Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមគ្រូពេទ្យ ចុះជួយ​ពិនិត្យ​សុខភាព ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ ដោយសារ​ទឹកជំនន់ នៅ​ខេត្តកំពង់ស្ពឺ​

spot_img

ភ្នំពេញ ៖ ​លោក រដ្ឋមន្ត្រី សុខាភិបាល បាន​ណែនាំ​ឲ្យ​មន្ត្រី​សុខាភិបាល ខិត ខំ​បន្ត​យកចិត្តទុកដាក់​អបរំ​ណែនាំ តាមដាន​ជាប្រចាំ​ពី​បញ្ហា​សុខភាព ផ្តល់​ការពិនិត្យ​ព្យាបាល​ជំងឺ រហូតដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ​។

​នា​ព្រឹក ថ្ងៃទី​២២១ ខែកក្កដា ឆ្នាំ​២០១៨ លោក សាស្ត្រាចារ្យ ម៉ម ប៊ុនហេង​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល បាន​ដឹកនាំ​ក្រុមគ្រូពេទ្យ​ដោយមាន​ការចូលរួម​ពី​លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ស្ពឺ ចុះជួយ​ពិនិត្យ​និង​ព្យាបាល​ជំងឺ ជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​នៅ​ខេត្តកំពង់ស្ពឺ និង​បាន​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ស្ថិតក្នុង​ទីតាំង​ភូមិ​ញរ សង្កាត់​ក​ណ្តោ​ដុំ ក្រុង​ច្បារមន​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក វុ​ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ អភិបាលក្រុង​ច្បារមន​និង​ថ្នាក់ដឹកនាំ​អង្គភាព​នាៗ​ជុំវិញ់​ខេត្ត​។

បន្ទាប់ពី​បាន​ស្តាប់​របាយការណ៍​សង្ខេប ស្តីពី​ផលប៉ះពាល់​បណ្តាល​មកពី​គ្រោះទឹកជំនន់ នៅ​ទូទាំង​ខេត្ត​រួចមក លោក រដ្ឋមន្ត្រី​បាន​ពាំនាំ​នៅ​ការ​ផ្តាំផ្ញើរ​សួរសុខទុក្ខ និង​ក្តី​នឹករលឹក​ពីស​ណាក់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​បាន​កោតសរសើរ​ចំពោះ​អាជ្ញាធរ​ដែនដី និង​មន្ត្រី​សុខាភិបាល ដែល​បាន​យកចិត្តទុកដាក់ និង​អន្តរាគមន៍​បាន​ទាន់ពេលវេលា ហើយ​លោក រដ្ឋមន្ត្រី​ក៏បានផ្តល់​នូវ​សារ​អប់រំ​សុខភាព​មួយចំនួន ស្តីពី​ការការពារ​បញ្ហា​សុខភាព ក្នុង​និង​ក្រោយពេល​ទឹកជំនន់ ដូចជា​ត្រូវ​រក្សា​អានា​ម័​យ​ការហូបចុក​ឲ្យ​បាន​ស្អាត​ល្អ ហូប​ទឹក​ឆ្អិន​ដាំ​ពុះ ណែនាំ​ពី​របៀប​ប្រើ​ថ្នាំ​ក្ល័​រ៉ា​មីន​សម្រាប់​ដាក់​ក្នុង​ទឹក សុំ​ឲ្យ ប្រុងប្រយ័ត្ន​នៅ​ពពួកសត្វ​អ​សិ​រ្ពិ​ស​ចឹក​ឬ​ខាំ ហើយ​បើ​មាន​បញ្ហា​សុខភាព សូម​ប្រ​ញ៉ាប់​ប្រ​ញ៉ា​ល់​បញ្ជូនមក​មន្ទីរពេទ្យ ដើម្បី​ធ្វើការ​សង្គ្រោះ បើ​មាន​ករណី​ពស់​ចឹក ឬ​មាន​ករណី​ជំងឺ ផ្សេងទៀត​។ បន្ទាប់មក លោក រដ្ឋមន្ត្រី​បាន​អញ្ជើញ​បន្តក់ថ្នាំ​ជីវជាតិ អា ដល់​កុមារ​តូចៗ ផ្តល់​ថ្នាំ​បង្ការ​ជំងឺ​ដល់​កុមារ និង ផ្តល់​ការពិនិត្យ​ព្យាបាល​ជំងឺ ជូន​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ផងដែរ​។ លោក បាន​ណែនាំ​ឲ្យ​មន្ត្រី​សុខាភិបាល ខិតខំ​បន្ត​យកចិត្តទុកដាក់​អបរំ​ណែនាំ តាមដាន​ជាប្រចាំ​ពី​បញ្ហា​សុខភាព ផ្តល់​ការពិនិត្យ​ព្យាបាល​ជំងឺ រហូតដល់​ពួកគាត់​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ​។ លោក ក៏បាន​នាំយកមក​ជាមួយ​នៅ​ឱសថ​មួយចំនួន ជូន​ដល់​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ស្ពឺ ដើម្បី​ប្រើប្រាស់​បន្តសកម្មភាព​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​នោះ ជាពិសេស​ស្ត្រី​មាន​ផ្ទៃពោះ និង​ផ្តល់​ការចាក់​ថ្នាំ​បង្ការ​ជា​បន្តទៀត ដោយ​រដ្ឋ​ជា​អ្នកចេញ​ថ្លៃ​ជួស​ផងដែរ ៕ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×