Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​ប្រុស​លើក​ដៃ​វាយ​ស្រី​វា “​លែង​និយាយ​ហើយ​” ទាស់​ត្រង់ “​អា​ដុះ​កុយ​” ៣​នាក់​ទៀត​ទើប​គួរឲ្យ​…​ខឹង​! (មានវីដេអូ)

spot_img

​ឃ្លី​បតែ​៤​នាទី​ប៉ុណ្ណោះ តែ​វា​បាន​ធ្វើឲ្យ​អ្នកទស្សនា​ខឹង​ហើយ ហើយ​កាន់តែ​ខឹង​ទៀត ។ ទិដ្ឋភាព​នេះ​ត្រូវបាន​កាមេរ៉ា​សុវត្ថិភាព​ថត​បាន ហើយ​គេ​ពុំ​ទាន់​ដឹង​ថា បាន​កើតឡើង​នៅ​កន្លែង​ណា ឬ​រឿង​អ្វី​ទេ ។​

… នារី​ម្នាក់​បាន​ត្រូវ​យុវជន “​ដើមទ្រូង​៥​ហត្ថ​” លើក​ដៃ​វាយ​ដោយ​ពុំមាន​លទ្ធភាព​តបត ព្រោះ​ហាក់ដូចជា​នាង​បាន​ត្រូវ​បុរស​រូប​នោះ​វាយ​យ៉ាងដំណំ​មុន​នោះ​ម្លេះ​… ។​

​មុខ​របស់​នាង​ពោរពេញ​ដោយ​ឈាម ។​

… មាន​យុវជន ២-៣​នាក់ ប្រហែល​ជា​ឮសូរ​ស្នូរ​ចម្លែក​ក៏​នាំគ្នា​រត់​មក​មើល ប៉ុន្តែ​ទោះបី​នារី​រងគ្រោះ​លើកដៃ​បោយ​សុំ​ជំនួយក្តី តែ​អា​៣​នាក់​នេះ “​រួញ​ពង​” អស់​សូម្បី​តែ​បើកទ្វារ​ឲ្យ​នាង​ចូល​នោះ​ក៏​មិន​ហ៊ាន ។​

​ពួក​៣​នាក់​នេះ បាន​ត្រឹម​ឈរ “​ទស្សនា​” ហើយ​មាន​ប្រតិកម្ម​ខឹងសម្បារ​យ៉ាងខ្លាំង ហើយ​ខណៈ​ពេល​ស្របគ្នា​នោះ​មាន “​អា​ឈ្មោល​” ម្នាក់ទៀត បែរជា “​រវល់​” ទាញ​ទូរស័ព្ទ​មក​ថត​… ។​

​នារី​រូបនេះ​បាន​ចេញមុខ​អន្តរាគមន៍​យ៉ាង​ក្លាហាន ទោះបី​ពុំ​ដឹង​ថា​រឿងរ៉ាវ​អ្វី​កើតឡើង ប៉ុន្តែ​បុរស​ម្នាក់​ដែល​លើកដៃ​វាយ​លើ​នារី​ភេទ​ទន់ខ្សោយ វា​ជា​រឿង​ពុំគប្បី ហើយ​អ្នកផង​គួរ “​មានចិត្ត​” ពិសេស​ប្រុស​ដុះ​កុយ​ដល់​ទៅ​៣​នាក់​ឯណោះ ។​

​សាច់​រឿង​នេះ​យ៉ាប់​បំផុត​គឺ​អា​ឈ្មោលៗ មាន​វត្តមាន​ក្នុង​ឃ្លីប​តែម្តង ។ ចន្ទ្រា​

spot_img
×