Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ​២០១៧ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

​ឆ្នាំជូត ៖ រាសី​ឡើង​ខ្ពស់​។ ថ្ងៃនេះ​ជា​ថ្ងៃ​ជោគជ័យ​ក្នុង​ការងារ គ្រប់យ៉ាង​សុទ្ធតែ​ប្រព្រឹត្ត​ទៅដោយ​រលូន ត្រូវ​តាម​ផែនការ​។ អាស្រ័យ​ដោយ​ឥរិយាបថ​ធ្វើ​ការល្អ​របស់​អ្នក ហេតុនេះ​ឱកាស​រកប្រាក់​ក៏មាន​ច្រើន​។ មនោសញ្ចេតនា ៖ អ្នក​នៅ​លីវ​នឹង​បាន​ជួប​មនុស្ស​ដែល​ខ្លួន​គួច​ចិត្ត​លើ អ្នកមាន​គូ​ឬ​មានគ្រួសារ​ហើយ នឹងមាន​ភាព​រីករាយ​ដ៏​ស្មាន​មិន​ដល់​១​។ ទិស​នាំ​លាភ​៖ លិច តំណម​ទិស ៖ ជើង​។ ពណ៌​នាំ​សំណាង​៖ លឿង​។ ឆ្នាំ​យកអាសា ៖ ឆ្នាំរោង​៕

​ឆ្នាំឆ្លូវ ៖ រាសី​ល្អ​មធ្យម ។ ការងារ​ពុំមាន​អ្វី​លេចធ្លោ ត្រូវ​រក្សា​ស្មារតី​សុទិដ្ឋិនិយម មិនត្រូវ​ធ្វើ​អ្វី​ដោយ​អន្ទះសា​នាំ​ឲ្យ​បាត់បង់​ទំនុកចិត្ត​ពី​ផ្នែក​រួមការ​ងារ​។ មានឱកាស​វិនិយោគ​តូច ទោះបី​មិន​ចំណេញ​ច្រើនតែ​សុវត្ថិភាព​។ មនោសញ្ចេតនា ៖ អ្នក​នៅ​លីវ​មានឱកាស​បាន​ជួប​មនុស្ស​ចុះសម្រុង​នឹង​គ្នា​ចាំបាច់​ត្រូវ​ម្ចាស់ការ​និង​ជឿជាក់​លើ​ខ្លួនឯង ទើប​ទំនាក់ទំនង​រីកចម្រើន​ល្អ​។ ទិស​នាំ​លាភ​៖ ជើង តំណម​ទិស ៖ ត្បូង​។ ពណ៌​នាំ​សំណាង ៖ ខៀវ​។ ឆ្នាំ​យកអាសា ៖ ឆ្នាំជូត​៕

​ឆ្នាំខាល ៖ រាសី​ស្រុតចុះ ។ ការងារ​នឹងមាន​ការប្រែប្រួល​ច្រើន ពិបាក​រក្សា​ស្ថានភាព​នឹងនរ ត្រូវ​ត្រៀម​ស្មារតី​ប្រឈម​។ ថ្ងៃនេះ​ជា​បណ្តោះអាសន្ន​មិនគួរ​វិនិយោគ​បញ្ចេញ​ប្រាក់​រកស៊ី​។ មនោសញ្ចេតនា​៖ ត្រូវ​ចេះ​ទប់​អារម្មណ៍​កុំ​ឆេវឆាវ​នាំ​ឲ្យ​មាន​ពាក្យសម្តី​ប៉ះពាល់​ដល់​ផ្លូវចិត្ត​របស់​ដៃគូ​។ ទិស​នាំ​លាភ ៖ ជើង តំណម​ទិស ៖ ត្បូង​។ ពណ៌​នាំ​សំណាង ៖ លឿង​។ អ្នកយក​អាសា ៖ ឆ្នាំចរ​៕

​ឆ្នាំថោះ ៖ រាសី​ល្អ​មធ្យម​។ ការងារ​ជួប​ការលំបាក​ហ៊ុមព័ទ្ធ ធ្វើ​ឲ្យ​អ្នក​តានតឹង​នឿយហត់ ត្រូវ​ចេះ​អត់ធ្មត់ ក្រោយ​ភ្លៀង​មេឃ​នឹង​ស្រឡះ ត្រូវ​កសាង​ទំនាក់​ទ​នង​ល្អ​ជាមួយ​មនុស្ស​នៅ​ជុំវិញខ្លួន​។ ថ្ងៃនេះ​សមស្រប​សម្រាប់​ការអង្កេត​សភាពការណ៍​ទីផ្សារ អាច​កសាង​ផែនការ​ហិរញ្ញវត្ថុ​ថ្មី​សម្រាប់​អនាគត​។ មនោសញ្ចេតនា ៖ ងាយ​មានការ​ឈ្លោះប្រកែក​គ្នា​ដោយសារតែ​រឿង​លុយកាក់​។ ទិស​នាំ​លាភ ៖​កើត តំណម ៖​លិច​។ ពណ៌​នាំ​សំណាង​៖​ស​។ អ្នកយក​អាសា ៖ ឆ្នាំចរ​៕

