Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លំណឹង​ល្អ​! គ្រាន់តែ​បង្ហាញមុខ​ភ្លាម លោក ចាន់ សម័យ មានឱកាស​បាន​ទៅ​បារាំង​ភ្លែត

spot_img

​ក្រោយពេល​លោក ចាន់ សម័យ ត្រូវបាន​បង្ហាញមុខ​សារជាថ្មី​បន្ទាប់ពី​លាក់ខ្លួន​រយៈពេល​ប្រហែល ១០​ឆ្នាំ​មកនេះ លោក​បានទទួល​ការងារ​មួយចំនួន​ដូចជា​ច្រៀង និង​ចូល​រួមជាមួយ​ក្រុមហ៊ុន​អចលនៈទ្រព្យ​មួយ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ខាងមុខនេះ លោក​នឹងមាន​ឱកាស​បាន​ទៅ​ច្រៀង​នៅ​ប្រទេស​បារាំង ថែម​ទៀតផង ។

​លោក ចាន់ សម័យ បាន​ប្រាប់​ឱ្យដឹងថា បច្ចុប្បន្ន​លោក​ធ្វើ​ជាមួយ​ក្រុមហ៊ុន​អចលនៈទ្រព្យ​មួយ​រហូតដល់​ចុងខែ​នេះ ប៉ុន្តែ​មិនបាន​ប៉ះពាល់​ដល់​សុខភាព​លោក​ឡើយ ព្រោះ​លេបថ្នាំ​ជាប្រចាំ ។ លោក​បាន​បន្តថា នាពេលខាងមុខ សមាគមន៍​ប្រចាំ​ប្រទេស​បារាំង ថែមទាំង​បាន​ហៅ​លោក ឱ្យ​ចេញទៅ​សម្ដែង នៅ​ប្រទេស​បារាំង​ទៀតផង ដែល​នេះ​ជា​ឱកាសល្អ​បំផុត​មួយ ដែល​អាចជួយ​ដល់​ជីវភាព​ដែល​កំពុង​លំបាក​ដូច​សព្វថ្ងៃនេះ ៕ សាវុធ

  

spot_img
×