Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រឡងប្រណាំង​រង្វាន់ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី សម្រាប់​ធុរកិច្ច​បៃតង​ក្នុង​វិស័យ​ទេសចរណ៍​

spot_img

​ភ្នំពេញ​៖ ផ្នែក​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍​ដែល​អនុវត្ត​គោលការណ៍ CSR និង​ចូលរួម​គាំទ្រ​កិច្ច​គាំពារ​បរិស្ថាន​អាច​ចូលរួម “​ចលនា​ប្រឡងប្រណាំង​រង្វាន់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី សម្រាប់​ធុរកិច្ច​បៃតង​ក្នុង​វិស័យ​ទេសចរណ៍​”​។​

​ក្រសួង​ទេសចរណ៍ និង​គណៈកម្មាធិការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត បាន​រៀបចំ​ដាក់​ចេញ ចលនា​ប្រឡងប្រណាំង ”​រង្វាន់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​សម្រាប់​ធុរកិច្ច​បៃតង​ក្នុង​វិស័យ​ទេសចរណ៍​” លើក​ទី ៣ ឆ្នាំ​២០១៨-២០១៩ ក្នុង​គោលបំណង​លើកទឹកចិត្ត និង​បញ្ជាក់​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ផ្នែក​ឯកជន​ដែល​ជា​សហគ្រា​ស ឬ​ប្រតិបត្តិ​ក​រ ឬ​សហគមន៍ ឬ​បុគ្គល​ដែល​មាន​ស្នាដៃ​ឆ្នើម​ក្នុង​ការលើក​ស្ទួយ និង​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ពិសេស​គាំទ្រ​ដល់​ចលនា​ប្រឡង​ប្រណាំង “​ទីក្រុង​ស្អាត រមណីយ​ដ្ឋាន​ស្អាត សេវា​ល្អ បដិសណ្ឋារកិច្ច​ល្អ​”​។ រង្វាន់​ធុរកិច្ច​បៃតង​នេះ មាន ៧ ប្រភេទ​រង្វាន់ ដូចខាងក្រោម ៖

១ – រង្វាន់​សម្រាប់ “​ធុរកិច្ច​ដែល​មាន​ស្នាដៃ​ឆ្នើម​ក្នុង​ការថែរក្សា​អនាម័យ និង​បរិស្ថាន​” (Environment Award)
២ – រង្វាន់​សម្រាប់ “​ធុរកិច្ច​ដែល​មាន​ស្នាដៃ​ឆ្នើម​ក្នុង​ការអនុវត្ត​គោលការណ៍ ៣ Rs” (3Rs Award)
៣ – រង្វាន់​សម្រាប់ “​ធុរកិច្ច​ដែល​មាន​ស្នាដៃ​ឆ្នើម​ផ្នែក​សុខុមាលភាព​សង្គម និង​បេតិកភណ្ឌ​វប្បធម៌​” (Social Welfare and Cultural Heritage Award)
៤ – រង្វាន់​សម្រាប់ “​ធុរកិច្ច​ដែល​មាន​ស្នាដៃ​ឆ្នើម​ផ្នែក​កន្លែងធ្វើការ​ដែលមាន​ភាពល្អប្រសើរ​” (Best Workplace Award)
៥ – រង្វាន់​សម្រាប់ “​សហគ្រិន​ដែលមាន​ស្នាដៃ​ឆ្នើម​” (Entrepreneur Award)
៦ – រង្វាន់​សម្រាប់ “​ធុរកិច្ច​ដែល​មាន​ស្នាដៃ​ឆ្នើម​ក្នុង​ការថែរក្សា​ឆ្នេរសមុទ្រ​” (Beach Eco-Label Award)
៧ – រង្វាន់​សម្រាប់ “​ធុរកិច្ច​ដែល​មាន​ស្នាដៃ​ឆ្នើម​ក្នុង​ការប្រើប្រាស់​ផលិតផល​ខ្មែរ​” (Khmer Product Usage Award)

​ក្រសួង​ទេសចរណ៍ បាន​បន្តថា ចលនា​ប្រឡងប្រណាំង​ធុរកិច្ច​បៃតង​នេះ​ជា​ផ្នែក​មួយ​ចូលរួម ដល់​ការអនុវត្ត​គោលនយោបាយ​របស់ រាជរដ្ឋាភិបាល​ក្នុង​ការ​ជម្រុញ ការអនុវត្ត​គោលការណ៍ “​ទំនួល​ខុស​ត្រូវ​សង្គម​” (Corporate Social Responsibility) របស់​វិស័យ​ឯក​ជន ពិសេស​ផ្តោតលើ ការបញ្ចូល​ទស្សនទាន​នៃ “​ភាព​ស្អាត និង​បៃតង​” ទៅក្នុង​គំរូ​អាជីវកម្ម​របស់​ខ្លួន ការចូលរួម​ការងារ​សង្គម ការ​ងារ​​​បរិស្ថាន ការងារ​ស្ម័គ្រចិត្ត និង​ចូលរួម​លើកកម្ពស់​ការងារ​សម​រ​ម្យ (Decent jobs) ដល់​បុគ្គលិក និយោជិត ជាដើម​។​

​សូម​ប្រតិ​ប​តិ្ដក​រ​ទាំងអស់ នៅ​តាម​រមណីយដ្ឋាន សណ្ឋាគារ ភោជនីយដ្ឋាន ទី​ភ្នាក់ងារទេសចរណ៍ កីឡា​ទេសចរណ៍ សហគមន៍​ទេសចរណ៍ សាលា​ទេសចរណ៍ សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុង​វិស័យ​ទេសចរណ៍ និង​ផ្សារ​ទំនើប ចូលរួម​ក្នុង​ការប្រឡងប្រណាំង​នេះ ឲ្យបាន​ផុសផុល ៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×