Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រឹម​ពេល​រំលាយ ,​សមាជិក​ក្រុមប្រឹក្សា​ឃុំ​បក្សប្រឆាំង​ម្នាក់​,​សកម្មជន​៤៩០​នាក់​ចុះ​ចូលបក្ស​កាន់អំណាច​

spot_img

​បន្ទាយមានជ័យ ៖ ត្រឹម​ពេល​តុលាការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ សមាជិក​ក្រុមប្រឹក្សា​ឃុំ​បក្សប្រឆាំង​ម្នាក់​,​សកម្មជន​៤៩០​នាក់​ចុះ​ចូល​គណបក្ស​ប្រជាជន​កម្ពុជា​។​

​លោក អ៊ុំ រាត្រី អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ប្រាប់​ថ្ងៃទី​១៧​វិច្ឆិកា​ថា ៖ ត្រឹម​ពេល​តុលាការ​កំពូល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​ទី​១៦​វិច្ឆិកា​២០១៧ សមាជិក​ក្រុមប្រឹក្សា​ឃុំ​ពន្លៃ ស្រុក​ភ្នំស្រុក មកពី​គណបក្ស​ប្រឆាំង​(​សង្គ្រោះ​ជាតិ​)​ម្នាក់ ឈ្មោះ ចិន ធា​ម និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៤៩០​នាក់ បាន​ចុះចូល​ប្តូរ​ជីវភាព​នយោបាយ​ម​ករួ​ម​រស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​។​

​លោក វ៉ន វណ្ណា នាយក​ស្តីទី​ទីចាត់ការ​ធនធានមនុស្ស​សាលាខេត្ត​បន្ទាយមានជ័យ​ប្រាប់ CEN ដែរ​ថា ៖ ក្នុង​ខេត្ត​នេះ​មាន​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នៃ​៦៥​ឃុំ​សង្កាត់​ចំនួន​៥១៥​នាក់ ក្នុងនោះ​១/៣​មក​ពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​៥-៥​នាក់​ទៀត​មកពី​គណបក្ស​ខ្មែរ​រួម​រួម​ជាតិ​និង​គណបក្ស​ហ្វ៊ុន​សុីន​បិុច​។​

​ឯ​ក្រុមប្រឹក្សា​ខេត្ត​វិញ មាន​សមាជិក​១៧​នាក់ ក្នុង​មក​ពី​គណបក្ស​ប្រជាជន​ក​ម្ពជា​១៤​នាក់ មក​ពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​២​នាក់​និង​គណបក្ស​ហ្វុនស៊ិនប៉ិច​១​នាក់​។ ឯ​ក្រុមប្រឹក្សា​ស្រុក​ក្រុង​ទាំង​៩ មាន​១៣៥​នាក់ ក្នុងនោះ​មក​ពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​១៨​នាក់ គណក្ស​បក្ស​ហ្វុន​ស៊ិនប៉ិច​៤ គណបក្ស​ខ្មែរ​រួម​រួម​ជាតិ​២៕ ដោយ ៖ បន្ទាយ​

spot_img
×