Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ម្នាក់​ជិះ​រថយន្ត​ទំនើប បាច​លុយ​ជាង ១០​លាន Won នៅ​កូរ៉េ​ខាងត្បូង (​មាន​វីដេអូ​)

spot_img

ក្នុង​រយៈពេល​ប្រមាណ ៣៥​នាទី​ប៉ុណ្ណោះ ស្ត្រី​រូប​នេះ​បាន​ពង្រាយ​លុយ​ជាង ១០​លាន Won នៅតាម​កំណាត់​ផ្លូវ​ចំនួន ១១ ផ្សេងៗ​ពីគ្នា ។​

​តាម Nate ម៉ោង​ប្រមាណ 7 និង 30 នាទី ថ្ងៃទី ១៧ ខែកក្កដា ស្នងការ​ប៉ូលិស​នៅ Daegu Bukbu កូរ៉េខាងត្បូង​បាន​ទទួល​ព័ត៌មាន​ថា ស្ត្រី​ម្នាក់​កំពុង​បាច​លុយ​ចេញពី​កញ្ចក់​រថយន្ត ខណៈពេល​កំពុង​បើកប​រ​រថយន្ត​ទំនើប Hyundai Equus ពណ៌​ខ្មៅ ចេញពី​ទីលាន​ចត​រថយន្ត​នៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ​។​

​ស្ត្រី​វ័យ​ប្រមាណ ៤០​ឆ្នាំ​រូប​នេះ បាន​បើកបរ​រថយន្ត​ជុំវិញ​តំបន់​នេះ​ច្រើនដង​ចាប់ពី​ម៉ោង ៧​និង ២៥​នាទី ដល់​ម៉ោង​ប្រហែល ៨​និង​៥០​នាទី ហើយ​បាន​បាច​លុយ​នៅ​១១​កន្លែង ផ្សេង​គ្នា​ដូចជា Buk-gu, Dong-gu និង Seo-gu ។​

​សរុប​លុយ​ដែល​នាង​បាន​ពង្រាយ​ដល់​ទៅ ១៥,៨​លាន won (​ជាង ១៥.០០០USD) ។ ក្រដាសប្រាក់​ដែល​មាន​ប្រភេទ ១០០០ won , 5000won ហើយ​ច្រើន​បំផុត​គឺ ៥០.០០០ won ។ សំណាង​ល្អ​ដែល​ពលរដ្ឋ​ពេល​ឃើញបែបនេះ បាន​នាំគ្នា​រើស​រួច​ប្រគល់ឲ្យ​ប៉ូលិស ។​

​តាមរយៈ​កាមេរ៉ា​រថយន្ត ផ្សេងទៀត ប៉ូលិស​បាន​ដឹង​លេខ​រថយន្ត​របស់​នារី​នោះ ហើយក៏​បាន​ទាក់ទង​ជាមួយ​អ្នក​ផ្ទះ​របស់​ស្ត្រី​ដែល​មាន​កាយវិការ​ចម្លឬកៗ​នេះ​។ ពេល​នោះ​ទើប​ដឹងថា នាង​មាន​ឈ្មោះ Kang អាយុ ៥៤​ឆ្នាំ មុន​រស់នៅ​សេ​អ៊ូ​ល ទើប​មក​កាន់​ទី​នេះ (Daegu) មិនយូរប៉ុន្មាន​ជាមួយ​គ្រួសារ ។​

​នាង Kang ទើ​លែងលះ​ប្រហែល ២​ឆ្នាំ ហើយ​ក៏​កើត​ជំងឺ​ផ្លូវចិត្ត ច្រើន​មាន​សភាព​សោកសៅ ។ ម្តាយ​របស់​នាង​ប្រាប់ថា នាង​តែង​មាន​បំណង​ចង់​ឲ្យ​លុយ​គេ​ឯង ហើយ​ពុំ​បកស្រាយ​ពី​មូលហេតុ​សោះឡើយ ។​

​ថ្វី​ត្បិត​នាង​បាច​លុយ​ចោល​តាមផ្លូវ​ក្តី តែ​ប៉ូលិស​ប្រាប់ថា នាង​អាច​ទទួលយក​លុយ​នេះ​វិញ​បាន ប៉ុន្តែ​បើ​នាង​ពុំ​ព្រម​ទទួល​ទេ លុយ​នេះ​នឹង​ត្រូវ​បាន​រក្សាទុក​ក្នុង​មូលនិធិ​សប្បុរសធម៌ ទុក​ជូន​ដល់​អ្នកក្រីក្រ​លំបាក ៕ លី​សា​

spot_img
×