Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ស្ត្រី​២​នាក់​ផ្ទុះ​ជម្លោះ​ស្ទើរ​ស៊ីសាច់​គ្នា​ក្នុង​សួន​កម្សាន្ត ក្នុងករណី​​​ក្មេងប្រុស​ម្នាក់​យកដៃ «​ប៉ះ​គូទ​» ស្ត្រី​ម្នាក់ (​វីដេអូ​)

spot_img

«​ទីកន្លែង​ដ៏​រីករាយ​» នៅ Pudong ទីក្រុង​សៀង​ហៃ បាន​ប្រែក្លាយជា​កន្លែង​ស្ទើរ​ស៊ីសាច់​គ្នា រវាង​ស្ត្រី​វ័យក្មេង​២​នាក់ ជុំវិញ​រឿងរ៉ាវ​ពាក់ព័ន្ធ​នឹង​កូនក្មេង​ម្នាក់ កាលពី​ចុង​សប្តាហ៍​មុន ។​

​ជម្លោះ​សឹងតែ​ឈានដល់​ការ​វាយតប់​គ្នា​ដ៏​សាហាវ​នេះ បានកើត​ឡើង បន្ទាប់ពី​អ្នកទេសចរ​ស្រី​ម្នាក់ បាន​ចោទប្រកាន់​ក្មេងប្រុស​អាយុ ៨ ឆ្នាំ ម្នាក់ បាន​យកដៃ​ប៉ះ​គូទ​របស់​នាង ។​

​វីដេអូ​នេះ​ហេតុការណ៍​នេះ បានបង្ហាញ​ឲ្យ​ឃើញ​ស្ត្រី​២​នាក់ ម្នាក់​ពាក់អាវ​យឺត​ពណ៌​ខ្មៅ និង​ម្នាក់ទៀត​ពាក់អាវ​ផ្កា​ពណ៌​ប្រផេះ បាន​ប្រឈមមុខ​ដាក់គ្នា​យ៉ាងខ្លាំង​មួយ ខណៈ​អ្នក​ទៅ​ដើរលេង​ជាច្រើន​ចូល​ចោមរោម​ឈរ​មើល ។​

​ស្ត្រី​ពាក់​អាវយឺត​ខ្មៅ អាច​ត្រូវ​បានឃើញ​យកដៃ​វាយ​គូ​ជម្លោះ​របស់​នាង​ជាមួយ​មួក ពីរ​បី​ដង ។ ខណៈ​ស្ត្រី​នៅក្បែរ​ម្នាក់ទៀត បាន​ចូល​អន្តរាគមន៍​អ្នក​ទាំងពីរ ។​

​ប៉ុន្មាន​វិនាទី​ក្រោយមក ស្ត្រី​ម្នាក់​ផ្សេងទៀត​ក្នុង​សម្លៀកបំពាក់​ពណ៌​ស អាច​ត្រូវ​បានឃើញ​យកដៃ​ចង្អុល ទៅកាន់​ស្ត្រី​ម្នាក់​ពាក់អាវ​យឺត​ពណ៌​ប្រផេះ មុនពេល​រុញ​នាង​ចេញ ។​

​នៅ​ចំណុច​មួយ​នោះ ស្ត្រី​ម្នាក់​បាន​សួរថា​៖ «​តើ​ឯង​ឆ្កួត​មែន​! បានជា​យកដៃ​មក​ប៉ះ​គូទ​យើង​បែបនេះ​ហ្នឹង​? មើលមុខ​មាត់​របស់​ឯង​ផង​!!» ។​

​នៅ​ទីបំផុត ភាគី​ទាំង​ពីរបាន​យល់ព្រម ខណៈ​ម្តាយ​ក្មេងប្រុស​បាន​សងជំងឺចិត្ត​នាង​ជាមួយ​ទឹកប្រាក់ ១,០០០ យ័ន (១៤៨ ដុល្លារ​) ដល់​ស្ត្រី​ដែល​ទទួលរង​ការ​បៀតបៀន​កេរ្តិ៍ខ្មាស​នោះ ដើម្បី​បញ្ចប់រឿង ។ នេះ​បើ​យោងតាម People’s Daily ៕ ចន្ទី (Nextshark)​

spot_img
×