Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ស្រា​បៀរ​ថៃ​ហ្គ័​រ និង WWF អបអរ​ទិវា GLOBAL TIGER DAY ​និង​បើក​យុទ្ធនាការ ‘RARE STRIPES’ ក្នុង​ការការពារ និង​អភិរក្ស​សត្វ​ខ្លាធំ

spot_img

ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ និង​អង្គការ WWF សហការ​ជាមួយ​ក្រុមហ៊ុន​ច្នៃ​ម៉ូត​ដ៏​ល្បីឈ្មោះ KENZO និង​សិល្បករ​ច្នៃ​ម៉ូត​ឆ្នើម​បួនរូប​ដើម្បី​បង្កើត​ស្នាដៃ​សិល្បៈ​ពិសេស​តាមរយៈ​ការ​បំផុសគំនិត​អំពី​សត្វ​ខ្លាធំ​។​

​រាជធានី​ភ្នំពេញ​៖ កាលពី​ថ្ងៃ​សៅរ៍​ទី ២១ ខែកក្កដា ឆ្នាំ ២០១៨ ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ​បាន​ប្រកាស​ពី​កិច្ចសហការ​ពិសេស​មួយ​ជាមួយ​អង្គការ WWF និង​ម៉ាក​សម្លៀកបំពាក់ KENZO ក្នុង​ការបង្កើត​ស្នាដៃ​រចនា​ម៉ូត​សម្លៀក​បំពាក់ Rare Stripes ដើម្បី​អបអេ​ទិវា Global Tiger Day (​ទិវា​សត្វ​ខ្លាំធំ​ពិភពលោក​) ហើយ​និង​ឆ្លុះបញ្ចាំង​ពី​ការយកចិត្តទុកដាក់​ចំពោះ​សត្វ​ខ្លាធំ​ទាំងអស់​ដែល​ជិត​ផុត​ពូជ​នៅ​ទូទាំង​ពិភពលោក​។​

​ចំនួន​សត្វ​ខ្លាធំ​នៅលើ​ពិភពលោក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​គួរ​ឲ្យ​កត់សម្គាល់កាល​ពីសត​វត្ស​រ៍​មុន​ដោយសារតែ​ការ​បរបាញ់​សត្វព្រៃ និង​ការបំផ្លាញ​ទី​ជម្រក​សត្វព្រៃ​គ្មាន​ការគ្រប់គ្រង​។ បច្ចុប្បន្ន​មាន​នៅ​សល់​សត្វ​ខ្លាធំ​ចំនួន ៣៩០០ ក្បាល​រស់នៅ​ក្នុង​ព្រៃ ប៉ុន្តែ​សត្វ​ខ្លាធំ​ទាំងនេះ​បាន​រង​ការគំរាមកំហែង​ជា​រៀងរាល់ថ្ងៃ​ដោយសារ​ការ​បរបាញ់​ដើម្បី​ជួញដូរ​សត្វព្រៃ​ដោយ​ខុសច្បាប់​។ ដើម្បី​លើកកម្ពស់​ការយល់ដឹង និង​ការការពារ និង​ជួយ​សង្គ្រោះ​សត្វ​ខ្លាធំ គេ​បាន​រៀបចំ​បង្កើត​ស្នាដៃ​ស្នាដៃ​រចនា​ម៉ូត​សម្លៀក​បំពាក់ Rare Stripes ជា​ផ្នែក​មួយ​នៃ​កិច្ច​សហការ​ជា​ដៃគូ​រវាង​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ និង​អង្គការ WWF ដែល​ជា​គម្រោង​ផ្តួចផ្តើម​រយៈពេល​ប្រាំមួយ​ឆ្នាំ​ដែល​គាំទ្រ​ដល់​យុទ្ធនាការ TX2 ដែល​ជា​គោលដៅ​ពិភពលោក​ដើម្បី​បង្កើន​ទ្វេដង​ចំនួន​សត្វ​ខ្លាធំ​ត្រឹម​ឆ្នាំ ២០២២ ។​

​កម្ពុជា​គឺជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​ចំនួន ១៣ ដែល​មាន​សត្វ​ខ្លាធំ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្តេជ្ញាចិត្ត​បង្កើន​ទ្វេដង​ចំនួន​សត្វ​ខ្លាធំ​ទូទាំង​ពិភពលោក ដោយ​បាន​អនុម័ត​លើ​ផែនការ​សកម្មភាព​សង្គ្រោះ​សត្វ​ខ្លាធំ​នៅ​កម្ពុជា ដែល​ផ្តោត​លើ​ការនាំយក​សត្វ​ខ្លាធំ​ចូលទៅក្នុង​តំបន់​វាលទំនាប​ភាគ​ខាងកើត​នៃ​ប្រទេស​កម្ពុជា​។​

