Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផឹកស្រា​ស្រវឹង​ដើរ​បាត់​ពី​ផ្ទះ​រយៈពេល​៣​ថ្ងៃ​ស្រាប់តែ​ប្រទះឃើញ​សព​អណ្តែត​ក្នុង​ទឹកស្រះ​

spot_img

ខេត្តស្វាយរៀង​៖ ស្ត្រី​ម្នាក់​បាន​បាត់​ពី​ផ្ទះ​អស់​រយៈពេល​៣​ថ្ងៃ​មកហើយ ត្រូវបាន​ពលរដ្ឋ​ប្រទះឃើញ​ស្លាប់​អណ្តែត​ក្នុង​ស្រះ​ទឹក​បង្កអោយមាន​ការភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​ដើម្បី​ពិនិត្យមើល​។​

​ហេតុការណ៍​ប្រទះឃើញ​សព​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី ថ្ងៃត្រង់​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ បាត់​ថង់់ ឃំ​ុ គគី​សោម ស្រុក ស្វាយទាប ខេត្តស្វាយរៀង​។​

​បើ​យោងតាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ៖ ជនរងគ្រោះ​ដែល​បាន​លង់ទឹក​ស្លាប់​នោះ​មានឈ្មោះ ស៊ុំ កា​ណូយ ភេទ​ស្រី អាយុ​41​ឆ្នាំ រស់នៅ​ភូមិ បាត់​ថង់ ឃុំ គគីរ​សោម ស្រុក ស្វាយទាប ខេត្តស្វាយរៀង បាន​ផឹកស្រា​ហើយ​ដើរ​បាត់​ពី​ផ្ទះ​អស់​រយះពេល​3​ថ្ងៃ​មកហើយ​ចាប់តាំងពី​ថ្ងៃទី​១៩​ខែកក្កដា​ឆ្នាំ​២០១៨​មិនដឹង​ទៅណា​នោះទេ​។​

​ប្រភព​ដដែល​បាន​បន្តទៀតថា​៖​បងប្អូន​សាច់ញាតិ​ខំ​ដើរ​រកតែ​រក​មិនឃើញ​នោះទេ​លុះ​មកដល់​ថ្ងៃទី​២១ ខែកក្កដា​នេះ ស្រាប់​តែមាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​សព​អណ្តែត​ក្នុង​ស្រះ​ទឹក​ឡើង​ហើម​ទៅហើយ​សង្ស័យថា​បាន​ដើរ​ធ្លាក់​ទឹកស្រះ​លង់​ស្លាប់​តែម្តងទៅ​។​

​បើតាម​ការធ្វើ​កោសល់​វិ​ច្ច័​យ​របស់​គ្រូពេទ្យ​បង្អែក​ស្រុក​ស្វាយទាប​និង​សមត្ថកិច្ច​ដែល​បាន​ទៅពិនិត្យ​លើ​សាកសព​ពុំមាន​ស្លាកស្នាម​អ្វី​ទេ គឺអាច​សន្និដ្ឋានថា​ពិតជា​លង់ទឹក​ស្លាប់​ពិតមែន ។

​បច្ចុប្បន្ន​សព​ត្រូវបាន​សមត្ថកិច្ច​ប្រគល់ជូន​គ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ វ៉ៃ​កូ​

spot_img
×