Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​Trump សម្ដែង​ការ​អស់សង្ឃឹម​ក្រោយ​ជំនួប​កំពូល​អាមេរិក​-​កូរ៉េខាងជើង​

spot_img

តាម Sputniknews ដែល​ដកស្រង់​ព័ត៌មាន ឱ្យដឹងថា ក្នុងជំនួប​ដោយឡែក​ជាមួយ​ទីប្រឹក្សា ប្រធានាធិបតី​អាមេរិក​Donald Trump បាប​បង្ហាញ​នូវ​ការ​អស់សង្ឃឹម ព្រោះ​ពុំទាន់​ឃើញ​មានការ​លូតលាស់​អ្វីមួយ​ភ្លាមៗ​ក្រោយ​ជំនួប​កំពូល​ជាមួយ​មេដឹកនាំ​Kim Jong-un​។​

​ប្រធានាធិបតី​អាមេរិក Donald Trump

​កាសែត​Washington Post ដែល​ដកស្រង់​ប្រភពពី​សេត​វិមាន​និង​ក្រសួងការបរទេស​អាមេរិក​ឱ្យដឹងថា ទោះបីជា​ប្រធានាធិបតី​Trump ស្ងើចសរសើរ​ដោយ​ចំហ​អំពី​ជោគជ័យ​ក្នុងជំនួប​ជាមួយ​មេដឹកនាំ​Kim ប៉ុន្ដែ​លោក​ក៏បាន​សម្ដែង​កង្វល់​យ៉ាង​សម្ងាត់​អំពី​ការ​ពុំ​ឃើញ​មាន​ភាព​លូតលាស់​ឆាប់រហ័ស​ណាមួយ​ដូចដែល​អ្នកវិភាគ​ជាច្រើន​បាន​រំពឹងទុក​។​

​កាសែត​ខាងលើ​បានឱ្យដឹងថា លោក​Trump បាន​បញ្ជា​ឱ្យ​បុគ្គលិក​សេត​វិមាន​រាយការណ៍​ជូន​លោក​ប្រចាំថ្ងៃ​អំពី​ការវិវឌ្ឍ​នៃ​កិច្ចចរចា​ទាំងឡាយ អំពី​ការរំសាយ​នុយក្លេអ៊ែរ​ជាមួយ​កូរ៉េខាងជើង​។​

​តាម​Washington Post អាមេរិក​បាន​សម្លឹង​ឃើញថា ប៉ុន្មាន​សប្ដាហ៍​ក្រោយ​ជំនួប​កំពូល​អាមេរិក​-​កូរ៉េខាងជើង​ដែល​ប្រព្រឹត្តទៅ​នៅ​សិង្ហ​បុរី ភាគី​កូរ៉េខាងជើង​ដាច់ខាត​គេចចេញ​អំពី​ជំនួប​មាន​លក្ខណៈ​ស្ថាបនា​ជាមួយ​ក្រុង​Washington ក្នុងនោះ​មាន​ទាំង​ការដែល​ក្រុង​ព្យុងយ៉ាង​លុបចោល​ជំនួប​មួយចំនួន​ជាមួយ​ភាគី​អាមេរិក ហើយ​សំណូមពរ​ចំនួន​ទឹកប្រាក់​មួយ​ច្រើនជាង​មុន​។​

​គួររម្លឹកថា ក្នុងជំនួប​កំពូល​ជា​ប្រវត្តិសាស្ដ្រ​កាលពី​ថ្ងៃទី​១២ ខែមិថុនា នៅ​សិង្ហ​បុរី មេដឹកនាំ​ទាំងពីរ​បាន​ព្រមព្រៀងគ្នា ដោយ​ក្រុង​ព្យុងយ៉ាង​រំសាយ​ចោល​នុយក្លេអ៊ែរ​ដើម្បី​ប្ដូរ​យក​ការបញ្ឈប់​សមយុទ្ធ​យោធា​រវាង​អាមេរិក​និង​កូរ៉េខាងត្បូង ក៏ដូចជា​ការលុបចោល​ជា​ជំហានៗ​នូវ​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​។​

​ប៉ុន្ដែ​កិច្ចប្រជុំ​នេះ​ពុំបាន​កំណត់​ច្បាស់​ពេលវេលា​នៃ​ការចាប់ផ្ដើម​និង​បញ្ចប់​ដំណើរការ​រំសាយ​នុយក្លេអ៊ែរ​របស់​កូ​រ៉​ខាងជើង​ឡើយ​៕

សូយន

spot_img
×