Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការរកឃើញ​គួរ​ឲ្យ​តក់ស្លុត​នៅក្នុង​ពោះ​របស់​ទាហាន​កូរ៉េខាងជើង ដែល​រត់ចោលជួរ​មក​កាន់​កូរ៉េខាងត្បូង​

spot_img

​ការរកឃើញនេះ បណ្តាលឲ្យដំណើរការព្យាបាលដល់ទាហានរូបនេះកាន់តែលំបាកឡើង។

ទាហានកូរ៉េខាងជើងរូបនេះបានត្រូវបាញ់ច្រើនគ្រាប់ខណៈពេលប្រឹងរត់សំដៅមកកាន់កូរ៉េខាងត្បូង ហើយត្រូវបានគេរកឃើញមាន “ប៉ារ៉ាសិត ដែលពុំធ្លាប់ឃើញពីមុនមក”ក្នុងពោះ។

វេជ្ជបណ្ឌិត​កូរ៉េខាងត្បូង​រកឃើញ​ប៉ា​រ៉ា​សិត​ជាច្រើន​ក្នុង​ពោះ​របស់​ទាហាន​កូរ៉េខាងជើង​។​

​បណ្តាវេជ្ជបណ្ឌិតកូរ៉េខាងត្បូងឲ្យដឹងថា បុរសរូបនេះ បានឆ្លងការវះកាត់២លើកហើយ ក្រោយពីគាត់រត់មកកាន់កូរ៉េខាងត្បូង។

តាមកាសែតកូរ៉េខាងត្បូងនោះទាហានរូបនេះបានរងគ្រាប់កាំភ្លើង ៥-៦គ្រាប់គ្រាយុទ្ធមិត្តរបស់គាត់បានបាញ់ដល់ទៅ ៤០គ្រាប់មកគាត់។

វេជ្ជបណ្ឌិត Lee Guk-Jong ឲ្យដឹងថា ដំណើរការព្យាបាលឲ្យទាហានរូបនេះ កំពុងត្រូវប្រទះការរារាំងពីពួកប៉ារ៉ាសិតដែលវា “ជ្រៀតចូល ហើយស៊ីតំបន់ដែលរងរបួស”។

វេជ្ជបណ្ឌិត Lee Guk-Jong ជាអ្នកទទួលបន្ទុកវះកាត់ឲ្យទាហានរត់ចោលជួររូបនេះ ប្រាប់ថា “យើងខ្ញុំកំពុងជួបប្រទះការលំបាកច្រើន ក្នុងការព្យាបាលក្រោយពេលដែលរកឃើញ

​បរិមាណប៉ារ៉ាសិតដ៏ច្រើននៅក្នុងពោះរបស់ទាហានរូបនេះ វាជ្រៀតជ្រែកចូល ហើយស៊ីតំបន់រងរបួសទាំងឡាយ។

“យើងខ្ញុំក៏បានរកឃើញប៉ារ៉ាសិត១ប្រភេទ ពុំធ្លាប់ប្រទះក្នុងរាងកាយជនកូរ៉េខាងជើងមុននេះ។ បញ្ហាប្រទះថ្មីៗនេះ បណ្តាលឲ្យស្ថានភាពកាន់តែយ៉ាប់យឺន ហើយបង្កជាការប្រែប្រួលធំ​ជាច្រើន។

វេជ្ជបណ្ឌិត Lee Guk-Jong បកស្រាយពីស្ថានភាពបច្ចុប្បន្នរបស់ទាហានកូរ៉េខាងជើងរត់ចោលជួរ

ព្រូនមូលជាប្រភេទ១ ក្នុងចំណោមប៉ារ៉ាសិតត្រូវបានរកឃើញក្នុងពោះរបស់ទាហានរូបនេះ។ វាអាចកើតមានព្រោះតែការរស់នៅក្នុងតំបន់ពុំសូវមានអនាម័យ នឹងអាចបណ្តាលឲ្យមានការរលាក ប្រសិនពុំព្យាបាល។

តាមកាសែត កូរ៉េខាងត្បូងនោះ ពលរដ្ឋកូរ៉េខាងជើងជាច្រើនអាចរងទទួលប៉ារ៉ាសិតទាំងនោះ ហើយព្រូនមូលដែលធ្លាប់ប្រទះឃើញមានបណ្តោយដល់ទៅ 27cm៕

ទាហានកូរ៉េខាងជើង ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកូរ៉េខាងត្បូង ដើម្បីសង្គ្រោះបន្ទាន់។

 

 

spot_img
×