​លោក សេង ទៀក នាយក​អង្គការ WWF មានប្រសាសន៍ថា “​សត្វ​ខ្លាធំ​គឺជា​សត្វ​ដ៏​អស្ចារ្យ និង​មាន ភាព​ទាក់ទាញ ហើយ​វា​ត្រូវបាន​ចាត់ទុកជា សម្បត្តិ​បិតិកភណ្ឌ​ជាតិ​។ នេះ​គឺជា​ពេលវេលា​ដែល​ត្រឹមត្រូវ​បំផុត​ដែល​យើងទាំងអស់គ្នា​ដែល​មាន​ទាំង​ក្រុមហ៊ុនស្រា​បៀ Tiger និង KENZO រួមគ្នា​ដើម្បី​អភិរក្ស​សត្វ​ខ្លាធំ​នេះ​។ យើងខ្ញុំ​សូមអោយ​មាន​ការចូលរួម​ពី​គ្រប់​ស្រទាប់​ទាំងអស់​ដើម្បី​អភិរក្ស​សត្វ​ខ្លាធំ ហើយក៏​សូម​អំពាវនាវ​ដល់​អតិថិជន​ទាំងអស់​អោយ បញ្ឍប់​ការជួញដូរស​ត្វ​ខ្លាធំ និង​សាច់​សត្វព្រៃ​ជាបន្ទាន់ និង​សូម​អោយ​រាជរដ្ឋា​ភិបាល​ជួយ​បង្ក្រាប​ប្រកបដោយ​ប្រសិទ្ធិភាព​អ្នក​ដែល​ដាក់​អន្ទ្រាក់​នៅក្នុង​ព្រៃ ការពារ និង​បង្កើន​ការពិន័យ​ដល់​អ្នក​ដែល​ដាក់​អន្ទាក់​ក្នុងព្រៃ​ការពារ​។

លោក​បាន​បន្ថែមទៀតថា “​អន្ទាក់​គឺជា​ឃាតករ​លាក់​មុខ​ដែល​ឆក់យក​ជីវិត​សត្វព្រៃ និង​កំពុងតែ​បំផ្លិចបំផ្លាញ​ជីវិត​សត្វព្រៃ​របស់​ប្រទេស​កម្ពុជា​ក៏ដូចជា​សត្វព្រៃ​ដែល​មាន​ការ​យក​ចាត់ទុក​ដាក់​ខ្ពស់​របស់​ពិភពលោក​ទាំងមូល​។​”

ឆ្នាំនេះ ក្រុមហ៊ុន KENZO ដែល​ល្បីល្បាញ​ទូទាំង​ពិភពលោក​ដោយសារ​រូប​សត្វ​ខ្លា​លើ​ម៉ូត​រចនា​រូប​តំណាង​របស់​ក្រុមហ៊ុន​នេះ បានមក​ចូលរួម​សហការ​ជាមួយ​ក្រុមហ៊ុន​ស្រា​បៀរ​ថៃ​ហ្គ័​រ និង​អង្គការ WWF ដើម្បី​គាំទ្រ​កិច្ច​អភិរក្ស​សត្វ​ខ្លាធំ​។ ស្នាដៃ​សិល្បៈ​ដំបូងបង្អស់​តាម​រយៈ​ការ​បំផុសគំនិត​អំពី​រឿងរ៉ាវ​ជីវិត​សត្វ​ខ្លាធំ​ចំនួន​ប្រាំបី​ក្បាល​មក​ពី​ក្នុងព្រៃ នឹង​ផ្សព្វផ្សាយ​ទូទាំង​ពិភពលោក នៅ​តាម​ហាង KENZO នៅ​ផ្សារ​ទំនើប Ginza Six នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន នៅ​ថ្ងៃ​ទី ២១ ខែកក្កដា ឆ្នាំ ២០១៨ នេះ​។​

លោក Roland Bala នាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន​ស្រា​បៀរ​ថៃ​ហ្គ័​រប្រ​ចាំ​កម្ពុជា បាន​មានប្រសាសន៍ថា​៖ “​យើង​ចង់ឱ្យ​ប្រជាជន​ធ្វើ​សកម្មភាព​ជួយសង្គ្រោះ​សត្វ​ខ្លាធំ​នៅ​កម្ពុជា ដែល​ជា​និមិត្តសញ្ញា​ម៉ាក​យីហោ​ដ៏​ពេញ​និយម​របស់​យើង​។ ដោយ​មាន​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល​កម្ពុជា យើង​កំពុង​ធ្វើការ​ជាមួយ​ដៃគូ​ជាមួយ​អង្គការ WWF ម៉ាក​សម្លៀកបំពាក់ KENZO និង​សិល្បករ​ច្នៃ​ម៉ូត​ដ៏​លេចធ្លោ​ចំនូ​ន​៤​រូប​ដើម្បី​បង្កើត​ស្នាដៃ​សិល្បៈ​ម៉ូត​សម្លៀក​បំពាក់ Rare Stripes ពិសេស​នេះ​ក្នុង​គោលបំណង​លើកកម្ពស់​ការយល់ដឹង​ជា​សកល និង​មូលនិធិ​សម្រាប់​ជួយសង្គ្រោះ​សត្វ​ខ្លាធំ​។​”

