Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រូវ​ផ្អាក​ការលក់ដូរ និង​ពិសា​គ្រឿង​ស្រវឹង ចំនួន​២​ថ្ងៃ នៅ​មុន​ថ្ងៃ​បោះឆ្នោត និង​ថ្ងៃ​បោះឆ្នោត​

spot_img

​​ភ្នំពេញ​៖ ក្រសួង​ទេសចរណ៍ នៅ​ថ្ងៃ​ទី​២០​ខែកក្កដា បាន​ចេញ​សារាចរ​ណែនាំ​ស្តីពី​ការផ្អាក​លក់ដូរ និង​ពិសា​រគ្រឿង​ស្រវឹង​មួយ​ថ្ងៃ​មុន​ថ្ងៃ​បោះឆ្នោត និង​ថ្ងៃ​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នៃ​រដ្ឋសភា ចាប់ពី​ថ្ងៃ​ទី​២៨​ដល់​ទី​២៩​ខែកក្កដា ឆ្នាំ​២០១៨​។​

​ក្រសួង​ទេសចរណ៍ បាន​ណែនាំ ដល់​ម្ចាស់​អាជីវកម្ម ភោជនីយដ្ឋាន អាហា​រដ្ឋា​ន​ទេសចរណ៍ ខារ៉ាអូខេ ឌី​ស្កូ​តែ​ក រង្គសាល បៀរហ្កាឌិន និង​សេវា​កម្សាន្ត​ទេសចរណ៍​ទាំងអស់ នៅ​ទូទាំង​ប្រទេស ត្រូវ​ផ្អាក​ការលក់ដូរ​គ្រឿង​ស្រវឹង​ចំនួន​២​ថ្ងៃ ក្នុងនោះ​រួមមាន​១​ថ្ងៃ​មុន​ការ​បោះ​ឆ្នោត និង​នៅ​ថ្ងៃ​បោះឆ្នោត ដោយ​អនុលោម​តាម​ច្បាប់​បទបញ្ជា និង​នីតិវិធី​នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និង​ដើម្បីឲ្យ​ដំណើរ​ការ​បោះឆ្នោត ប្រកបដោយ​សេរី ត្រឹមត្រូវ និង​យុតិ្ត​ធម៌ គ្មាន​អំពើហិង្សា គ្មាន​ការគំរាមកំហែង គ្មាន​ការបំភិតបំភ័យ និង​បាតុភាព​នានា ដែល​អាច​កើតមានឡើង ដោយសារតែ​ការ​ពិសារ​គ្រឿង​ស្រវឹង​នោះ​។​

​សារ​ចរ​ណែនាំ​របស់​ក្រសួង​ទេសចរណ៍​បានឱ្យដឹងថា ម្ចាស់ ឬ​អ្នក​គ្រប់គ្រង​អាជីវកម្ម​ខារ៉ាអូខេ ឌី​ស្កូ​តែ​ក រង្គសាល បៀរហ្កាឌិន និង​សេវា​កម្សាន្ត​ទេសចរណ៍​នានា នៅ​ទូទាំង​រាជធានី​-​ខេត្ត ត្រូវ​ផ្អាក​សកម្មភាព​អាជីវកម្ម​រយៈពេល​មួយ​ថ្ងៃ​មុន​ថ្ងៃ​បោះឆ្នោត និង​ថ្ងៃ​បោះ​ឆ្នោត ចាប់ពី​ថ្ងៃ​ទី​២៨ និង​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​។ ចំណែកឯ​អាជីវកម្ម​ភោជនីយដ្ឋាន និង​អាហា​រដ្ឋា​ន​ទេសចរណ៍​នានា​នៅ​ទូទាំង​រាជធានី​-​ខេត្ត អាច​ដំណើរការ​អាជីវកម្មរ​បស់​ខ្លួន​បាន ប៉ុន្តែ​ត្រូវ​ផ្អាក​ការលក់ដូ​រគ្រឿង​ស្រវឹង​នៅ​ក្នុង​រយៈពេល​ពីរ​ថ្ងៃនេះ​៕ ដោយ​៖​កូឡាប​

​ខាងក្រោម​នេះ​ជា​សារ​ចរ​ណែនាំ​របស់​ក្រសួង​ទេសចរណ៍​៖

spot_img
×