Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ព្រោះ​ញៀន “​ទូរស័ព្ទ​” ទើប​បាត់​កូន តែ​ក៏​ដោយសារ “​ទូរស័ព្ទ​” ដែរ ទើប​ដឹង​ដំណឹង​ថា​កូន​បាន​…​បាត់​ចេញពី​ផ្ទះ​!

spot_img

​ស្ត្រី​ជា​ភរិយា​បាន​ប្រគល់​ភារកិច្ច​ឲ្យ​ប្តី​នៅ​ចាំផ្ទះ ហើយ​មើល​កូន​អាយុ ៥​ឆ្នាំ​ម្នាក់ ។ ប៉ុន្តែ​ដោយ “​រវល់​” លេង​ជាមួយ​ទូរស័ព្ទ ភ្លេច​កូន​ឲ្យ​ឈឹង ។​

​ក្មេង​អាយុ ៥​ឆ្នាំ​ដើរ​ត្រាច់ចរ​ម្នាក់ឯង​តាមផ្លូវ ។​

​តាម People’s Daily នៅ​ចុង​ខែ​មិថុនា​មុននេះ ក្មេងប្រុស​អាយុ ៥​ឆ្នាំ​ម្នាក់ ឈ្មោះ Kaikai នៅ​ទីក្រុង Zhang Jiagang ខេត្ត Jiangsu ប្រទេស​ចិន បាន​ដើរ​វង្វេងផ្លូវ ពេល​ចេញពីផ្ទះ​របស់​ខ្លួន ដើម្បី​រក​ម្តាយ ។​

​ឪពុក​របស់ Kaikai មាន​ភារកិច្ច​មើល​កូនចៅ​ថ្ងៃ​ដែល kaikai “​បាត់​ខ្លួន​” ប៉ុន្តែ​បុរស​នេះ​ពុំ​បាន​រវល់​ឡើយ ព្រោះ​ជក់​ចិត្តនឹង​ទូរស័ព្ទ ។​

​ប៉ូលិស​នាំ​ក្មេងប្រុស​ទៅកាន់​ប៉ុស្តិ៍ ។​

KaiKai បាន​ដើរ​ចម្ងាយ​ប្រហែល ៨​គីឡូម៉ែត្រ តាម​ដង​វិថី​មួយ​ដ៏​កុះករ មុនពេល​មាន​អ្នកដំណើរ​ម្នាក់​ប្រាប់​បូលិស ។ ព្រោះ​តែ​ខ្លាច​ផង ហើយ​នៅ​តូច​ផង វា​ពុំ​អាច​ប្រាប់​អាសយដ្ឋាន​របស់​ខ្លួន​បាន ។​

​ហេតុ​នេះ​ប៉ូលិស​សម្រេចចិត្ត​បង្ហោះ​ផ្សាយ​ព័ត៌មាន​អមដោយ​រូបភាព​លើ​បណ្តាញ​សង្គម និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​អស់ ។​

​ឪពុក KaiKai មាន​ត្រកូល Hong ទទួលបាន​ព័ត៌មាន​ពី​ការ​ដែល​កូន​ខ្លួន​បាន​… បាត់​ខ្លួន​ជាង ២​ម៉ោត​ក្រោយមក ពេល​កំពុង​សន្ទនា​លើ Wechat ។ Hong បាន​ទាក់ទង​ជាមួយ​ប៉ូលិស​នៅ​ម៉ោង ១៨​និង​០០​នាទី ថ្ងៃ​ដដែល ហើយ​ក៏​ទៅ​នាំយក​កូន​មក​ផ្ទះ​វិញ ។​

KaiKai អង្គុយ​រង់ចាំ​ឪពុក​មក​ទទួល នៅ​ប៉ុស្តិ៍​ប៉ូលិស ។​

​បុរស​ជា​ឪពុក​ដែល “​មិន​សម្រេច​ភារកិច្ច​” រូបនេះ នៅ​បាន​និយាយ “​ទទឹង​ទិស​”​ថា កូនប្រុស​ខ្លួន​វា​លេង​នៅ​ក្រៅ​ផ្ទះ ហើយ​ស្រាប់តែ​រត់ទៅរក​ម្តាយ​!? ប៉ុន្តែ​កាមេរ៉ា​សុវត្ថិភាព​បាន​ឆ្លើយ​ជំនួស​គ្រា KaiKai បាន​ដើរ​ចេញពីផ្ទះ​ឆ្លងថ្នល់​តែ​… ម្នាក់ឯង​ប៉ុណ្ណោះ ៕ ចន្ទ្រា​

spot_img
×