Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្ដី​ប្រពន្ធ​ឈ្លោះ​គ្នា​ហើយ​យក​ដប​សាំង​មក​ដុត​អាវ​បណ្ដាលឱ្យ​ឆាបឆេះ​រាលដាល​ដល់​ដប​សាំង​ឆេះ​ដល់ផ្ទះ​

spot_img

​ភ្នំពេញ​៖​អគ្គីភ័យ​ឆាបឆេះ​ផ្ទះ​ឈើ​មួយ​កន្លែង​យ៉ាង​សន្ធោសន្ធៅ​អស់​ស្ទើរ​ទាំងស្រុង​ទោះបី​សមត្ថកិច្ច​និង​អាជ្ញាធរ​ជួយ​ពន្លត់​ទាន់ពេល​យ៉ាងណា​ក៏ដោយ​តែ​សំណាងល្អ​មិន​មាន​អ្នកណាម្នាក់​រងរបួស​នោះទេ​។​អគ្គីភ័យ​ខាង​លើ​នេះ​កើតឡើង​នៅ​ម៉ោង​ជិត​៨​យប់​ថ្ងៃ​ទី​១៧ ខែ វិច្ឆិកា ឆ្នាំ​២០១៧ នៅក្នុង​ក្រុម​១៩ ភូមិ​៩ សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន ។​


​អ្នកភូមិ​ឱ្យដឹងថា​៖​ភ្លាមៗ​នោះ​ប្រជាពលរដ្ឋ​បាននាំគ្នា​ទាក់ទង​រថយន្ដ​ពន្លត់​អោយមក​បាញ់​ពន្លត់ ប៉ុន្ដែ​ដោយ​អគ្គីភ័យ​នេះ​មាន​ស្ថានភាព​ឆេះ​ធំ​ពេក​រថយន្ដ​ពិបាក​និង​ចូល​បាញ់​ពន្លត់​ដោយ​ផ្លូវ​តូច​មិន​អាច​ចូល​បាន​មាន​តែ​ទាញ​ទុយ​យោ​ទៅ​បាញ់​ទំរាំ​បាន​បាញ់​អគ្គីភ័យ​បាន​ឆាបឆេះ​ស្ទើរ​ទាំងស្រុង​ទៅហើយ​។ ជាមួយគ្នា​នោះ​ប្រជាពលរដ្ឋ​នៅក្បែរនោះ​បាន​ប្រាប់​ដឹង​៖​ថា​មុនពេល​កើតហេតុ​ប្ដី​ប្រពន្ធ​ពីរ​នាក់​ឈ្លោះប្រកែក​គ្នា​ហើយ​បាន​យក​ដប​សាំង​មក​ដុត​អាវ​បណ្ដាលឱ្យ​ឆាបឆេះ​រាលដាល​ដល់​ដប​សាំង​ទើប​បណ្តាលឱ្យ​ឆេះ​ពី​ផ្ទះ​របស់​គាត់​មុនគេ​រួច​រាលដាល​ដល់​ផ្ទះ​ជិតខាង​តែម្ដង​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​៖​អគ្គីភ័យ​ខាង​លើ​បាន​បំផ្លាញ ទ្រព្យ​ស ម្ប​ត្ដិ​ដែល​នៅក្នុង​ផ្ទះ​គឺ​គ្មាន​យក​អ្វី​បាន​នោះ​ទេ ត្រូវ​បាន​ឆេះ​ខ្ទេចខ្ទីរ​គ្មាន​សល់ ។​ក្នុង​ប្រត្តិបត្តិការ​នេះ​កម្លាំង​នគរបាល​ផ្នែក​ពន្លត់អគ្គីភ័យ​បាន​ប្រើប្រាស់​រថយន្ត​ជាច្រើន​គ្រឿង​៕ ដោយ​៖​កូឡាប

spot_img
×