Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​វិធី​ជួយ​ព្យាបាល​រោគ​ទឹកនោម​ផ្អែម ដែល​បណ្ឌិត​វេជ្ជសាស្ត្រ​ជា​អ្នក​ប្រាប់​

spot_img

​ផ្លែ​ពោត​បារាំង​មាន​ផ្ទុក​សារធាតុ​រំអិល -​មាន​ប្រសិទ្ធភាព​ទម្លាក់​កម្រិត​ជាតិ​ស្ករ ជួយ​ព្យាបាល​រោគ​ទឹកនោមផ្អែម ។​

​បណ្ឌិត Vo Vanchi អ្នកនិពន្ធ​សៀវភៅ​រុក្ខជាតិ​ឱសថ​វៀតណា​មឲ្យដឹងថា ក្រៅ​ពី​យក​វា​មក​ធ្វើ​អាហារ​នោះ ពោត​បារាំង​សម្បូរ​ដោយ​សារធាតុ Pectin ជាតិ​រំអិល ដែក និង​កាល់ស្យូម ។ ពេល​នៅ​ស្រស់​វា​មាន​ផ្ទុក thiamin, riboflavin, axit ascorbic និង niacin។ សារធាតុ​រំអិល មិន​កំណត់​ទ្រង់ទ្រាយ​បាន មាន​ទម្ងន់​ប៉ូលេ​គុល​ប្រមាណ ១៥.០០០ បរិមាណ​ប្រូតេអ៊ីន ប្រមាណ ៩% ។ សារធាតុ​នេះឯង​មាន​ប្រយោជន៍​ផ្ទាល់​ដល់​ការទម្លាក់​ជាតិ​ស្ករ ព្យាបាលរ​រោគ​ទឹកនោម​ផ្អែម ។​

​នៅក្នុង​វិស័យ​ឱសថ​បុរាណ វា​គឺជា​វត្ថុធាតុដើម​សម្រាប់​ផលិត​ឱសថ ។ ផ្លែ ស្លឹក គ្រាប់ របស់​វា​សុទ្ធសឹង​ជា​ថ្នាំ ពិសេស​គឺ​ជាតិ​រំអិល​តែម្តង ។ បណ្ឌិត​រូបនេះ​ណែនាំ​អំពី​វិធី​ប្រើប្រាស់​ពោត​បារាំង​ដើម្បី​ព្យាបាល​រោគ​ទឹកនោម​ផ្អែម​គឺ ៖

-​យក​ពោត​បារាំង ៥០០gr (​កន្លះ​គីឡូ​) ស្រស់ ឬ 100gr ហាល់​ស្ងួត ហាន់​វា​ជា​ចំណិត​តូចៗ លាយ​ជាមួយ​ទឹក 2 លីត្រ ដាំ​ឲ្យនៅ​សល់ទឹក​១​លីត្រ សម្រាប់​ផឹក​វា​ក្នុង​១​ថ្ងៃ ។ ធ្វើបែបនេះ ក្នុង​រយៈពេល ២​សប្តាហ៍ នោះ​ជាតិ​ស្ករ​ក្នុង​ឈាម​នឹង​ស្ថិរភាព​ឡើងវិញ ។​

-​យក​ពោត​បារាំង ២​ផ្លែ កាត់​ក្បាល ចុង​ចោល រួច​ពុំ​បណ្តោយ​ផ្លែ​វា​ជា ២ ។ យក​វា​ដាក់​ត្រាំ​ក្នុង​កែវ​ទឹក​បិទ​គម្រប​ឲ្យ​ជិត ទុក​មួយ​យប់ ។ មុន​ពេល​បរិភោគ​អាហារ​ពេលព្រឹក​យក​ផ្លែ​វា​ចេញ រួច​ផឹកទឹក​ក្នុង​កែវ​ឲ្យអស់ ។​

​ធ្វើ​បែប​នេះ​ជា​ប្រចាំ ដើម្បី​បង្ការ​កុំ​ឲ្យ​ជាតិ​ស្ករ​កើន​ឡើង​វិញ ៕ បូព៌ា

 

spot_img
×