Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្លែង​ឯកសណ្ឋាន​កងរាជអាវុធហត្ថ និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​

spot_img

​ព្រះ​ស៊ី​ហ​នុ​ ៖ វេលា​ម៉ោង ១៤ ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៨ ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ បាន​បញ្ជូន​ជនសង្ស័យ ឈ្មោះ ស្តើង ចិន្តា ភេទ​ប្រុស អាយុ ៣០​ឆ្នាំ មុខរបរ​សន្តិសុខ មាន​ទីលំនៅ​បណ្ដោះអាសន្ន​ភូមិ​៣ សង្កាត់​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ពី​បទ​ប្រើប្រាស់​ឯកសណ្ឋាន ដើម្បី​បន្លំ​ខ្លួន​ជា​មន្ត្រី​កងរាជអាវុធហត្ថ និង​បទ​ញុះ​ញ៉​ង់​ឲ្យ​ប្រព្រឹត្តបទ​ឧក្រិដ្ឋ​ជាអាទិ៍​។​

បើ​តាម​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បានបញ្ជាក់​ថា កម្លាំង​បាន​ដកហូត​វត្ថុតាង​មួយចំនួន​មាន អាវយឺត​ពណ៌​ខៀវ បិត​ឡូហ្គោ អ​.​ហ​ចំនួន ០១, ឯកសណ្ឋាន​ពណ៌​ត្រេអ៊ី ០១​ឈុត​, វិទ្យុទាក់ទង​ចំនួន ០៣ គ្រឿង​(​ខូច​), ខ្សែ​សាន​ដឺ​រ៉ុង ០២​ខ្សែ​, ខ្សែ​កញ្ច្រែ ០៣​ខ្សែ​, ខ្នោះដៃ ០១ និង​ទូរស័ព្ទ ០១​គ្រឿង​។

បច្ចុប្បន្ន ជន​សង្ស័ត​ត្រូវ​បាន​មន្ត្រី​ជំនាញ កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×