Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ប្រមុខ​រដ្ឋាភិបាល​ក្មេង​បំផុត​ពិភពលោក បង្ហើប​ប្រាប់​ពី​លើក​ដំបូង​ដែល​ជួប​នឹង​ប្រធានាធិបតី​អាមេរិក Donald Trump

spot_img

​នាយករដ្ឋមន្ត្រី New Zealand Jacinda Adern ជា​ស្ត្រីប្រមុខ​ដឹកនាំ​វ័យក្មេង​បំផុត​ពិភពលោក បាន​ចែករំលែក​ពី​លើក​ដំបូង​នៃ​ការសន្ទនា​ជា​មួយ​ប្រធានាធិបតី​អាមេរិក Donald Trump ខណៈពេល​ដែល​មេដឹកនាំ​ទាំង​២ ចូលរួម​សន្និសីទ​កំពូល APEC នៅ​វៀតណាម​។​

នាយករដ្ឋមន្ត្រី Jacinda Ardern និង​ប្រធានាធិបតី Donald Trump ថតរូប​អនុស្សាវរីយ៍​រួម​នៅ​វៀតណាម

​​ក្រោយពេល​ស្បថ​ដើម្បី​ឡើង​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី New Zealand កាលពី​ខែ​តុលា ឆ្នាំ​២០១៧​នេះ អ្នកស្រី Jacinda Ardern បាន​មាន​ការសន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី Donald Trump គ្រា​ដែល​មេដឹកនាំ​អាមេរិក បាន​ទូរស័ព្ទ​ជូនពរ​ដល់​ជ័យជំនះ​របស់​លោកស្រី​។ នៅ​សន្និសីទ​កំពូល APEC នៅ​ដា​ណាំ​ង​-​វៀតណាម គឺជា​វេលា​ដំបូង​ដែល​អ្នក​ទាំង​២​បាន​ជួប​សន្ទនា​គ្នា ហើយ​ត្រូវបាន​ពណ៌នា​ថា ជា​ការសន្ទនា​រាក់ទាក់​មួយ​។​

​អ្នកស្រី Ardern រំលឹក​ឡើងវិញ​ថា ៖ “​ខ្ញុំ​កំពុង​ឈរ​រង់ចាំ​គេ​ហៅ​ឈ្មោះ​អញ្ជើញ​ចូល​ក្នុង​ពិធីជប់លៀង gala ពេលយប់​របស់​សន្និសីទ​កំពូល​លោក Trump បាន​ទះ​ស្មា​បុរស​ម្នាក់​ដែល​ឈរ​ក្បែរ​គាត់ ក្រោយមក​ក៏​ចង្អុល​មកកាន់​ខ្ញុំ ហើយ​និយាយ​ថា ៖ “​ស្ត្រី​នេះ​បាន​ធ្វើឲ្យ​មនុស្ស​ជាច្រើន នៅលើ​ទឹកដី​របស់​គាត់ កើតទុក្ខ​ច្រើនណាស់ណ៎​!” (​បំណង​ចង់​និយាយ​ដល់​ការបោះឆ្នោត​នៅ New Zealand) ។​

​ពេលនោះ​ខ្ញុំ​បាន​ឆ្លើយតប​ទៅ​គាត់ (​លោក Trump) ថ្លែងថា ៖ “​លោក​ដឹង​ហើយ​ថា តើ​មាន​ម្ចាស់​សន្លឹកឆ្នោត​ប្រមាណ ៤០% ប៉ុណ្ណោះ​ដែល​កើតទុក្ខ​!”​។ គាត់​នៅ​បន្ត​និយាយ​ពី​រឿង​បោះឆ្នោត​។ ខ្ញុំ​បន្ត​សន្ទនា ៖ “​លោក​ដឹង​ដែរ​តើ​ថា ពុំ​មាន​ក្បួន​ស្វាគមន៍​ពេល​ខ្ញុំ​ជាប់ឆ្នោត​ឡើយ (​ជា​នាយករដ្ឋមន្ត្រី​)​ឡើយ​។ ឮដូច្នេះ ស្រាប់តែ​គាត់​ផ្ទុះសំណើច​ខ្លាំងៗ​”​។ តាម​អ្នកស្រី មេដឹកនាំ​អាមេរិក​រូប​នេះ​ពុំ​មាន​អារម្មណ៍​អាក់អន់ចិត្ត​នឹង​សម្តី​(​មានន័យ​ប្រៀបធៀប​) របស់​ខ្ញុំ​ទេ​”​។​

​អ្នកស្រី Ardern ប្រាប់​បន្តថា មេដឹកនាំ​អាមេរិក​ជា​មនុស្ស​ដាច់​ណាត់​ម្នាក់​។ “​មនុស្ស​របស់​គាត់​ពេល​នៅ​ពីក្រោយ​ឆាក និង​នៅ​មុខ​មហាជន ព្រមទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺ​តែ​១​ពុំ​មាន​អ្វី​ប្រែប្រួល​ឡើយ​” អ្នកស្រី​បន្ត​ប្រាប់​។​

​គួរ​រំលឹក​ឡើងវិញ​ថា ៖ ក្រោយ​ពេល​លោក Trump ឡើង​ស្បថ​ចូលកាន់​តំណែង​នៅ​ថ្ងៃទី ២០/១ អ្នកស្រី Ardern រួម​ជាមួយ​ប្រជាជន​រាប់ពាន់​នាក់​នៅ Auckland ប្រទេស New Zealand បាន​ចូលរួម​ព្យុះ​ហ​យាត្រា​មួយ របស់​ស្ត្រី​ទូទាំង​ពិភពលោក សំដៅ​ប្រឆាំងនឹង​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ទាក់ទិន​ដល់​បទចោទប្រកាន់​ពី​ការ​បៀតបៀន​ផ្លូវភេទ​។​

​ទោះ​យ៉ាងនេះក្តី អ្នកស្រី​នាយករដ្ឋមន្ត្រី​វ័យ ៣៧​ឆ្នាំ រូបនេះ របស់ New Zealand ឲ្យដឹងថា ខ្លួន​គាត់​នឹង​ប្រាស្រ័យ​ទាក់ទង​ជាមួយ​លោក ត្រាំ ដូចជា “​អគ្គរដ្ឋទូត​” ម្នាក់​។​

​អ្នកស្រី​សង្កត់ធ្ងន់ថា “​ទោះបី​យើង​មាន​ទស្សនៈ​ផ្តើម​ចេញ​ខុសគ្នា​ពី​នយោបា​យក្តី តែ​ខ្ញុំ​ត្រូវតែ​គោរព​ខឿន​ប្រធានាធិបតី និង​គោរព​ដល់​ពលរដ្ឋ​ទាំងឡាយ​ដែល​បាន​ជ្រើសរើស​មេដឹកនាំរ​បស់​គេ​នៅ​អាមេរិក ៕ សូ​យ​ន​

មេដឹកនាំ APEC ថតរូប​អនុស្សាវរីយ៍​នៅ​ដា​ណាំ​ង វៀតណាម​

spot_img
×