Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ដ្រី​ឥណ្ឌូណេស៊ី​ត្រូវ​វាយ​ដោយ​ខ្សែតី ព្រោះតែ​រួមភេទ​មុន​រៀបការ​

spot_img

នៅ​ពីមុខ​ចំណោម​មនុស្ស​ធ្វើជា​សាក្សី បុរស​ស្លៀកខោ​អាវខ្មៅ​បិទមុខ​ជិត បាន​យារ​ខ្សែតី​វ័ធ​លើ​ស្ដ្រី​ម្នាក់​កំពុង​លុតជង្គង់​ពីមុខ​។​

​តាម​The Sun ចុះផ្សាយ​ថ្ងៃទី​២០ ខែកក្កដា ឱ្យដឹងថា ស្ដ្រី​ម្នាក់​ត្រូវបាន​គេ​ឱ្យ​លុតជង្គង់​នៅលើ​ឆាក​និង​រង​៣០​ខ្សែតី ព្រោះតែ​នាង​បាន​ទំនាក់ទំនង​ផ្លូវភេទ​មុនពេល​រៀបការ ដែលជា​រឿង​ត្រូវ​ហាមឃាត់​ក្នុង​ច្បាប់​អ៊ិ​ស្លាម Sharia​។​

​រៀងរាល់​ដែល​ប្រកាច់​ដោយ​ឈឺចាប់​ព្រោះ​ខ្សែតី នាង​បាន​បើកភ្នែក​សម្លឹងមើល​ជុំវិញ​ហាក់ដូចជា​អង្វរករ​ឱ្យគេ​ជួយ​។​ប៉ុន្ដែ​ហ្វូងមនុស្ស​ដែល​អង្គុយ​ជុំវិញ​ពុំមាន​បង្ហាញ​ក្ដី​អាណិតអាសូរ​សូម្បី​បន្ដិច ហើយ​ថែមទាំង​នាំគ្នា​យក​ទូរស័ព្ទ​មក​ថត​ទុក​ទៀតផង​។​

​ហេតុការណ៍​នេះ​កើតឡើង​នៅ Aceh ដែលជា​ខេត្ដ​មួយគត់​នា​ប្រទេស​ឥណ្ឌូណេស៊ី​ដែល​នៅ​បន្ដ​ច្បាប់​អ៊ិ​ស្លាម Sharia​។​មិ​ត្ដ​ប្រុស​របស់​ស្ដ្រី​ខាងលើ​ក៏​រង​ទណ្ឌកម្ម​ដូច​ស្ដ្រី​នេះដែរ​។​

​គួររម្លឹកថា ច្បាប់​អ៊ិ​ស្លាម Sharia ហាមឃាត់​ការរួម​ភេទ​ក្រៅ​អាពាហ៍ពិពាហ៍ និង​ការ​រួមភេទ​ដូចគ្នា​។​សប្ដាហ៍​មុន​មនុស្ស​ស្រឡាញ់​ភេទ​ដូចគ្នា​នៅ​ខេត្ត​នេះ​ក៏​រង​នូវ​ទណ្ឌកម្ម​ខ្សែតី​បន្ទាប់ពី​គេ​ដឹង​៕

សូយន

 

 

spot_img
×