Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បដិសេធ​និង​ឆ្លើយតប ចំពោះ​ការលើកឡើង របស់​ម្ចាស់​ហ្វេ​ស​ប៊ុ​ក ឈ្មោះ ហៀ​ង ផ្កាយព្រឹក ដែលថា នគរបាល​ស្រុក និង​ខេត្ត ចាប់​អ្នក​លេងល្បែង រួច​ដោះលែង​

spot_img

​កំពង់ស្ពឺ ៖ ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ នៅ​ថ្ងៃទី​២១​ខែកក្កដា​នេះ សូម​ធ្វើការ​បដិសេធ​និង​ឆ្លើយតប​ចំពោះ​ការលើកឡើង របស់​ម្ចាស់​គណនី Facebook ម្នាក់ ឈ្មោះ ហៀ​ង ផ្កាយព្រឹក ដែល​អះអាងថា នគរបាល​ស្រុក និង​ខេត្ត ចាប់​អ្នក​លេងល្បែង​រួច​ដោះលែង​វិញ ដោយសារតែ​ប្រាក់​។​

​កាលពី​ថ្ងៃ​ចន្ទ ១២​រោជ ខែ​បឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវ​និង​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១៨ កំលាំង​នគរបាល​ស្រុក​សំរោង​ទង និង​កំលាំង​កា​រិ​.​ព្រហ្មទណ្ឌ​ខេត្ដ​បាន​សហការ​បង្ក្រាប​ទីតាំង​បើក​ភ្នាល់​ល្បែង​ជល់​មាន់​តាម​ទូរទស្សន៍​ខ្សែកាប​(Live)​ជ្រក​ក្រោម​ផ្លាក​យីហោ​លក់​កាហ្វេ​មួយកន្លែង ស្ថិតនៅ​ភូមិ​ត្រពាំង​អំពិល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង «​ម្ចាស់ផ្ទះ​ឈ្មោះ ភិន ជា » លទ្ធផល​ជាក់ស្ដែង​កំលាំង​ឃាត់​មនុស្ស ១៩ នាក់ ដកហូត​សម្ភារៈ ពាក់ព័ន្ធ​មួយចំនួន​រួច​បាន​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក និង​ស្នងការដ្ឋាន​នគរបាល​ខេត្ដ ដោយបាន​ការឯកភាព​ពី​លោក​ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ដ​កំពង់ស្ពឺ​។

​តាម​ការ​ឲ្យ​ដឹង​ពី លោក​វរសេនីយ៍ឯក ឃុ​ត សុផល អធិការ​ស្រុក​សំរោង​ទង ទីតាំង​ខាងលើនេះ ត្រូវបាន​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​រាយការណ៍​ស្ទើ​រាល់​ថៃ្ង អំពី​សកម្មភាព​អ្នកលេង​ល្បែងភ្នាល់​មាន់​ជល់​នេះ ព្រោះ​មានការ​រំខាន​យ៉ាងខ្លាំង ដោយ​ការស្រែក​ឡូឡា តាម​ទំនើងចិត្ត ដោយ​មិន​ខ្លាចក្រែង​អ្នកជិតខាង និង​ច្បាប់​
​ឡើយ លើសពីនេះ ទីតាំង​ខាងលើ ក៏​ធ្លាប់​ត្រូវបាន សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​ជា​ច្រើនដង​មកហើយ​ដែរ តែ​ម្ចាស់ផ្ទះ​មិន​ព្រម​រាងចាល លើក​ទី​១-​បង្ក្រាប​ល្បែង​អាប៉ោង​,​លើក​ទី​២-​បង្ក្រាប​ល្បែង​ជល់​មាន់​, លើក​ទី​៣-​ល្បែង​កន្ទុយលេខ និង​លើក​ទី​៤-​បង្ក្រាប​ល្បែង​ជល់​មាន់​តាម​ទូរទស្សន៍​(Live)​។