ដោយ​សហការ​ជាមួយ​ប្រធាន​ផ្នែក​ច្នៃ​ម៉ូត​សម្លៀក​បំពាក់ KENZO គឺ​លោក Humberto Leon និង​លោកស្រី Carol Lim ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ​បានជ្រើសរើស​សិល្បករ​ល្បី​ឈ្មោះ​ទូទាំង​ពិភពលោក​ចំនួន​បួន​រូប​ដើម្បី​ច្នៃ​ម៉ូត​សម្លៀក​បំពាក់​ពិសេស​ដែល​មាន​ចំនួន​កំណត់​។ សិល្បករ​ទាំងនេះ​រួមមាន​៖ សិល្បករ​សហ​សម័យ និង​ជាងចម្លាក់​គឺ លោកស្រី Meryl Smith (​អាមេរិក​) ជាងគំនូរ​និង​អ្នក​រចនា​ម៉ូត​គឺ​កញ្ញា Esther Goh (​សិង្ហ​បុរី​) ជាងគំនូរ​និង​អ្នក​រចនា​ម៉ូត​គឺ​កញ្ញា Julienne Tan (​កម្ពុជា​) និង​សិល្បករ​រូបភាព​និង​ឌីជីថល​គឺ​លោក Sean Lean (​ម៉ាឡេស៊ី​)​។

មុនពេល​ចាប់ផ្តើម​អនុវត្ត​គម្រោង​នេះ ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ​បាន​នាំយក​ប្រធាន​ផ្នែក​ច្នៃប្រឌិត និង​សិល្បករ​បួន​រូប​មក​ប្រទេស​កម្ពុជា​ដើម្បី​ជួប​ពិភាក្សា​ជាមួយ​អ្នកជំនាញ​សត្វ​ព្រៃរបស់​អង្គការ WWF ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ស្វែងយល់ឲ្យ​ច្បាស់​ពី​ស្ថានភាព​របស់ស​ត្វ​ខ្លាធំ​។

ស្នាដៃ​សិល្បៈ​ម៉ូត​សម្លៀកបំពាក់ Rare Stripes នឹង​បង្ហាញ​វត្តមាន និង​ដាក់លក់ នៅ​ថ្ងៃ​ទី ២១ ខែកក្កដា ចាប់ពី​ម៉ោង ៣ រសៀល នៅតាម​បណ្តា​ហាង KENZO មួយចំនួន​នៅ​ទូទាំង​ពិភពលោក​ចាប់​ពី​ដើម​ខែ​សីហា​ខាង​មុខ​នេះ​។​

ការអបអរសាទរ​ទិវា​សត្វ​ខ្លាធំ​បាន​ប្រារព្ធ​ធ្វើ​នៅ​ផ្សារ​ទំនើប​អ៊ី​អន សែន​សុខ រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា ថ្ងៃនេះ​នៅ​ថ្ងៃទី ២១ ខែ​កក្កដា ឆ្នាំ ២០១៨​។ នៅ​ពេល​ថ្ងៃ សាធារណជន​អាច​ចូល​ទស្សនា​ពិព័រណ៍​គំនូរ​សត្វ​ខ្លាធំ ការតាំង​បង្ហាញ​ស្នាដៃ​ច្នៃ​ម៉ូត​សំម្លៀក​បំពាក់ KENZO ទទួលបាន​បទពិសោធ​ន៍​អំពី​ជីវិត​សត្វ​ខ្លាធំ​ជា​លក្ខណៈ​រូបភាព AR និង VR ហើយ​និង​ការធ្វើ​សមាធិ Roar និង Nature និង​កម្ម​វិធី​ជួប​សំណេះសំណាល​ជាមួយ​វិចិត្រករ​និង​សិល្បករ​ល្បីៗ​។​

កម្មវិធី​បង្ហាញ​ម៉ូដ​សម្លៀកបំពាក់​ដ៏​ពិសេស និង​កម្មវិធី​ប្រគំ​តន្ត្រី​នៅ​ក្នុង​ផ្សារ​ទំនើប​អ៊ី​អន​ចាប់ផ្តើម​ធ្វើឡើង​នៅពេល​ល្ងាច​ចាប់ពី​ម៉ោង ៦៖៣០ នាទី​ល្ងាច ដោយ​មាន​ការអញ្ជើញ​ចូលរួម​សម្តែង​ពី​សំណាក់​តារា​ល្បីៗ​ប្រចាំ​ព្រះរាជា​ណា​ច​កម្ពុជា​ដូច​ជា​កញ្ញា ឱក សុគន្ធ​កញ្ញា កញ្ញា មាស សុខ​សោភា និង​លោក ឆន សុវណ្ណ​រាជ​៕ ដោយ ៖ កូឡាប

 

 

 

 

 

 

spot_img
×