Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្បាច់​រាំ ស៊ិច​ស៊ី​ទាំង ៥​ ដែល​គេ​ហាម​នៅ​កូរ៉េខាងត្បូង​ (មានវីដេអូ)

spot_img

​នៅពេល​យើង​លឺ​ពី​ប្រទេស​កូរ៉េខាងត្បូង យើង​ប្រហែលជា​នឹក​ទៅ​ដល់​ចំរៀង​នៃ​ប្រទេស​នេះ ដែលមាន​​ក្បាច់​រាំ​ដ៏​អស្ចារ្យ ដែល​ទាក់ ទាញ​បេះដូង​របស់​មនុស្ស​រាប់​លាន​នាក់​ជុំវិញ​ពិភពលោក​។​

​មនុស្ស​ជាច្រើន ជាពិសេស​យុវវ័យ​ស្ទើរតែ​ទាំងអស់​អាច​ស្គាល់​ពាក្យ Kpop​នេះ ដែល​សំដៅ​ទៅ​ដល់​​ចំរៀង​របស់​ប្រទេស​កូរ៉េខាងត្បូង​។ អ្នកចំរៀង​កូរ៉េខាងត្បូង​ភាគច្រើន​មាន​រូបរាង​ស្អាតៗ និង​ស៊ិច​ស៊ី មិន​ថា​ស្រី​មិន​ថា​ប្រុស​។ ក្រុម​នារី​មួយចំនួន​សំដែង​ក្បាច់​រាំ ស៊ិច​ស៊ី និង​ស្រើបស្រាល​។​

​ប៉ុន្តែ អ្នក​ធ្លាប់​ដឹង​ទេ​ថា រដ្ឋាភិបាល​កូរ៉េខាងត្បូង បាន​ដាក់​កំរិត និង​ធ្វើការ​ហាមប្រាម មិនឲ្យ​មាន​​ការបង្ហាញ​ក្បាច់​រាំ​ស្រើបស្រាល​នោះទេ​។ ខាងក្រោម​នេះ​ជា​ក្បាច់​រាំ​ដែល​គេ​ហាម​មិន​ឲ្យ​សំដែង នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​៖

១. បទ Miror Mirror (​ក្រុម 4 Minute) ​នៅក្នុង​បទ​ចំរៀង​នេះ មាន​កន្លែង​មួយ​ដែល​សមាជិក​ទាំងអស់ លុតជង្គង់​ចុះ​ផ្ទាល់​នឹង​ឆាក និង​ញែក​​ជើង​របស់​ពួកគេ​។​

២. Full Moon របស់​តារាចំរៀង Sunmi

​ក្នុង​ចំរៀង​នេះ តារា​ចំរៀង​ល្បី​ឈ្មោះ បាន​សម្តែង​ដោយ ធ្វើការ​ញែក​ជើង​របស់​នាង ពេល​អង្គុយ​នៅលើ​ឆាក ដែល​មើលទៅ​គួរ​ឲ្យ​ស្រើបស្រាល​។​

៣. បទ Move របស់​ក្រុម 4L

​ក្បាច់​រាំ​នេះ ត្រូវ​បាន​ហាមប្រាម​មិន​ឲ្យ​សម្តែង ដោយសារ​តែ​វា​មើល​ទៅ​ស៊ិច​ស៊ី និង​ស្រើបស្រាល​ខ្លាំង​។​

៤. បទ Mini Skirt របស់​ក្រុម AOA

​នៅ​ពេលលឺ​បទ Mini Skirt យើង​ប្រាកដជា​ច្បាស់​ថា ក្រុម​ចំរៀង​នារី​របស់​កូរ៉េ​ខាងត្បូង​ទាំងនេះ នឹង​ស្លៀកពាក់​សំពត់​ខ្លី ហើយ​ការ​ដែល​ស្លៀកពាក់​ខ្លី បូក​រួម​ទាំង​ពួកគេ​មាន​សា​ច់ស​ខ្ចៅ អាច​ជា​ការ​​ធ្វើឲ្យ​មាន​អារម្មណ៍ស្រើ​បស្រាលផ្លូវ​ភេទ ដល់​អ្នកទស្សនា​។​

៥. បទ Up Down របស់​ក្រុម EXID

​ក្នុង​បទ​នេះ សមាជិក្រុ​ម ស្លៀកខោ​រឹប​ខ្លាំង និង​ធ្វើការ​ក្រលែង​ចង្កេះ យ៉ាង​ស៊ិច​ស៊ី ហេតុនេះហើយ​​ទើប​មាន​ការ​ហាមប្រាម ដោយសារ​តែ​វា​ដាស់​អារម្មណ៍​ផ្លូវភេទ​៕ សុភ័ក្ត្រ

​ប្រភព​៖ Trendszilla

spot_img
×