Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកណាខ្លះ​នៅចាំ ងួន ស្រី​ស​? មកទល់ពេលនេះ តើ​ជីវិត​របស់គាត់​យ៉ាងណា​ហើយ​?

spot_img

​មាន​ទស្ស​និក​ជាច្រើន ធ្លាប់​ស្គាល់ និង​ស្ដាប់​បទ​ចម្រៀង​មនោសញ្ចេតនា ពិ​រោះៗ​ដែល​បកស្រាយ​ដោយ​តារាចម្រៀង ងួន ស្រី​ស ដែល​ល្បីល្បាញ​ខ្លាំង នា​អំឡុង​ពាក់កណ្ដាល​ទសវត្សរ៍​ឆ្នាំ ២០០០ ដែល​កាលនោះ ងួន ស្រី​ស នៅមាន​វ័យក្មេង​ខ្ចី​នៅឡើយ ។

​មកទល់ពេលនេះ​វត្តមាន​របស់​អតីត​តារាចម្រៀង​ខាងលើ បាន​បាត់​ពី​ពី​ភព​សិល្បៈ ពុំ​បានដឹង​ដំណឹង​ថា ស្រី​ស ទៅ​រស់នៅ​ក្រៅប្រទេស ឬ​យ៉ាងណា​ឡើយ ខណៈដែល​មាន​ទស្ស​និក​ជាច្រើន ចង់ដឹង ចង់​ឮ​ពី​សុខ​ទុក របស់គាត់ ។

​ទាក់ទង​ជាមួយគ្នានេះ ទន្ទឹមនឹង​ការ​នឹករ​ឮ​ក​របស់​មហាជន ប្រភព​ជិតស្និទ្ធ​ជាមួយ ងួន ស្រី​ស ម្នាក់​បាន​បង្ហើប​ឱ្យដឹងថា បច្ចុប្បន្ននេះ ស្រី​ស បាន​ឈប់​ពី​សិល្បៈ​ទាំងស្រុង​ហើយ និង​កំពុង​រស់នៅ​ប្រកបដោយ​សុភមង្គល​បំផុត​ជាមួយ​ស្វាមី និង​កូន នៅក្នុង​ប្រទេស ពុំបាន​ទៅ​រស់នៅ​ក្រៅប្រទេស​ឡើយ ៕ សាវុធ

spot_img
×