​ឆ្នាំរោង​៖ រាសី​ឡើង​ខ្ពស់​។ ការងារ​រីកចម្រើន​ល្អប្រសើរ ការលំបាក​គ្រប់យ៉ាង​សុទ្ធតែ​ត្រូវបាន​ដោះស្រាយ​ដោយ​ងាយស្រួល​។ រាសី​កំពុង​ឡើង​អាច​វិនិយោគ​ធំ​បាន​។ មនោសញ្ចេតនា ៖ ជា​ថ្ងៃ​ពោរពេញ​ដោយ​ភាព​សោមនស្ស​រីករាយ និង​សុភមង្គល​។ ទិស​នាំ​លាភ ៖ ជើង តំណម​ទិស ៖​កើត​។ ពណ៌​នាំ​សំណាង ៖ ខៀវ​។ អ្នកយក​អាសា ៖ ឆ្នាំជូត​៕

​ឆ្នាំម្សាញ់ ៖ រាសី​ស្រុតចុះ​។ សភាព​ផ្លូវចិត្ត​មិនល្អ ងាយ​រិះគិត​អសកម្ម​នាំ​ឲ្យ​ឥទ្ធិពល​ដល់​ការងារ​។ ជួប​ការលំបាក​អំពី​លុយកាក់​ចាំបាច់​ត្រូវ​កែសម្រួល​ការចាយវាយ​។ មនោសញ្ចេតនា​៖ ដោយសារតែ​កំហុស​តូច​១ របស់​ដៃគូ​ងាយ​ធ្វើ​ឲ្យ​អ្នក​ផ្ទុះ​កំហឹង ទាំង​២​នាក់ មានទំនាស់​ឈ្លោះប្រកែក​គ្នា​។ ទិស​នាំ​លាភ ៖ កើត តំណម​ទិស ៖ ជើង​។ ពណ៌​នាំ​សំណាង ៖ ក្រហម​។ ឆ្នាំ​យកអាសា ៖ ឆ្នាំមមី ៕

​ឆ្នាំមមី ៖ រាសី​ល្អ​មធ្យម​។ ត្រូវ​ត្រៀម​ស្មារតី​ជាមុន ព្រោះ​ដៃគូ​សហការ​នឹង​លើក​សំណូមពរ​ខ្ពស់ និង​ផ្លាស់ប្តូរ​ជាប្រចាំ​។ រាល់​ផែនការ​ហិរញ្ញវត្ថុ​មុននេះ ចាប់ផ្តើម​ផ្តល់ប្រាក់​ចំណូល​។ មនោសញ្ចេតនា​៖ ក៏ដូចជា​ការថែទាំ​ដើមឈើ​ដែរ ស្នេហា​ក៏ត្រូវ​តែ​ពូន​ជ្រោយ​ដាក់​ជីរ ស្រោច​ទឹក​រាល់ថ្ងៃ​ទើប​អាច​រីកលូតលាស់​បាន​។ ទិស​នាំ​លាភ ៖ កើត តំណម​ទិស ៖ ត្បូង​។ ពណ៌​នាំ​សំណាង ៖ ស​។ អ្នកយក​អាសា ៖ ឆ្នាំចរ​៕

​ឆ្នាំមមែ ៖ រាសី​ឡើង​ខ្ពស់ ។ ក្នុង​ការងារ​ជួនកាល​មិនត្រូវ​សុភាព​ពេក​នាំ​ឲ្យ​បាត់បង់​ឱកាស​របស់ខ្លួន​។ អាស្រ័យ​ដោយ​សមត្ថភាព​វិភាគ​សភាពការណ៍​ទីផ្សារ​ល្អ​ហេតុនេះ​ឱកាស​វិនិយោគ​របស់​អ្នក​ក៏មាន​ច្រើន និង​ប្រសិទ្ធភាព​។ មនោសញ្ចេតនា ៖ កុំ​កំណាញ់​ពាក្យ​សរសើរ​ចំពោះ​គូស្នេហ៍​។ ទិស​នាំ​លាភ ៖ ត្បូង តំណម​ទិស ៖​ជើង​។ ពណ៌​នាំ​សំណាង ៖ ក្រហម​។ អ្នកយក​អាសា ៖ ឆ្នាំមមី​៕

