Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក​៖ បាញ់ប្រហារ​ត​គ្នា​នៅ​ហាង​លក់​ស្បៀងអាហារ​

spot_img

ឧក្រិដ្ឋជន​បាន​ចុះ​ញ៉ម​បន្ទាប់ពី​សម្ងំ​ក្នុង​ហាង​និង​ធ្វើការ​បាញ់​តបត​អស់​ពេល​ជាច្រើន​ម៉ោង​ជាមួយ​ប៉ូលិស​។​

​​តាម​ការចុះផ្សាយ​របស់ Los Angeles Times ប៉ូលិស​ទីក្រុង Los Angeles Times នៅ​ថ្ងៃទី​២២​ខែកក្កដា បាន​ចាប់​ឃាត់ខ្លួន​ជនល្មើស​ក្នុងករណី​ផ្ទុះអាវុធ​, ចាប់​ចំណាប់ខ្មាំង​រាប់សិប​នាក់ ហើយ​បានធ្វើឱ្យ​មនុស្ស​យ៉ាងតិច​ម្នាក់​ស្លាប់​។​

រថយន្ដ​ប៉ូលិស​និង​ពន្លត់​អគ្គិភ័យ​នៅក្រៅ​ហាង​ដែល​ឧក្រិដ្ឋជន​បាន​ចាប់​និង​រក្សា​ចំណាប់ខ្មាំង​

​ប៉ូលិស​ពុំទាន់​ទម្លាយ​អត្តសញ្ញាណ​ជនល្មើស​ឡើយ គ្រាន់តែ​ឱ្យដឹងថា ជនល្មើស​ជា​បុរស មាន​អាយុ​ជិត​៣០​ឆ្នាំ បាន​ផ្ទុះអាវុធ​សំដៅ​យាយ​របស់​វា​និង​ស្ដ្រី​ម្នាក់​ផ្សេងទៀត​ក្រោយពេល​កើត​ជម្លោះ​នៅផ្ទះ​។​

​បន្ទាប់មក​វា​បាន​បើករថយន្ដ​គេចខ្លួន ហើយ​បាន​បើក​បុក​បង្គោល​ភ្លើង​ក្បែរ​ហាង​លក់​ស្បៀងអាហារ​Trader Joe’s នៅក្បែរ​តំបន់ Silver Lake បន្ទាប់ពី​ប៉ូ​សិស​ប្រដេញ​តាម​។​

​ក្រោយមក វា​ក៏​ផ្ទុះអាវុធ​តដៃ​ជាមួយ​ប៉ូលិស មុនពេល​រត់​ចូលក្នុង​ហាង ហើយ​ចាប់​មនុស្ស​ជាង​៤០​នាក់​ធ្វើជា​ចំណាប់ខ្មាំង​។​សាក្សី​ទាំងនោះ​រម្លឹក​ឡើងវិញ​អំពី​ទិដ្ឋភាព​តក់ស្លុត​គ្រា​ដែល​មនុស្សម្នា​រត់​ប្រសា​ចរក​កន្លែង​លាក់ខ្លួន​នៅពេលដែល​គ្រាប់កាំភ្លើង​ទាំងសងខាង​បាន​ផ្ទុះឡើង​។​

​ក្រោយមក ជនល្មើស​បាន​សុខ​ចិ​ត្ដ​ចុះ​ញ៉ម បន្ទាប់ពី​ការ​តដៃ​ប្រមាណ​ជាង​៣​ម៉ោង ក៏ដូចជា​ការបញ្ចុះ​បញ្ចូល​តាមរយៈ​ប្រដាប់​បំពង​សំឡេង​របស់​ប៉ូលិស​៕

សូយន

 

spot_img
×