Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទឹកជំនន់​បន្ត​ហក់​ឡើង​យ៉ាងគំហុគ​នៅ​ស្ទឹង​ព្រែក​ត្នោត​ខណ្ឌដង្កោ បាក់​ផ្លូវ​បេតុង​មួយ​ខ្សែ​សង្កាត់​សាក់​សំពៅ​

spot_img

​ភ្នំពេញ ​៖ ជំនន់​ទឹកភ្លៀង​បាន​ហក់​ឡើង​យ៉ាងគំហុគ​នៅ​ស្ទឹង​ព្រែក​ត្នោត​ក្នុង​មូលដ្ឋាន​ខណ្ឌ​ដង្កោ​យ៉ាងខ្លាំង​បាន​បណ្តាល​ឲ្យ​លំនៅឋាន​ពលរដ្ឋ សាលារៀន វត្ត​អា​រ៉ា​ម ផ្លូវ​បេតុង​រង​នូវ​ការលិចលង់​ជា​បន្តបន្ទាប់ ហើយ​នៅ​ព្រឹក​​ថ្ងៃទី​២១ កក្កដា​នេះ ទឹក​នៅ​តែ​បន្ត​ជន់​លិច​យ៉ាង​ខ្លាំង​បណ្តាលអោយ​បាក់​ផ្លូវ​បេតុង​ក្នុងភូមិ​សង្កាត់​សាក់​សំពៅ ខណ្ឌ​ដង្កោ​ផងដែរ​។​

ជុំវិញ​គ្រោះមហន្តរាយ​នេះ តាំងពី រសៀល​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នា​២០១៨ រហូតដល់​យប់​កណ្តាល​អាធ្រា​ត្រ​ថ្ងៃ​ដដែល និង​ព្រឹក​នេះ​កងកម្លាំង​យោធា​យុទ្ធភូមិ​ភាគ​ពិសេស​៦០​នាក់ សហការ​និង​កម្លាំង​កងរាជអាវុធហត្ថ​មូលដ្ឋាន​ខណ្ឌ​ដង្កោ កងកម្លាំង​នគរបាល​អធិការដ្ឋាន​ខណ្ឌដង្កោ ព្រមទាំង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្តោយ​ដងស្ទឹង​ព្រែក​ត្នោត ប្រជា​ការពារ​ភូមិ​សង្កាត់ និង​ក្រុម​សណ្តាប់ធ្នាប់​ខណ្ឌ​ដង្កោ​បាន​ចេញ​ជួយ​អន្តរាគមន៍​ផង​ដែរ​។​

លោក​វរសេនីយ៍ឯក ជឹម ស៊ីថា អធិការ​នគរបាល​ខណ្ឌ​ដង្កោ​បានឲ្យដឹង នៅ​ព្រឹក​ថ្ងៃទី​២១​កក្កដា​នេះ​ថា ទូរ​លេខ​ប្រជាពលរដ្ឋ​រងគ្រោះ​នូវ​ជំនន់​ទឹកភ្លៀង​នេះ​មាន​ជាង​១​ពាន់​គ្រួសារ​ហើយ​និង​បាន​ធ្វើឲ្យ​បាក់ផ្លូវ​នៅ​ចំណុចវត្ត​កំពង់​ក្តុល​។ លោក​អធិការ​ដដែល​បញ្ជាក់​ថា មាន​ចំនួន​១៨​សង្កាត់​ក្នុង​ខណ្ឌ​ដង្កោ​ទទួលរង​នូវ​ការលិចលង់ ហើយ​ភាគច្រើន​លំនៅឋាន​ពលរដ្ឋ​ដែល​រស់​នៅ​មាត់​ស្ទឹង​។​

