Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត​! យកដៃ​ស្ទាប​គូទ​គេ​ស្តែងៗ​ប៉ុណ្ណឹង​ហើយ តែ​ជន​កំ​ហួច​រូបនេះ​នៅ​ខំប្រឹង​ប្រកែក​ថា វា​គឺជា​ទង្វើ​គ្មាន​ចេតនា​មួយ​នេះ​…. (​វីដេអូ​)

spot_img

​បុរស​ម្នាក់​ត្រូវបាន​គេ​ចាប់ខ្លួន បន្ទាប់ពី​ត្រូវបាន​ចោទប្រកាន់​យកដៃ «​ស្ទាប​គូទ​» នារី​អ្នកបម្រើ​សិច​ស៊ី​ដ៏​ក្លាហាន​ម្នាក់ ដែល​បាន​បញ្ចេញ​កំហឹង​ភ្លាមៗ ចាប់​ជនកំហូច​រូបនេះ​បោក​ផ្ទួ​ល​ផ្ទប់​នឹង​ជញ្ជាំង និង​តុ​អាហារ ខណៈ​រូបគេ​កំពុង​ដើរកាត់​ពី​ខាងក្រោយ​នាង​ដី ។​

​ប៉ុន្តែ ជន​រូបនេះ​មាន​ឈ្មោះ​ថា Ryan Cherwinski ដែល​បាន​ចូលទៅ​ញ៉ាំ​អាហារ​ក្នុង​ភោជនីយដ្ឋាន​នោះ ជាមួយ​មិត្តស្រី​របស់គាត់​ដែលជា​ម្តាយ​នៃ​កូនស្រី​ភ្លោះ​១​គូ បាន​អះអាងថា វា​ជា​ឧបទ្ទវហេតុ​មួយ​មួយ ដោយ​និយាយថា គាត់​កំពុង​ព្យាយាម​យក​យកដៃ «​ញែក​» នារី​អ្នកបម្រើ​ឈ្មោះ Emelia Holden អាយុ ២១ ឆ្នាំ ចេញ ដើម្បី​បើកផ្លូវ​ដើរ​របស់គាត់​ប៉ុណ្ណោះ ។​

​ទោះយ៉ាងណា​ក៏ដោយ ឥឡូវនេះ គាត់​កំពុង​ប្រឈម​ពីបទ​បៀតបៀន​កេរ្តិ៍ខ្មាស់ បន្ទាប់​វីដេអូ​កាមេរ៉ា​សុវត្ថិភាព​ពី​ភោជនីយដ្ឋាន Vinnie Van Go-Go’s ត្រូវបាន​បញ្ចេញ ។​

​វីដេអូ​បានបង្ហាញ នាង Emelia បាន​ស្ទុះ​ដេញតាម Cherwinski ដែល​កំពុងមាន​រួមរស់​ជាមួយ​មិត្តស្រី​របស់គាត់​អស់​រយៈពេល ១១ ឆ្នាំ មកហើយ និង​ចាប់គាត់​គ្រវែង​ផ្ទប់​នឹង​ជញ្ជាំង​តែម្តង ។​

​ប៉ូលីស Savannah បាន​ចោទប្រកាន់​ជនកំហូច​អាយុ ៣១ ឆ្នាំ រូបនេះ ដែល​រស់នៅក្នុង​រដ្ឋ Florida ជាមួយ​បទល្មើស​ព្រហ្មទណ្ឌ​បៀតបៀន​ផ្លូវភេទ ។​

​អ្នកគ្រប់គ្រង​ភោជនីយដ្ឋាន​លោក Rob Gitten បាន​និយាយថា យើងទាំងអស់គ្នា​មាន​មោទនភាព​ចំពោះ​នាង ។ ចំណែក​មេធាវី​របស់ Cherwinski លោក Tina Marie Hesse បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​នោះទេ ។​

​គួរ​រម្លឹក​ឡើងវិញ​ថា ហេតុការណ៍​ដ៏​ហួសចិត្ត​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​៣០ ខែមិថុនា ។

​នាង Emelia បាន​និយាយថា​៖ «​ខ្ញុំ​គ្រាន់តែ​ធ្វើ​នូវ​អ្វីដែល​ខ្ញុំ​គិតថា​ជា​វិធី​ដ៏​ល្អ​បំផុត ។ ខ្ញុំ​បាន​ផ្តួល​បុរស​នោះ ហើយ​មិត្តភក្តិ​រួម​ការងារ​របស់ខ្ញុំ ក៏បាន​ហៅ​ប៉ូលីស​ទៀតផង​» ។​

​នាង​បន្ថែមថា​៖ «​អ្វីៗ​ទាំងអស់​ដែល​ខ្ញុំ​បានធ្វើ សម្រាប់​បទពិសោធន៍រ​បស់​ខ្ញុំ​មួយ​នេះ គឺ​ក៏​ដើម្បី​សម្រាប់​ស្ត្រី​គ្រប់ៗ​រូប​បានដឹងថា វា​គ្មាន​ជា​បញ្ហា​នោះទេ ដើម្បី​ក្រោកឈរ​ដោយ​ខ្លួនឯង ។ អ្នក​គ្រប់គ្នា​មាន​សិទ្ធិ​ក្នុងការ​ស្លៀកពាក់​នូវ​អ្វីដែល​អ្នក​ចូលចិត្ត ហើយ​អ្នកភាគច្រើន​ប្រាកដ​ណាស់​មាន​សិទ្ធិ​ការពារ​ខ្លួនឯង​ផងដែរ​» ។​

​សកម្មភាព​ដ៏​ក្លាហាន​របស់ Emelia ចាប់តាំងពី​ពេលនោះ​មក បាន​រីក​រាលដាល​នៅលើ​បណ្តាញ​សង្គម ហើយ​នាង​ក្រោយមក បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​កថា​៖ «​អ្វីដែល​បានធ្វើ​គឺ​ធ្វើ​ហើយ​! គាត់​សម​នឹង​ទទួល​នូវ​អ្វីដែល​គាត់​បាន​ប្រព្រឹត្ត​មិនល្អ ហើយ​ខ្ញុំ​គ្រាន់តែ​ព្យាយាម​ដើម្បី​ជីវិត​របស់ខ្ញុំ​ប៉ុណ្ណោះ​» ៕ ចន្ទី (metro)​

spot_img
×