Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​ការពារជាតិ រៀបចំ​ផែនកា​រណ៍ ជួយ​សង្គ្រោះ​ប្រជាជន ពី​គ្រោះមហន្តរាយ​ទឹកជំនន់​

spot_img

​ភ្នំពេញ ​៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២០ ខែកក្កដា ឆ្នាំ​២០១៨ លោក នាយ​ឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ជួយសង្គ្រោះ​គ្រោះមហន្តរាយ ក្រសួង​ការពារជាតិ បាន​បើក​កិច្ចប្រជុំ​ដើម្បី​ត្រៀមលក្ខណៈ ទាំង​កម្លាំង ឧបករណ៍ សម្ភារៈ និង​មធ្យោបាយ​ផ្សេងៗ​ទៀត ដើម្បី​ចុះ​ជួយ​ប្រជាជន​ឲ្យទាន់​ពេលវេលា​ពី​ការ​គម្រាមកំហែង​ដោយ​គ្រោះមហន្តរាយ​ទឹកជំនន់​។​

​នៅក្នុង​កិច្ចប្រជុំ​នោះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ផងដែរ ពី​បណ្តា​កង​អង្គភាព​ទ័ពជើងគោក ទ័ពជើងទឹក ទ័ព​ជើង​អាកាស អង្គភាព​ការងារ​ធានា​ភស្តុភា​ហិរញ្ញវត្ថុ និង​អង្គភាព​ជំនាញ​វិស្វកម្ម ព្រមទាំង​បណ្តា​អង្គភាព​ជំនាញ​កងពលតូច​លេខ​៧០ កងពល​តូច​ពិសេស​៩១១ កងរាជអាវុធហត្ថ និង​កងពល​ដឹកជញ្ជូន​លេខ​៩៩​។​ល​។​

​លោក ម៉ឹង សំផន បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​នោះ​ថា​៖ គ្រប់​បណ្តា​អង្គភាព​កម្លាំង​ជំនាញ​ទាំងអស់​ត្រូវ​ត្រៀម​លក្ខណៈ​ទាំង​កម្លាំង ឧបករណ៍ សម្ភារៈ​រួមមាន ឧទ្ធម្ភាគចក្រ នាវា អូ​ប៊័រ រថយន្ត​ដឹក​ជញ្ជូន រថយន្ត​សង្គ្រោះ និង​មធ្យោបាយ​ផ្សេងៗ​ទៀត ដើម្បី​ប្រតិបត្តិការ​ជួយសង្គ្រោះ​ប្រជាជន​អោយ​ទាន់​ពេលវេលា នៅពេល​ដែល​គ្រោះមហន្តរាយ​ទឹកជំនន់​កើតឡើង​ជា​យថាហេតុ​។ លោក ម៉ឹង សំផន​បាន​បន្តទៀតថា​៖ តាម​បណ្តា​អង្គភាព​ពាក់ព័ន្ធ​ការងារ​សង្គ្រោះ​ត្រូវ​ពិនិត្យ​ឧបករណ៍ សម្ភារៈ​ប្រើប្រាស់​ឲ្យបាន​ត្រឹមត្រូវ និង​ត្រូវ​បែងចែក​កម្លាំង​ជា​អចិ​ន្រៃ្ត​នៅតាម​តំបន់​មួយចំនួន ដែល​ងាយ​រងគ្រោះ​ពី​ការ​ជន់​លិច ក្នុង​ការតាមដាន និង​ពិនិត្យ​២៤​ម៉ោង​លើ​២៤​ម៉ោង ដើម្បី​ចុះ​ជួយ​សង្គ្រោះ​ប្រជាជន​អោយ​បាន​ទាន់ពេលវេលា នៅពេល​មាន​ទឹកជំនន់​កើតឡើង ៕​ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×