Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចង់បង្ហាញ​ពី​ភាព​ស្អាតស្អំ​បង្គន់ បុគ្គលិក​ក្រុមហ៊ុន​ចិន​នេះ រើស​អាហារ​ចេញពី​ទឹកនោម​មក​ហូប​គួរ​ឲ្យ​ខ្ពើម​! (​វីដេអូ​)

spot_img

​ដើម្បី​បង្ហាញ​ពី​ភាព​ស្អាតស្អំ ដែល​ពួកគេ​រក្សា​ឱ្យ​បង្គន់​របស់​ពួកគេ​ស្អាត​ជានិច្ច ក្រុមហ៊ុន​ចិន​នេះ​បានធ្វើការ​ស្រាយ​បំភ្លឺ​ដ៏​គួរឱ្យភ្ញាក់ផ្អើល ដោយ​ឱ្យ​បុគ្គលិក​ញ៉ាំ «​អាហារ​» ចេញពី​ទឹកនោម​គួរ​ឲ្យ​ខ្ពើមរអើម​បំផុត ។​

MailOnline រាយការណ៍​ឲ្យ​ដឹងថា កម្មករ​នៅ Tenfu Group ជា​ក្រុមហ៊ុន​មួយ​នៅក្នុង​ស្រុក Zhangpu ខេត្ត Fujian ប្រទេស​ចិន ដែលមាន​ឯកទេស​លើ​ផលិតផល​តែ ត្រូវបាន​ថៅកែ​ឲ្យ​ធ្វើការ​បង្ហាញ​នៅក្នុង​វីដេអូ​មួយ​ហូប​នំ mochi ឬ បាយដំណើប (glutinous) ដែល​ត្រូវ​បានដាក់​នៅក្នុង​ចាន​បង្ហូរ​ទឹកនោម ។​

​វីដេអូ​ចែករំលែក​ដ៏​ទូលំទូលាយ​នេះ ក៏បាន​បង្ហាញ​អ្នកគ្រប់គ្រង​រង​ទូទៅ​របស់​ក្រុមហ៊ុន​នេះ បានដាក់​បន្ថែម​នំ​ផ្អែម​មួយចំនួន​ចូល និង​យក​វា​មក​ញ៉ាំ​ដោយ​ដោយផ្ទាល់​ដៃ​របស់​នាង​ទៀតផង ។​

​នាង​និយាយថា​៖ «​សូម​មើល​! ខ្ញុំ​បាន​ភ្លក់​វា​ប្រហែល ២០ ដង មកហើយ ឥឡូវនេះ អនុញ្ញាត​ឲ្យ​ខ្ញុំ​សូម​ញ៉ាំ​របស់​នេះ​ដំបូង​ម្តងទៀត​ណា៎​» ។​

​បុគ្គលិក​ដទៃទៀត បន្ទាប់មក ត្រូវ​បានឃើញ​រើស​បង្អែម និង​ញ៉ាំ​ពួកវា​យ៉ាង​មាន​ទំនុកចិត្ត​តែម្តង ។ បុគ្គលិក​ក៏បាន​រៀបចំ​តុ​អាហារ​មួយ​នៅក្នុង​បង្គន់ និង​ចែករំលែក​អាហារ​នោះ​ជាមួយគ្នា ។​

​អ្នកគ្រប់គ្រង​នោះ បាន​ពន្យល់ថា ការបង្ហាញ​ពិសេស​នេះ គឺជា​ផ្នែក​នៃ​កម្មវិធី​បណ្តុះបណ្តាល​មួយ សម្រាប់​អ្នកត្រួតពិនិត្យ ។​

​អ្នកគ្រប់គ្រង​នោះ​បន្តថា​៖ «​យើង​បានស្នើ​បុគ្គលិក​ត្រួតពិនិត្យ​របស់​យើង ឲ្យ​សម្អាត​បង្គន់ ជា​ផ្នែក​មួយ​នៃ​កម្មវិធី​បណ្តុះបណ្តាល ហើយ​ពួកគេ​បាន​អនុវត្ត​ការងារ​នេះ​អស់​រយៈពេល ២៥ ឆ្នាំ មកហើយ​» ។​

​ម្នាក់​ក្នុងចំណោម​អ្នក​ចាំ​ទ្វារ​របស់​ក្រុមហ៊ុន​នេះ ដែល​កំពុង​បម្រើ​ការងារ​អស់​រយៈពេល ២៥ ឆ្នាំ បាន​អះអាង​ពី​ភាព​ស្អាត​បរិសុទ្ធ​របស់​ទឹកនោម​ដោយ​និយាយថា​៖ «​ទឹកនោម​គឺ​ស្អាត​ណាស់ ហេតុនេះ​អ្នក​អាច​ហូប​ពី​វា​បាន​» ។​

​នាង​ត្រូវបាន​ដកស្រង់​ដោយនិយាយ​ថា​៖ «​ខ្ញុំ​តែង​លាង​សម្អាត​បង្គន់ រហូត​ទាល់តែ​ពួកវា​ឈប់​ធុំក្លិន​តទៅទៀត ។ ប្រសិន​អ្នក​ចៃដន្យ​ទម្លាក់​អាហារ​របស់​អ្នក​ចូលទៅក្នុង​ទឹកនោម នោះ​អ្នក​នៅតែ​អាច​រើស​វា​យកមក​ញ៉ាំ​វិញ​បាន​» ។​

​ទោះយ៉ាងណា អ្នកលេង​អ៊ី​ន​ធើរ​ណេ​ត​ជាច្រើន ពុំ​ជឿ​សោះ​ថា អាហារ​ចេញពី​ទឹកនោម គឺ​សុវត្ថិភាព​សម្រាប់​ការប្រើប្រាស់​នោះទេ ។​

​ម្នាក់​បានសរសេរថា​៖ «​នេះ​ពិតជា​គួរ​ឲ្យ​ខ្ពើម​ខ្លាំងណាស់ ។ តើ​មនុស្ស​ទាំងនេះ​កំពុង​គិតពី​អ្វី​ទៅ​?» ។​

​ម្នាក់ទៀត​ចង្អុល​បង្ហាញថា​៖ «​មាន​ភាពខុសប្លែក​ផ្សេងៗ​គ្នា រវាង​ភាព​ស្អាត និង​គ្មាន​មេរោគ ។ ទឹកនោម​គឺ​នៅតែ​ពោរពេញ​ដោយ​បាក់តេរី និង​មេរោគ​ផ្សេងទៀត​» ៕ ឧ​ត្ត​ម (Nextshark)​

  

spot_img
×