Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចុះ​ទៅ​ដោះស្រាយ ករណី​ប្តឹង​រឿង​ជម្លោះ នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​គរ​ម្នាក់ ត្រូវ​បាន​ជនល្មើស​កាប់ ឲ្យ​រងរបួស​យ៉ាង​ទម្ងន់​

spot_img

​ភ្នំពេញ​៖ នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​គរ​ម្នាក់ ត្រូវ​បាន​ជនល្មើស​កាប់​ឲ្យ​រងរបួស​យ៉ាង​ទម្ងន់ ក្នុង​ពេល​ចុះ​បំពេញការងារ ទៅ​សាកសួរ​រក​ជន​ប្រព្រឹត្ត​បទល្មើស យោងតាម​ពាក្យបណ្តឹង​របស់​អ្នក​រត់​ម៉ូតូ​កង់​បី ដែល​កើត​ជម្លោះ​ជាមួយ​ម្ចាស់​ស្តង់​លក់​ផ្លែឈើ​នៅ​ផ្សារ​នាគ​មាស ហើយ​ជនល្មើស ត្រូវ​នគរបាល​ចាប់ខ្លួនបាន​ភ្លាមៗ​។​

​ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​វ​ម៉ោង​៣​រសៀល ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៨ សិ្ថតក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌ​ទួល​គោល រាជធានី​ភ្នំពេញ​។​

​ជនរងគ្រោះ​លោក ឃិន ទិ​ត្យ ជា​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារ​ដើម​គរ​។ នៅ​រសៀល​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៨​នេះ បន្ទាប់ពី​មាន​ពាក្យបណ្តឹង​ពី​អ្នករត់​កង់​បី​ថា មាន​បញ្ហា​ជម្លោះ​ជាមួយ​ម្ចាស់​ស្តង់​លក់​ផ្លែឈើ នៅមុខ​ផ្សារ​នាគ​មាស លោក ឃិន ទិ​ត្យ និង​មន្ត្រីនគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​គរ ចំនួន​៣​នាក់ បាន​ចុះ​ទៅ​កន្លែងកើតហេតុ ដើម្បី​សាកសួរ​ដំណើរ​រឿងហេតុ​។ គ្រាន់តែ​ទៅ​ដល់​មុខ​ផ្សារ​នាគ​មាស​ភ្លាម មិន​បាន​សួរនាំ​ផង ក៏​ត្រូវ​ជនល្មើស ស្ទុះ​មក​កាប់​ជាច្រើន​កាំបិត​បណ្តាលឲ្យ​របួស​តែម្តង​។​

​ជនរងគ្រោះ​កំពុង​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដោយ​មាន​សភាព​របួស​ធ្ងន់ធ្ងរ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×