Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គេ​ខំសង្គ្រោះ​​ត្រី​រាប់ពាន់​ក្បាល​ចូល​បឹងដើម្បីបានបុណ្យ តែ​​​ក្រុម​ម្ខាង​ទៀត​បែរ​ជា​​នាំគ្នា​ឆ្លៀតឱកាស​ចាំ​«​ត្រង​»​គួរ​ឲ្យ​ហួសចិត្ត (​វីដេអូ​)

spot_img

​ក្រុម​មនុស្សធម៌​មួយក្រុម បាននាំគ្នា​ព្រលែង​ត្រី​រាប់ពាន់​ក្បាល ចូលទៅក្នុង​បឹង​មួយ​នៅក្នុង​ទីក្រុង Shenyang ខេត្ត Liaoning ប្រទេស​ចិន នៅក្នុង​ទង្វើ​មួយ​ដែលជា​ភាសា​ចិន​ហៅថា ហ្វាំ​ង​សេង (放生) ដែល​មានន័យ​សេចក្តី​ថា «​ដោះលែង​ជីវិត​» ។​

​ការអនុវត្ត​សកម្មភាព​តាមបែប​ប្រពៃណី​សាសនា ដែល​ទាក់ទង​នឹង​ការសង្គ្រោះ​ជីវិត​សត្វ​ពី​ទីផ្សារ និង​បន្ទាប់មក ព្រលែង​ពួកវា​ចូលទៅក្នុង​ធម្មជាតិ​របស់​ពួកវា​វិញ​នេះ ជា​ញឹកញាប់​ត្រូវបាន​ធ្វើឡើង​ដោយ​ពុទ្ធសាសនិក ដើម្បី​ទទួលបាន​បុណ្យ​កុសល​ពី​ស្ថានសួគ៌ ។​

​ទោះយ៉ាងណា អំពើ​ដ៏​ល្អ​នេះ​ត្រូវបាន​លួច​បន្លំ​យ៉ាង​លឿន ដោយ​ក្រុមមនុស្ស​ដទៃ​មួយក្រុម​ទៀត ដែល​បានមក​រង់ចាំ​រួចស្រេច នៅ​ត្រើយម្ខាង​នៃ​បឹង ។​

​នៅពេល​បានដឹងថា មាន​ត្រី​ប្រហែល ១ ម៉ឺន​ក្បាល ត្រូវបាន​ព្រលែង​នៅថ្ងៃនោះ ពលរដ្ឋ​ក្នុង​តំបន់​ដែល​ប្រដាប់​ដោយ​ឧបករណ៍​នេសាទ​ផ្សេងៗ បាននាំគ្នា​ទៅ​បឹង Dingxiang ដើម្បី «​ត្រង់​» ចាប់​ត្រី​ទាំងនោះ​ដោយ​ងាយៗ​ស្រួល​តែម្តង ។​

​វីដេអូ​ឃ្លី​ប​រីក​រាលដាល​នៅលើ​បណ្តាញ​សង្គម​ចិន បាន​ផ្តិត​បាន​នូវ​រូបភាព​ជម្លោះ​មួយ​រវាង​ភាគី​ទាំងពីរ ។ ប៉ុន្តែ ការ​អង្វរក​របស់​ពុទ្ធសាសនិក​ជន បាន​ត្រឹម​រង​ការវាយប្រហារ​ពី​ពួក​មនុស្ស​គរ​ថ្លង់​ទាំងនោះ ខណៈពេលដែល​ពួកគេ​នៅតែ​រឹងទទឹង​ចាប់​ត្រី​ព្រលែង​យ៉ាង​គគ្លើន ។​

​ព្រឹត្តិការណ៍​ហ្វាំ​ង​សេង​នេះ កាលពី​អតីតកាល ក៏​ត្រូវបាន​វាយឆ្មក់​ដោយ​ពួក​អ្នកស្រុក​ក្នុង​តំបន់​នោះ​ផងដែរ ដែល​បាន​ឆ្លៀត​យក​ឱកាស​ដ៏​ងាយស្រួល​នេះ ។​

​យោងតាម Shanghaiist មន្ត្រី​ក្នុង​តំបន់​បាន​ពន្យល់ថា ការ​ព្រលែង​ត្រី​ច្រើនពេក នៅពេលនោះ​ចូលក្នុង​ទឹក ក៏​អាច​បង្កបញ្ហា​ដូចជា​ហេតុការណ៍​បាន​កើតឡើង​នៅក្នុង​ឆ្នាំ​២០១៣ អីចឹង ដែល​នៅពេលនោះ ត្រី​បាន​ងាប់​អស់ ២៥០ គីឡូ បាន​អណ្តែត​ត្រៀម​ត្រា​នៅ​ច្រាំង​បឹង ក្នុង​ទីក្រុង​សៀង​ហៃ ៕ ឧ​ត្ត​ម (Nextshark)

spot_img
×