Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​រាជធានី​ខិតខំ​ប្រឹងប្រែង​ការពារ​ជូន​គណបក្សនយោបាយ​ទាំង​ ២០​ ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត ដោយ​មិន​រើសអើង​

spot_img

​ភ្នំពេញ​៖ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា រាជធានី​ភ្នំពេញ ក្រោម​ការចង្អុលបង្ហាញ​របស់​រាជរដ្ឋាភិបាល និង​ក្រសួងមហាផ្ទៃ បាន​ខិតខំ​ប្រឹងប្រែង​ការពារ គ្រប់​គណបក្សនយោបាយ​ទាំង​២០​ក្នុងការ​ប្រកួតប្រជែង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នេះ ដោយ​មិន​រើសអើង​ឡើយ​។​

ការបញ្ជាក់​ពី​ការខិតខំ​ប្រឹងប្រែង​នេះ របស់លោក​ឃួ​ង ស្រេង បានធ្វើ​ឡើង ខណៈដែល​លោក​ដឹកនាំ​អាជ្ញាធរ​ខណ្ឌ​និង​មន្ទីរ​ពាក់ព័ន្ធ​ចុះ​ពិនិត្យមើល​ស្ថានភាព​ទឹក​លិច​នៅក្នុង​ភូមិដ្ឋាន​មួយចំនួន នៃ​អាណាចក្រ​ខណ្ឌ​ពោធិ​សែន ជ័យ កាលពី​ថ្ងៃទី​២០ កក្កដា ២០១៨​។​

លោក​អភិបាល​បាន​បន្តថា រយៈពេល​ជាង​១០​ថ្ងៃ​ហើយ ដែល​អាជ្ញាធ​រាជធានី​ភ្នំពេញ បាន​ការពារ​សន្តិសុខ​សុវត្ថិភាព​សម្រាប់​គណបក្ស​នយោបាយ​ទាំង​២០ ក៏ដូចជា​ប្រជាពលរដ្ឋ ឲ្យ​បានល្អ​ប្រសើរ​។ នៅក្នុង​នោះ​យើង​បាន​ត្រៀមលក្ខណៈ​រួម​ជាស្រេច ប្រសិនបើ​គណបក្សនយោបាយ​ស្នើសុំ​មក​កងកម្លាំង​ប៉ូលិស ធ្វើការ​បើកផ្លូវ​សម្រាប់​ហែ​ក្បូន​ឃោសនា​នោះ អាជ្ញាធរ​រាជធានី​ភ្នំពេញ នឹងធ្វើ​ការផ្តល់​ម៉ូតូ ឬ​រថយន្ត​ស៊ឺរ៉ែន​ជូន​ផងដែរ​។ ប៉ុន្តែ​នាពេល​កន្លងមកនេះ អត់​ទាន់​ឃើញ​មាន​គណបក្សនយោបាយ​ណាមួយ ត្រូវការ ម៉ូតូ ឬ​រថយន្ត​ស៊ឺរ៉ែន​សម្រាប់​ហែ​ក្បូន​ទេ ។ ប៉ុន្តែ​អាជ្ញា​ធរមាន​កងកម្លាំង ជាពិសេស ម៉ូតូ​ប៉ូលិស​សម្រាប់​បើកផ្លូវ​ហែ​ក្បូន​ទោះបីជា​ពួកគាត់​សុំ ឬ​មិន​សុំ​ក្តី ហើយ​កងកម្លាំង​ត្រូវតែ​ការពារ​តាម​ដងផ្លូវ​ដែល​ពួកគាត់​ហែ​ក្បូន បានល្អ​ប្រសើរ ។ កុំ​ឲ្យ​មានការ​លើកឡើងថា អាជ្ញាធរ​ក៏ដូចជា​កងកម្លាំង​មាន​សមត្ថកិច្ច​យើង មានការ​រើសអើង ។ ពិត​ក្នុងនាម​អាជ្ញាធរ យើង​មិនដែល​រើសអើង​អ្វី​នោះទេ យើង​មានការ​ប្រុងប្រយ័ត្ន ដោយ​ទី​១ យើង​ដាក់​កម្លាំង​ការពារ ប៉ុន្តែ​កងកម្លាំង​នេះ​មិន​អនុញ្ញាត​ឲ្យ​ទៅជិត​ពួកគាត់​ទេ ព្រោះ​កាលណា​ទៅជិត ខ្លាច​មាន​បញ្ហា​អ្វីមួយ​កើតឡើង​ថា អាជ្ញាធរ​ដែនដី​ក៏ដូចជា​កងកម្លាំង​សមត្ថកិច្ច​មានការ​គំរាមកំហែង​ទៅលើ គណបក្សនយោបាយ​។​ដូច្នេះហើយ​បានជា​យើង​អត់​ហ៊ាន​ទៅជិត​ពួកគាត់​ពេល​កំពុង​ហែ​ក្បូន ។ ប៉ុន្តែ​នៅពេលដែល​គណបក្សនយោបាយ​សុំ​កងកម្លាំង​អន្តរាគមន៍ យើង​នឹង​ផ្តល់ជូន​ភ្លាមៗ ដោយ​រាប់ទាំង​ផ្នែក​សុខាភិបាល​ផងដែរ ដោយ​យើង​បានដាក់​នៅតាម​ដងផ្លូវ ពោលគឺ ប្រសិនបើ​ពួកគាត់ ជួប​នូវ​ឧ​ប្ប​តិ្ត​ហេតុ​ផ្សេងៗ ឬក៏​ប្រជាពលរដ្ឋ​ដែល​ចូល​ដង្ហែ​ក្បូន​មាន​បញ្ហា​សុខភាព យើង​អាចជួយ​សង្គ្រោះ​ពួកគាត់​បាន​ភ្លាមៗ ដោយ​មិន​មានការ​​រើសអើង​ឡើយ​ទោះបី​បក្ស​ណាក៏ដោយ ។​

លោក​អភិបាល ក៏បាន​ធ្វើការ​អំពាវនាវ​ដល់​បងប្អូន​​ប្រជាពលរដ្ឋ​ទាំងអស់ ក៏ដូចជា​អ្នកសារព័ត៌មាន​ជាតិ អន្តរជាតិ ត្រូវ​យល់​អោយបាន​ជ្រួត​ជ្រាបថា អាជ្ញាធរ​រាជធានី​ភ្នំពេញ មិនមាន​ការរើសអើង ជុំវិញ​ការ​ហែ​ក្បូន​របស់​គណបក្សនយោបាយ​នោះឡើយ​៕ ដោយ ​៖ ​កូ​ឡាប​

spot_img
×