Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​លេខ​ទូរស័ព្ទ​រថយន្ត​ដឹក​អ្នក​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ឥតគិតថ្លៃ​នៅ​ខេត្ត​ព្រះសីហនុ ០៩៦ ៩២៥ ៤៤៤០- ០៨៨ ៧៧៧ ១១១៥

spot_img

​ខេត្ត​ព្រះសីហនុ ​៖ ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ លោក​វេជ្ជបណ្ឌិត សេង ណុង មានប្រសាសន៍ថា ចាប់ពី​ពេលនេះ​តទៅ ប្រសិនបើ​មាន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅតាម​ដងផ្លូវ​នានា ក្នុង​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ នឹង​ទទួលបាន​សេវា​ដឹកជញ្ជូន មកកាន់​មន្ទីរពេទ្យ​បង្អែក ដើម្បី​សង្គ្រោះ​ដោយ​ឥត​គិត​ប្រាក់​។​

លោក​វេជ្ជបណ្ឌិត សេង ណុង បញ្ជាក់ថា រថយន្ត របស់​ក្រុម​សង្គ្រោះបន្ទាន់​៧១១ នៃ​ទីបញ្ជាការដ្ឋាន​កងពល​តូច​លេខ​៧០ មាន​រថយន្ត​សង្គ្រោះ​ចំនួន​៣​គ្រឿង ប្រចាំការ​នៅ​សាលា​ហ្វឹកហ្វឺន​សង្គ្រោះ​មិត្តភាព​កម្ពុជា​-​ជប៉ុន មាន​ទីតាំង​នៅ​ភូមិ​៣ សង្កាត់​១ ក្រុងព្រះសីហនុ បាន​សហការ​ជាមួយ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ រង់ចាំ​បំរើសេវា​ដឹកជញ្ជូន​ប្រជាពលរដ្ឋ ដែល​រង​គ្រោះថ្នាក់​ចរាច​រណ៍ នៅតាម​ដងផ្លូវ​នានា ដឹក​មកកាន់​មន្ទីរពេទ្យ​ខេត្ត ដោយ​ឥត​គិត​ប្រាក់​។​

លោក សេង ណុង ប្រកាស​លេខ​ទូរស័ព្ទ​ទំនង មកកាន់​រថយន្ត​សង្គ្រោះ តាមរយៈ​លេខ​៖ ០៩៦ ៩២៥ ៤៤៤០ និង​០៨៨ ៧៧៧ ១១១៥៕​ ដែន អយុធ្យា​

spot_img
×