៩​ឃុំ​-​សង្កាត់​ទូទាំង​ខេត្ត​ព្រះសីហនុ ដែល​ក្រសួង​មហាផ្ទៃ​ផ្តល់ជូន ដើម្បី​ធ្វេី​ជា​មធ្យោបាយ សម្រាប់​បម្រើ​ការងារ​ជំនាញ​ប្រចាំ​ថ្ងៃ​ផងដែរ​។​
​ទន្ទឹមគ្នានេះ លោក​វរសេនីយ៍ឯក ឆឹង សុខា នាយការិយាល័យ​បង្ការ និង​ពន្លត់​អគ្គីភ័យ បាន​ជួយ​ឧបត្ថម្ភ​មី​ចំនួន​៥០​កេស​ធំ ឬ​ស្មើ​ថវិកា​ចំនួន​១៥០០​ដុល្លារ សហរដ្ឋអាមេរិក ជូន​ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ដើម្បី​បែងចែ​កជូន​ដល់​កងកម្លាំង​ប្រចាំការ ប្រចាំ​បញ្ជា នៅ​ស្នងការដ្ឋាន អធិការដ្ឋាន​នគរបាល​ក្រុង​-​ស្រុក និង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល នៅតាម​មូលដ្ឋាន​នី​មួយៗ​ថែមទៀត​ផង​៕ ដោយ ៖ ដែនសីមា

spot_img
×