​ឆ្នាំវក ៖ រាសី​ស្រុតចុះ​។ ការងារ​ពិបាក​រក្សាបាន​ស្ថិរភាព អាច​នឹងមាន​ការប្រែប្រួល​ច្រើន​។ ប្រាក់ចំណូល​មានកំណត់ ចាយវាយ​ចាំបាច់​ត្រូវមាន​ផែនការ​។ មនោសញ្ចេតនា ៖ ដោយសារ​រវល់​ពេក​ដែល​អ្នក​ពុំមាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​គូស្នេហ៍ មនោសញ្ចេតនា​ពិបាក​អាច​កក់ក្តៅ ផ្អែមល្ហែម​។ ទិស​នាំ​លាភ ៖ កើត តំណម​ទិស ៖ លិច​។ ពណ៌​នាំ​សំណាង ៖ ស ។ ឆ្នាំ​យកអាសា ៖ ឆ្នាំរោង​៕

​ឆ្នាំរកា ៖ រាសី​ស្រុតចុះ​។ សម្ពាធ​ការងារ​ធំ ការលំបាក​ហ៊ុមព័ទ្ធ គ្រប់យ៉ាង​សុទ្ធតែ​ទាល់ច្រក​។ អ្នកមាន​ភាពស្មុគស្មាញ ដោយសារតែ​រឿង​លុយកាក់ ។ មនោសញ្ចេតនា ៖ ត្រូវ​រក​វិធី​ដោះស្រាយ​ការយល់ច្រឡំ​នឹង​គ្នា បញ្ចៀស​ភាព​តានតឹង​ឈ្លោះប្រកែក​នឹង​នាំ​ដល់​ការបែកបាក់​។ ទិស​នាំ​លាភ ៖ អាគ្នេយ៍ តំណម​ទិស ៖ លិច​។ ពណ៌​នាំ​សំណាង ៖ លឿង ។ អ្នកយក​អាសា ៖ ឆ្នាំរោង​៕

​ឆ្នាំចរ ៖ រាសី​ឡើង​ខ្ពស់​។ អាស្រ័យ​ដោយ​អ្នកចេះ​ពង្រីក​ស្មារតី​សមូហភាព ហេតុនេះ​ការងារ​គ្រប់យ៉ាង​សុទ្ធតែ​សម្រេច​ដោយ​ជោគជ័យ​។ ថ្ងៃនេះ​អ្នក​អាច​ទិញ​របស់​ដែល​ខ្លួន​ស្រឡាញ់​ក្នុង​តម្លៃថោក​។ មនោ​ស​ញ្ចេ​ត ៖ ល្អប្រសើរ ពោរពេញ​ដោយ​ក្តី​រីករាយ​ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់​។ ទិស​នាំ​លាភ ៖ ត្បូង តំណម​ទិស ៖ លិច​។ ពណ៌​នាំ​សំណាង ៖ ក្រហម​។ អ្នកយក​អាសា ៖ ឆ្នាំមមី​៕

​ឆ្នាំកុរ ៖ រាសី​ស្រុតចុះ ។ ត្រូវ​ខំ​ប្រមូលផ្តុំ​កម្លាំងកាយ​ចិត្ត ក្នុង​ការងារ ប្រសិន​មិន​ដូច្នេះ​ទេ អ្នក​ងាយ​នឹង​បំពាន​កំហុស​បង្ក​ការខាតបង់​សេដ្ឋកិច្ច​។ ថ្ងៃនេះ​មិន​សមស្រប​សម្រាប់​វិនិយោគ កុំ​ជំនះ​។ មនោសញ្ចេតនា ៖ ពុំទាន់​មានការ​រីកចម្រើន​ទៅមុខ​កុង​ទំនាក់ទំនង​ជាមួយ​ដៃគូ​។ ទិស​នាំ​លាភ ៖ លិច តំណម​ទិស ៖ ត្បូង​។ ពណ៌​នាំ​សំណាង ៖ ផ្ទៃមេឃ​។ អ្នកយក​អាសា ៖ ឆ្នាំថោះ​៕

 

 

 

 

 

 

 

 

 

 

spot_img
×