Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃោសនាបោះឆ្នោត របស់​គណបក្សនយោបាយ ១៤​ថ្ងៃ មាន​ពាក្យបណ្តឹង​១៤​ករណី ដោះស្រាយ​រួច​៩​ករណី​

spot_img

​​ភ្នំពេញ​៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន លេខ ១២៧ ៖ ថ្ងៃទី​១៤ នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ដោយបាន​បញ្ជាក់ថា បរិយាកាស​ន្តិ​សុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ នាឱកាស​ឃោសនាបោះឆ្នោត របស់​គណបក្សនយោបាយ នៅ​ថ្ងៃទី​១៤​នេះ ត្រូវបាន​ធានា ហើយ​ការឃោសនា​បាន​ប្រព្រឹត្ត​ទៅដោយ​រលូន គ្មាន​អំពើហិង្សា នៅ​ក្របខ័ណ្ឌ​ទូទាំងប្រទេស​។ រហូតមកដល់​ថ្ងៃនេះ អ្វីដែល​គួរ​ឲ្យ​គត់​សម្គាល់​នោះ គឺ​គណៈកម្មការ​ឃុំ​សង្កាត់​រៀបចំ​ការបោះឆ្នោត បានទទួល​ពាក្យបណ្តឹង​សរុប​ចំនួន​១៤​ករណី ហើយ​៩​ករណី​បាន​ដោះស្រាយ​រួច និង​៤​ករណី កំពុង​ដោះស្រាយ ។ ១​ករណី​ទៀត ប្តឹង​មក​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​ខេត្តកណ្តាល​៕ ដោយ​៖​កូ​ឡាប​

 

 

 

spot_img
×