Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រើ​ថ្នាំ​សម្រក​ទម្ងន់​៧​ឆ្នាំ​អស់​លុយ​30.000 USD ចុងក្រោយ​ទម្ងន់​បែរជា​កើន​…​ទ្វេដង​

spot_img

​រឿង​ហេតុនេះ​ប្រហែលជា​គ្មាន​អ្នកណា​ដឹង​ទេ​ប្រសិនបើ​នារី​ចិន​រូបនេះ​មិនបាន​ទៅ​ពេទ្យ​ដើម្បី​វះកាត់​បង្រួម​ក្រពះ​។

Xiaoli មុន​និង​ក្រោយពេល​ផឹកថ្នាំ​សម្រក​ទម្ងន់​ង​ក្នុងអំឡុងពេល​៧​ឆ្នាំ​

Xiaoli អាយុ​២៥​ឆ្នាំ បានចាប់ផ្ដើម​ផឹកថ្នាំ​សម្រក​ទម្ងន់​តាំងពី​៧​ឆ្នាំមុន​ម្ល៉េះ ព្រោះ​តែមាន​ជំនឿ​លើ​ការផ្សាយពាណិជ្ជកម្ម​អំពី​ថ្នាំ​សម្រក​ទម្ងន់​លើ​ទូរទស្សន៍​។​ពេលនោះ​នាង​មាន​ទម្ងន់​ត្រឹមតែ​ជាង​៤៥​គីឡូក្រាម​ប៉ុណ្ណោះ ប៉ុន្ដែ​ចង់​ស្គម​ជាង​នេះ​បន្ដិច នាង​ក៏​ទិញ​ថ្នាំ​ខាងលើ​មក​ផឹក​។​

​នាង​រម្លឹកថា ដំបូង​វា​ពិត​ជាមាន​ប្រសិទ្ធភាព​មែន ហើយ​នាង​ក៏​ឈប់​ផឹក ប៉ុន្ដែ​នៅពេល​នាង​ឈប់​ផឹក ទម្ងន់​របស់​នាង​បែរជា​ឡើង​លើស​ពេលមុន​ទៅវិញ ។​វេលា​នោះឯង​គឺជា​ការចាប់ផ្ដើម​នៃ​ភាព​វិលវល់ ផឹកថ្នាំ​ចុះ ហើយ​ពេល​ឈប់​ផឹក​កាន់តែ​កើន​លើស​ជាង​មុន​។​៧​ឆ្នាំ​ក្រោយមក គិត​ទៅ​នាង​បាន​ចំណាយ​លើ​ថ្នាំ​សម្រក​ទម្ងន់​អស់ 200.000 yuan ប្រមាណ​30.000 USD​ ហើយ​ថ្នាំ​ទាំងនោះ​មាន​ច្រើន​ប្រភេទ​ផ្សេងៗ​ពីគ្នា រហូតដល់​ថ្នាក់​នាង​មិន​ចាំបាន​ថា​នាង​ផឹកថ្នាំ​អ្វីខ្លះ​។​

​Xiaoli ត្រូវបាន​វេជ្ជបណ្ឌិត​ពិនិត្យ​មុនពេល​វះកាត់​បង្រួម​ក្រពះ​

Xiaoli ពោលថា​៖ អ្វីដែល​នាង​និយាយ នាង​មាន​ភស្ដុតាង​ដែល​សុទ្ធសឹង​ជា​វិក្កយបត្រ​ទិញ​ថ្នាំ​សម្រក​ទម្ងន់​កន្លងមក​ធ្វើជា​ភស្ដុតាង​។​នាង​ពុំ​ចង់​ប្ដឹងផ្ដល់​អ្វី​ទេ ព្រោះ​ជា​ជម្រើស​ខុស​របស់​នាង​។​នាង​គ្រាន់តែ​សង្ឃឹមថា​មនុស្ស​គ្រប់រូប​គប្បី​យល់ច្បាស់​អំ​ពី​បណ្ដា​ផលិតផល​សម្រក​ទម្ងន់​ដែល​ជាក់ស្ដែង​វា​មិន​ពិត​ដូច​ការស្រែក​ផ្សាយពាណិជ្ជកម្ម​ទេ​។​

​តាម​កាសែត​Oddity Central ក្រុម​វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ​ប្រទេស​ចិន​បាន​និយាយថា​៖ តាម​ទម្លាប់ បរិភោគ​អាហារ​របស់ Xiaoli វា​មិនអាច​ធ្វើឱ្យ​នាង​កើន​ទម្ងន់​ខ្លាំង​បែបនេះ​ទេ ប៉ុន្ដែ​មូលហេតុ​សំខាន់​គឺ​បណ្ដាលមកពី​បណ្ដា​ប្រភេទ​ឱសថ​ដែល​នាង​បាន​ប្រើប្រាស់​ក្នុង​រយៈ​៧​ឆ្នាំកន្លងមក ។​

​អ្នកវិទ្យាសាស្ដ្រ​តែង​ទូន្មាន​ថា ពុំគប្បី​ជឿ​លើ​ការផ្សព្វផ្សាយ​ដោយ​ពុំមាន​យោបល់​របស់​អ្នកជំនាញ​តាម​ផ្នែក​៕​

សូយន

spot_img
×