Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​ព្រះសីហនុ​ធានា​ចេញថ្លៃ​ផ្ទះសំណាក់ និង​សណ្ឋាគារ​ជូន​សិស្សានុសិស្ស ដែល​ត្រូវ​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​ឆ្នាំនេះ ហើយ​ខ្វះ​លទ្ធភាព​

spot_img

​ខេត្ត​ព្រះសីហនុ​៖ រដ្ឋបាលខេត្ត​ព្រះសីហនុ បានចេញ​សេចក្តីជូនដំណឹង ជម្រាបជូន​ដល់​អាណាព្យាបាល និង​សិស្សានុសិស្ស ដែលជា​បេក្ខជន ត្រូវ​ចូលរួម​ប្រឡង​សញ្ញប​ត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុប នា​សម័យ​ប្រឡង​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៨​ទាំងអស់​ឲ្យ​បាន​ជ្រាបថា ក្នុង​គោលបំណង​ដោះស្រាយ​ការ​ប្រឈម​របស់​ក្មួយៗ​ជា​បេក្ខជន​ប្រឡង ក៏ដូចជា​សម្រាល​ការលំបាក របស់​អាណាព្យាបាល និង​សិស្សានុសិស្ស ដែល​មកពី​បណ្តា​ស្រុក​ឆ្ងាយៗ រួមមាន​ស្រុក​កំពង់​សិលា និង​ស្រុក​ស្ទឹងហាវ ដែល​ពុំមាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​ដោះស្រាយ​ការ​ស្នាក់នៅ​ក្នុងកំឡុងពេល​ប្រឡង​នេះ រដ្ឋបាលខេត្ត​បាន​ត្រៀម​កន្លែង​ស្នាក់នៅ តាម​បណ្តា​ផ្ទះសំណាក់ និង​សណ្ឋាគារ​មួយចំនួន​ក្នុង​ទីរួមស្រុក​ព្រៃនប់ និង​ក្រុងព្រះសីហនុ សម្រាប់​ផ្តល់ជូន​អាណាព្យាបាល និង​សិស្សា នុសិស្ស​ដោយ​ឥតគិតថ្លៃ​។​

​សេចក្តីជូនដំណឹង ចុះ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៨ មាន​ចុះហត្ថលេខា និង​បោះត្រា ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​បញ្ជាក់ថា សិស្សានុសិស្ស ដែល​មកពី​សាលា​វិទ្យាល័យ ហ៊ុន សែន កំពង់​សិលា និង​សាលា​វិទ្យាល័យ ហ៊ុន សែន កែវផុស គឺ​ស្នាក់នៅ​ទីប្រជុំជន​ស្រុក​ព្រៃនប់​។ ដោយឡែក​សិស្សានុសិស្ស មកពី​សាលា​វិទ្យាល័យ​ស្ទឹងហាវ ស្នាក់នៅ​ទី​រួម​ក្រុងព្រះសីហនុ​។​

​ករណីនេះ រដ្ឋបាលខេត្ត​ព្រះសីហនុ បានស្នើ​ឲ្យ​អាណាព្យាបាល និង​សិស្សានុសិស្ស ដែលមាន​បំណង​ស្នាក់នៅ​ផ្ទះសំណាក់ ឬ​សណ្ឋាគារ ដែល​ត្រៀម​រៀបចំ​ខាងលើនេះ សូម​រួសរាន់​ទាក់ទង និង​មក​ចុះឈ្មោះ នៅ​សាលាខេត្ត​ព្រះសីហនុ​រៀងរាល់​ម៉ោង​ធ្វើការ ឬ​ទាក់ទង​ផ្ទាល់​ជាមួយ លោកស្រី នួន សុភាព នាយក​ស្តីទី ទីចាត់ការ​ហិរញ្ញវត្ថុ​សាលាខេត្ត​តាមរយៈ​ទូរស័ព្ទ​លេខ​៖ ០១៦ ៨៣ ៦១ ៦១ និង​លោក កែវ ឡាយ ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​ព្រះសីហនុ​តាមរយៈ​ទូរស័ព្ទ​៖ ០១៦/០១២ ៩៥៥ ០៨០៕ ដែនសីមា

spot_img
×