​ពេល​ថ្មីៗ​នេះ​ក៏​អ្នកលេង​បណ្ដាញ​សង្គម face book ម្នាក់ គណនី​ឈ្មោះ ហៀ​ង ផ្កាយព្រឹក បានចេញ​ឃ្លី​ប​វីដេអូ​មួយ​ទាក់ទង​ទៅ​និង​ចំណាត់ការ​របស់ សមត្ថកិច្ច​ស្រុក​សំរោង​ទង ព្រហ្មទណ្ឌ​ខេត្ត ថា​បាន​ចាប់​មនុស្ស​និង​ដោះលែង​វិញ ដោយសារ​ប្រាក់ ២០០​ដុល្លារ ១០០​ដុល្លារ ក្នុង​ម្នាក់ និង​បានធ្វើការ​ចោទប្រកាន់​មកលើ​ថ្នាក់ដឹកនាំ​ស្នងការ ព្រះរាជអាជ្ញា ថា​មិនចេះ​ធ្វើការ​និង​បាន​យកឈ្មោះ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ មក​គំរាមថា​រូបគេ​ស្គាល់​ថ្នាក់ដឹកនាំ​លើៗ​ច្រើនណាស់​។ ទាក់ទង​និង​ការចោទប្រកាន់​រប​ស់បុ​គ្គល​ខាងលើ​នេះដែរ លោក​វរសេនីយ៍ឯក ជា វណ្ណា នាយការិយាល័យ​ព្រហ្មទណ្ឌ កំរិត​ស្រាល បាន​បញ្ជាក់ថា​បុគ្គល​ខាងលើ គឺ​ឈ្មោះ កៅ សុខ​ហៀ​ង អាយុ ៤១​ឆ្នាំ មុខរបរ យោធា ហើយ​បុគ្គល​ខាងលើ​ក៏មាន​វត្តមាន​នៅក្នុង​ទីតាំង រួមជាមួយ​អ្នកលេង​ល្បែងភ្នាល់​មាន់​ជល់​នោះដែរ ក្រោយ​ឃាត់​អ្នក​ទាំង ១៩​នាក់ ត្រូវបាន​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដោយ​មិន​បានដាក់​ក្នុង​បន្ទប់ ៤៨ ម៉ោង ដូច​ការលើកឡើង​រប​ស់បុ​គ្គល កៅ សុខ​ហៀ​ង នោះទេ ដោយបាន​ការឯកភាព​ពី​លោក​ព្រះរាជអាជ្ញារ និង​មាន​សំណូមពរ ការធានា​របស់​ក្រុមគ្រួសារ​ពួកគេ សមត្ថកិច្ច​ក៏បាន​ធ្វើ​កិច្ចសន្យា​អប់រំ អោយ​វិលត្រឡប់​ទៅផ្ទះ​រៀងៗ​ខ្លួន​វិញ ចំពោះ​សម្ដី​ថា​មានការ​ផ្ដល់ប្រាក់​ចំនួន ២០០​ដុល្លារ ១០០​ដុល្លារ ក្នុង​ម្នាក់ៗ​នោះ គឺ​មិន​ពិត​ដូច​ការលើកឡើង​របស់​បុគ្គល​ឈ្មោះ កៅ សុខ​ហៀ​​ង​ដែលមាន​បង្ហោះ​នៅក្នុង​បណ្ដាញ​សង្គម​នោះឡើយ​

​ករណីនេះ​លោក​ឧត្ដមសេនីយ៍ត្រី សោម បូរ៉ា​ស្នងការរង ទទួល​ផែន​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹងថា​ក្នុងពេល​ប្រតិបត្តិការ​សមត្ថកិច្ច​មិនអាច​បែងចែក​អ្នកណា​ជា​អ្នកលេង ឬ​មិន​លេង​នោះទេ ទីតាំង​មួយ​មាន​អ្នក​ហ៊ោ​ក​ញ្ជៀ​វ​និង អ្នកមើល​ទាំងអស់ តើ​អ្នកណា​ដឹងថា​គាត់​មិនបាន​ជាប់​ពាក់ព័ន្ធ ក្រោយពី​ការសាកសួរ​ស្រាវជ្រាវ ទើប​សមត្ថកិច្ច កំណត់​អត្តសញ្ញាណ​បាន អ្នក​មិន​ពាក់ព័ន្ធ និង​ត្រូវបាន​ដោះលែង​វិញ ចំពោះ​ការចោទប្រកាន់​អំពី​ការដោះលែង​ថ្នូរ​និង​ប្រាក់ លោក​សូម​បដិសេធ​ទាំងស្រុង លោក​ស្នងការរង បាន​បន្ថែមទៀតថា នៅក្នុង​ទីតាំង​ល្បែង​ខុសច្បាប់ ពេល​សមត្ថកិច្ច​បង្ក្រាប​ដាច់ខាត​ត្រូវតែ​ឃាត់ ហើយ​លោក​ទទួលស្គាល់ថា​ពាក្យសម្ដី​ដែល អ្នក​ឮ ជា​សម្ដី​របស់​បុគ្គល​មិនមែនជា ចរិត បទបញ្ជា​របស់​ថ្នាក់ដឹកនាំ នោះទេ តែ​ទង្វើ​នេះ​លោក​ស្នងការរង ទទួល​យក​ទៅធ្វើ​ការស្រាវជ្រាវ បើជា​ការពិត យើង​និង​ធ្វើការ​ដាក់វិន័យ​ចំពោះ​បុគ្គល​នោះ តាម​បទបញ្ជា​វិន័យ​របស់​កងកម្លាំង​នគរបាលជាតិ​។

​លោក​ស្នងការរង​បាន​បញ្ជាក់ថា ការបង្ក្រាប​ល្បែងស៊ីសង គឺជា​ការអនុវត្ត​នូវ​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព លក្ខណៈសម្បត្តិ​ទាំង ៩ ចំណុច ហើយ​រាល់​ការបង្ក្រាប​របស់​សមត្ថ​កិច្ច តែងមាន​ការគាំទ្រ​ពី​មហាជន អ្នក​ដែល​មិន​ស្រឡាញ់​ការលេង​ល្បែង ហើយក៏​មិន​សប្បាយចិត្ត ពី​អ្នកញៀន​ល្បែង​ដែល​ត្រូវ​បង្ក្រាប​នោះដែរ ដូច្នេះ​ស្នងការដ្ឋាន​នគរបាល ខេត្តកំពង់ស្ពឺ សូម​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ មេត្តា​ឈប់​បើក​ល្បែងស៊ីសង​ខុសច្បាប់ ហើយ​គេចចេញ​ឲ្យ​ឆ្ងាយ ពី​កន្លែង​មាន​ការបើក​ល្បែង​ខុសច្បាប់​ផងដែរ​៕ ​ដោយ​៖​កូ​ឡាប​

 

spot_img
×