Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នារី​វ័យក្មេង​កាន់​ដាវ ចូល​ហាង​ទំនិញ​កាប់​មនុស្ស ២​នាក់ រួច​ដួលសន្លប់​បាត់ស្មារតី​… ហេតុអ្វី​?

spot_img

Evie Amati អាយុ ២៦​ឆ្នាំ សញ្ជាតិ​អូស្ត្រាលី បាន​កាន់​ដាវ​ដើរចូល​ក្នុង​ហាង​ទំនិញ​មួយ នៅ Sydney កាលពីដើមឆ្នាំ ២០១៧ និយាយថា មាន​សំឡេង​អាថ៌កំបាំង​មួយ​ខ្សឹបៗ​ចេញ​បញ្ជា​ឲ្យ​នាង​ទៅ​… សម្លាប់​មនុស្ស ។​

​នេះ​ជា​ថ្ងៃទី ៨ នៃ​សវនាការ​កាត់ទោស​នាង ។ សាលក្រម​ត្រូវបាន​បន្ធូរបន្ថយ ព្រោះ​នាង​ពុំ​ធ្លាប់​បំពាន​ច្បាប់ ។​

​អតិថិ​ឃ​ន ២​រូប នៅ​ហាង 7-Eleven ពេលនោះ​គឺ Ben Rimmer និង Sharon Hacker និយាយថា ពួកគេ រង​ការវាយប្រហារ​ដោយ​ដាវ​ពី​សំណាក់​នារី​វ័យក្មេង​ម្នាក់ ហើយ​រឿងរ៉ាវ​ត្រូវបាន​កាមេរ៉ា​របស់​ហាង​ថត​ជាប់ ។​

​បុរស​ទី ៣ គឺ Shane Redwood សំណាងល្អ​ដែល​គេច​ផុតពី​ផ្លែដាវ ហើយ​បាន​យក​បា​ឡូ​ធ្វើជា​ខែល​ទប់ទល់ ។ ជនរងគ្រោះ​ទាំង​៣​សុទ្ធសឹង​ពុំដែល​ស្គាល់​នាង Amati ទេ ។​

​នាង Amati ត្រូវបាន​មេធាវី​ការពារ​រួច​ពីបទ​ចោទប្រកាន់ ៦ ក្នុងនោះ​មាន​២ ធំ​គឺ “​ចេតនា​បង្ក​ស្នាមរបួស​” និង “​សម្លាប់​មនុស្ស​” ព្រោះ​សំណង​លើ​កូនក្តី​មាន​បញ្ហា​សុខភាព​សរសៃប្រសាទ ពេល​បង្កហេតុ ។​

Amati វិញ​បាន​ថ្លែង​ការពារ​ខ្លួន​នាង​ថា ៖ “​ខ្ញុំ​ទទួល​អារម្មណ៍​ពិបាក​ទ្រាំ​ណាស់ ។ អារម្មណ៍​សោកសៅ​១​បានមក​គ្របដណ្តប់ ។ ខ្ញុំ​ពុំ​ចង់​ឆ្លងកាត់​អារម្មណ៍​បែបនេះ​ម្តងទៀត​ទេ ខ្ញុំ​ចង់​ឲ្យ​ស្លាប់​ដើម្បី​បញ្ចប់​វា ។ តើ​មាន​មូលហេតុ អ្វី​ដើម្បី​បន្ត​រស់​ទៀត​នៅ​? ។ នាង​ថា​អារម្មណ៍​រាង​ពេលនេះ​គឺ​ងងឹត​សូន្យឈឹង គ្មាន​ចងចាំ​អ្វី​ទាំងអស់ ហើយ​នាង​… ធ្វើតាម​បញ្ជា ។​

ទឹកមុខ​ពេល​នាង​ធ្វើការ​វាយប្រហារ ។​

​នៅមុន​ពេលធ្វើការ​វាយប្រហា​រ Amati បាន​ស្តាប់​បទ​ចម្រៀង​មួយ​ក្នុងនោះ​មាន​ឃ្លា​ថា ៖ “​នាំ​ឲ្យ​ខ្ញុំ​ទេពអប្សរ​ម្នាក់ ដើម្បី​ជួយ​ទាញ​ខ្ញុំ​ចេញពី​ឋាន​… នរក​” ។ ពេលនោះ​នាង​ក៏មាន​ប្រើ​គ្រឿងញៀន ។​

​អ្វីដែល​ចងចាំ​គឺ ជុំវិញ​ខ្ញុំ​ស្ងាត់ជ្រងំ មានតែ​ស្នូរ​សំឡេង ១​អមដោយ​សំណើច​… ប្រាប់​ខ្ញុំ​នៅ​សម្លាប់​មនុស្ស​!​។​

​តាម​វេជ្ជបណ្ឌិត​ឲ្យ​ដឹងថា នាង​មាន​ជំងឺ​ហៅថា MDA ហើយ​នាង​បាន​ចូល​មន្ទីរពេទ្យ​ច្រើនដង ព្រមទាំង​ធ្លាប់​មានបំណង​ធ្វើអត្តឃាត​ក្នុងនោះ មាន​ម្តង​គឺ​ដេក​លើផ្លូវ​… រថភ្លើង ៕ ចន្ទ្រា

spot_img
×