Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​មាន​រថភ្លើង​បើកបរ​ក្នុង​… ទឹក​ដែរ​ហ្ន៎​!? (មានវីដេអូ)

spot_img

​ថ្វី​ត្បិត​តែ​ផ្លូវ​ដែក​បាន​ក្លាយជា “​ទន្លេ​” ក្តី តែ​រថភ្លើង​១​ខ្សែ​នេះ​នៅតែ​ឆ្ពោះទៅមុខ ខណៈពេល​អ្នកផង​ព្រួយបារម្ភ​ជំនួស ។​

​រថយន្ត​ភ្លើង​ហែក​ទឹក​បោះពួយ​ទៅមុខ​…​។​

​មេ​ផ្លូវដែក​របស់​វៀតណាម បាន​ប្រឹង​លើក​ឡើង​ចំពោះ​កង្វល់​ជុំវិញ​ការអនុញ្ញាតឲ្យ​ខ្សែ​រថភ្លើង​បើកបរ​ក្នុង​ផ្លូវដែក​ដែល​លិចលង់ ពុំ​អាច​សំឡឹង​ឃើញ​ស្ថានភាព​ខាងក្រោម​ថា ៖ ជា “​គោលការណ៍​” គឺ​បុគ្គលិក​ផ្លូវដែក ត្រូវ​ត្រួតពិនិត្យ​ម៉ត់ចត់​ថា មាន​សុវត្ថិភាព ទើប​អនុញ្ញាត​ឲ្យ​រថភ្លើងរ​ត់​បាន ។​

​យ៉ាងនេះ​ក្តី​បណ្តាញ​សង្គម​ពុំបាន “​ប្រណី​” ទេ ដោយ​គេ​សួរថា តើ​បុគ្គលិក​ត្រួតពិនិត្យ​នេះ ប្រើ​ឧបករណ៍​អ្វី​អាច​សំឡឹង​ឃើញ​ស្ថានភាព​ផ្លូវ​ការបាក់​ស្រុត​… ។​ល​។​

​នៅ​មាន​ការរិះគន់​ពេបជ្រាយ​ច្រើន​ទៀត តែ​ណ្ហើយចុះ​រឿង​ស្រុក​គេ យ៉ាងណា​កុំឲ្យ​តែ​កើត​នៅ​ស្រុក​យើង ក្រែង​នាំឲ្យ​បាត់បង់​តម្លៃ​មនុស្ស និង​ខូចខាត​ទ្រព្យសម្បត្តិ ៕ បូ​ព៌ា​

​ខាងក្រោម​ជា​រូបភាព​រថភ្លើង “​ហែល​ទឹក​” នៅ​វៀតណាម ៖

spot_img
×