Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប៉េអឹម​ចុះ​រឹបអូស​ឈើ​លេខ​១ ចំនួន​១៦០​កំណាត់ ដែល​ឈ្មួញ​គរ​លាក់ទុក​នៅ​ឃុំ​ប៉យ ស្រុក​អូរ​ជុំ​

spot_img

​រតនគិរី​៖ កម្លាំង​អាវុធហត្ថ​ខេត្ត​រតនគិរី សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​មូលដ្ឋាន​ស្រុក​អូរ​ជុំ​,​កម្លាំង​រដ្ឋបាល​ព្រៃឈើ​ផ្នែក​វ៉ើន​សៃ និង​កម្លាំង​កម្លាំង​ប៉ុស្តិ៍​នគរបាល​ឃុំ​ប៉យ ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក រ៉ា បូរ៉ាន់​ឌី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​រតន​គិ បាន​ចុះ​រឹបអូស​ឈើ​លេខ​១ ចំនួន​១៦០​កំណាត់ ដែល​ឈ្មួញ​ដឹកយក​ទៅ​គរ​លាក់ទុក​ក្នុងព្រៃ ស្ថិតក្នុង​ឃុំ​ប៉​យ ស្រុក​អូរ​ជុំ ខេត្ត​រតនគិរី​។​

​យោង​តាម​បទបញ្ជា លោក​ឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី នា​ថ្ងៃ​សៅរ៍ ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ​២០១៨ លោក​បាន​ចាត់តាំង​បញ្ជា​ឱ្យ​លោក​វរសេនីយ៍ទោ ឃី សុខា ប្រធាន​មន្ទីរ​ព័ត៌មាន​ស​និ្ត​សុខ​បច្ចេកទេស សហការ​ជាមួយ​ស្ថាប័ន​មាន​សមត្ថកិច្ច ពិសេស​មាន​ការសម្របសម្រួល​ពី​លោក រ៉ា បូ​វ៉ាន់ឌី ព្រះរាជអាជ្ញារង អម​សាលាដំបូង​ខេត្ត​រតនគិរី និង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ស្រុក​អូរ​ជុំ ចុះទៅពិនិត្យ​ដល់​ទីតាំង​ក្នុងភូមិ​ស្រុក​អូរ​ជុំ ប្រទះ​ឃើញ​ឈើ​ប្រភេទ​លេខ​១ ក្នុង​និយាម​កា X71653Y47355 (​អូរ​ឡាង​) ភូមិ​ខ្មែង ឃុំ​ប៉ូ​យ ស្រុក​អូរ​ជុំ ខេត្ត​រតនគិរី និង​ប្រភេទ​ឈើ​ស្រឡៅ​ចំនួន ១៦០​កំណាត់ ដែល​ជន​មិន​ស្គាល់​មុខ​យក​មក​សន្សំទុក​ចោល ដោយ​ពុំ​មាន​ការអនុញ្ញាត​។​

បច្ចុប្បន្ន ផ្នែក​រដ្ឋបាល​ព្រៃឈើ រឹបអូស​វត្ថុតាង​បទល្មើស​ធនធានធម្មជាតិ​ព្រៃឈើ​ជា​បណ្តោះអាសន្ន នៅ​ចំណុច​ទីតាំង​ខាងលើ ដោយ​មាន​ការ​យាម​ការពារ​ពី​សមត្ថកិច្ច​។​

​លោក​វរសេនីយ៍ទោ ឃី សុខា ប្រធាន​មន្ទីរ​បច្ចេកទេស និង​សន្តិសុខ​នៃ​ទីបញ្ជាការ​អាវុធហត្ថ​ខេត្ត​រតនគិរី បាន​ប្រាប់ថា មុន​ឈានដល់​ការចុះ​បង្ក្រាប​ទីតាំង​ខាងលើនេះ គឺ​ទទួល​ព័ត៌មាន​ពី​បណ្តាញ​ព័ត៌មាន​សម្ងាត់ រួច​សុំ​យោបល់​លោក​ឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការ​អាវុធហត្ថ​ខេត្ត ចុះ​បង្ក្រាប​ជាក់ស្តែង​តែម្តង​។​

​លោក​វរសេនីយ៍ទោ ឃី សុខា ប្រាប់​បន្តថា ដោយ​ស្ថានភាព​ផ្លូវ​មាន​ការលំបាក ហើយ​ភ្លៀង​ធ្លាក់​ជាប់​ផង​នោះ កម្លាំង​សមត្ថកិច្ច​បាន​រក្សា​ឈើ​ទាំងនោះ​នៅ​កន្លែង​ដដែល​សិន រង់ចាំ​មេឃ​បើក​ថ្ងៃ​នឹង​យក​មធ្យោបាយ​ទៅ​ដឹក​យក​មក​ប្រគល់ឲ្យ​ផ្នែក​រដ្ឋបាល​ព្រៃឈើ ចាត់ចែង​បន្ត​តាម​ច្បាប់​ស្តីពី​ព្រៃឈើ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×