លោក ស៊ុំ សារី នាយ​នគរបាល​ប៉ុសិ្ត​រដ្ឋបាល​ព្រៃ​ស ក៏​បាន​បញ្ជាក់​ឲ្យដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២១​កក្កដា​នេះ​ដែរ​ថា លំនៅឋាន​ពលរដ្ឋ​ចំនួន​១២០​គ្រួសារ មាន​ចំនួន​២​ភូមិ ត្រូវ​បាន​រង​នូវ​ការលិចលុង សាលារៀន​បឋមសិក្សា​វត្ត​ហា​រ​មានចំនួន​៣​អគារ​ត្រូវបាន​លិច​ទាំងស្រុង និង​នៅក្នុង​បរិវេណ​វត្ត​ហា​រ ស្ថិតក្នុង​ភូមិ​ពាម សង្កាត់​ព្រៃ​ស​ផងដែរ​។ លោក ស៊ុំ សារី បញ្ជាក់ថា លំនៅឋាន​ពលរដ្ឋ​១៩​គ្រួសារ​ត្រូវ​បាន​ជម្លៀស​ចេញទៅ​រក​ទីទួល​សុ​វតិ្ថ​ភា​ពនៅ​ព្រឹក​ថ្ងៃ​ទី​២១​កក្កដា​នេះ​។ លោក​បន្តថា ទឹក​បាន​ស្រក់​១​តិក​នៅ​ម្តុំ​វត្ត​ហារ​ហូរ​ធ្លាក់​ទៅ​សង្កាត់​ស្ពានថ្ម​។​

លោក​នាយ​ប៉ុសិ៍្ត​ក្រាំង​ពង្រ​ក៏​បាន​ឲ្យដឹង​ដែរ​ថា នៅ​ភូមិសាស្ត្រ​សង្កាត់​ក្រាំង​ពង្រ​មាន​ចំនួន​២​ភូមិ ៣៤​គ្រួសារ ត្រូវ​បាន​រង​នូវ​ការលិចលង់​ផងដែរ​។ ដោយឡែក​នៅ​ព្រឹក​ថ្ងៃទី​២១​កក្កដា​នេះ​ទឹក​បាន​ហក់​ឡើង​នៅ​ចំណុច​ស្ពាន​កំពង់ទួល​យ៉ាងខ្លាំង​។​

យោងតាម​របាយការណ៍​របស់​នគរបាល​ខណ្ឌ​បាន​បញ្ជាក់​ឲ្យដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២១​កក្កដា​នេះ​ថា ទឹក​នៅ​តែ​បន្ត​ហក់​ឡើង​គួរឲ្យ​បារម្ម​ណ៍​មិនឃើញ​ថមថយ​ទេ​នៅ​ព្រឹក​ថ្ងៃ​ទី​២១​កក្កដា​នេះ​។ របាយការណ៍​ដដែល​ឲ្យដឹងថា នៅ​សង្កាត់​ជើង​បន្ត​លិចលុង​មាន​២​ភូមិ ស្មើនឹង​១៧​គ្រួសារ​។ សង្កាត់​សាក់​សំពៅ​មាន​ចំនួន​៦​ភូមិ ៥០​ខ្នង​ផ្ទះ​។ សង្កាត់​ស្ពានថ្ម​មាន​ចំនួន​៦​ភូមិ ស្មើនឹង​៥៧​គ្រួសារ សាលា​សង្កាត់​ស្ពានថ្ម និង​ស្នាក់ការ​ប៉ុសិ៍្ត​រដ្ឋបាល​ត្រូវបានលិចទាំង​ស្រុង​។ សង្កាត់​ព្រែកកំពឹស​ពលរដ្ឋ​ត្រូវបាន​ជម្លៀសចេញ​នៅ​ព្រឹក​នេះ​មាន​ចំនួន​៣​ភូមិ​។ សង្កាត់​ទៀន​ភូមិ​ដែល​លិច​មាន​ភូមិ​ថ្ម ភូមិ​កន្ទុយ​ទឹក និង​ភូមិ​សាលា​ស្មើនឹង​៤០​គ្រួសារ​។ សង្កាត់​គង​ន​យ​មាន​ចំនួន​៣​ភូមិ ៨៧​ខ្នង​ផ្ទះ ស្មើនឹង​៩៤​គ្រួសារ នឹង​សង្កាត់​ដង្កោ ភូមិ​បា​គូ​ក៏​ត្រូវបាន​ជម្លៀសចេញ​ផងដែរ​មាន​១០​គ្រួសារ​៕​ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×