Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ខេត្ដ​ព្រះសីហនុ ស្នើ​ដល់​ភ្ញៀវទេសចរ​កុំ​ឲ្យ​ចុះ​ងូតទឹក ពេល​មាន​រលក​សមុទ្រ​ធំៗ​

spot_img

​ខេត្ត​ព្រះសីហនុ ​៖ សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ បាន​អំពាវ​ដល់​ប្រជាពលរដ្ឋ ពិសេស​ភ្ញៀវ​ទេចរ ត្រូវ​ប្រុងប្រយ័ត្ន​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ឲ្យបាន​ខ្ពស់ ឬ​មិន​ត្រូវ​ចុអ​ងូតទឹក​សមុទ្រ​នោះ​ទេ នៅពេល​មាន​រលក​សមុទ្រ​បោកបក់​ធំៗ​។​

​លោក​ឧត្តមសេនីយ៍ទោ ជួនណា​រិន្ទ​ស្នងការ​នគរបាល ខេត្ត​ព្រះសីហនុ ឲ្យដឹងថា មាន​បុរស​ជនជាតិ​ខ្មែរ​ម្នាក់ ត្រូវបាន​គេ​ជួយ​សង្គ្រោះ​ពី​ការ​លង់ទឹក​សមុទ្រ​ទាន់ពេល ក្រោយ​ពី​ជនរងគ្រោះ​ចូល​លេង​ទឹកសមុទ្រ​នៅ​ឆ្នេរ​ឯករាជ្យ ហើយ​ត្រូវ​រលក​បោក​ផ្ទប់ នៅ​ម៉ោង​ជិត ៦​ល្ងាច​ថ្ងៃ​២០ ខែកក្កដា ឆ្នាំ​២០១៨ នៅ​គ្រា​សមុទ្រ​មាន​រលក​ខ្លាំង​។​

លោកស្នងការ​បន្តទៀត​ថា ដើម្បី​ការពារ​សុវត្ថិភាព​ទូទៅ របស់​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ សមត្ថកិច្ច​នគរបាល បាន​ចេញ​បំរាម​មិន​ឲ្យ​ពលរដ្ឋ ឬ​អ្នកទេសចរ ចុះ​លេង​ទឹកសមុទ្រ នៅពេល​មាន​រលក​ខ្លាំងៗ​នោះទេ​។​

លោក​បន្តថា ដើម្បី​ការពារ​អាយុជីវិត របស់​ប្រជាពលរដ្ឋ កង​នគរបាល​ល័ត​បានមក​ហាមឃាត់​ដោយផ្ទាល់​ផង ប៉ុន្តែ​នៅតែ​មាន​អ្នក​ជំនះ​ចុះ​លេង​ទឹក ហើយ​ខ្វះ​ការប្រុងប្រយ័ត្ន និង​គ្មាន​ឧបករណ៍​ការពារ​ជាប់​ខ្លួន​ដូចជា​អាវ​ពោង​ជាដើម ទើប​បង្កឲ្យមាន​គ្រោះថ្នាក់​ជា​បន្តបន្ទាប់ក​ន្ល​ង​មក​។​

គួររំលឹកថា កាលពី​ព្រលប់​ថ្ងៃ​ម្សិលមិញ​ក៏​មាន​បុរស​ជា​កម្មករ​ជនជាតិ​ចិន​ម្នាក់​បាន​បាត់​ខ្លួន​នៅ​ឆ្នេរសមុទ្រ​កន្ទុយ​នាគ ជាប់​សណ្ឋាគារ​សុខា ក្រុងព្រះសីហនុ​។ ហើយ​ថា ពេល​ចុះ​លេង​ទឹក​ជាមួយ​មិត្តភក្តិ ហើយ​ពេលនេះ សមត្ថកិច្ច​នគរបាល​បាន​រក​ឃើញ​សព​ជនរង​គ្រោះ​​ហើយ​៕ ដោយ ៖ ដែន​សីមា​

 

spot_img
×