Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទេវតា​និង​ភូត​ខ្មោច​បិសាច ដែល​ជនជាតិខ្មែរ​នៅ​សុ​រិ​ន្ទ្រ​គោរពបូជា មាន​អ្វីខ្លះ​ដែរ​?

spot_img

មុននឹង​ឈានចូល​ដល់​ពិធី​កម្ម សូម​ក្រាលកម្រាល​ឱ្យបាន​យល់ដឹង​ចំពោះ​រឿងនេះ​ឱ្យ​ទូលំទូលាយ​ជា​មូលដ្ឋានគ្រឹះ​ជាមុនសិន​ថា ដំបូង​សូម​បែងចែក​សាកល្បង​នូវ​ឈ្មោះ​នៃ​អាទិទេព និង​ភូត​ខ្មោច​ដែល​គេ​គោរពបូជា​ទាំងនោះ​ថា​មាន​អ្វីខ្លះ​?

១- ព្រះ​នារាយណ៍ ព្រះព្រហ្ម ព្រះឥន្ទ្រ អាទិទេព​ទាំងនេះ​ដោយ​ភាគច្រើន ច្រើន​ពោល​នៅក្នុង​អាគម​គាថា និង​ពាក្យ​សូត្រ​អន្ទង ព្រលឹង​ប៉ុណ្ណោះ មិនសូវ​ជាមាន​តួនាទី លំនាំ​បែបបទ​នៅក្នុង​ជីវិត​ណាស់ណា​ទេ ឬក៏​ថា​អាចជា​អាទិទេព​ថ្នាក់ខ្ពស់​ពេក​ក៏​ថា​បាន​។​

២- ពីង : ពាក្យ​នេះ​ធ្លាប់​សួរ​អ្នកមាន​ជំនឿ​គាត់​ថា គឺជា​បិសាច​, ខ្មោច​ព្រាយ ពួកនេះ​ច្រើន​ឱ្យ​ទោស​ធ្វើឱ្យ​ឈឺ​ថ្កាត់​ដោយ​ប្រការ ផ្សេងៗ ហើយដោយ​ភាគច្រើនៗ​ប្រើ​ក្បួន​សែន​ជំងឺ សូត្រ​បណ្ដេញ​ខ្មោច​ព្រាយ តាម​ទម្លាប់​នៅក្នុង​គម្ពីរ​វេទមន្ដ​ដូចជា​អាគម​ដេញ​ពីង​។​

៣- ពិស្ណុការ (​វិស្ណុ​កម្ម​) ជា​អាទិទេព​នៃ​ជំនាញ​ជាង​នានា គេ​ច្រើន​មាន​ពិធី​បូជា​ស្នើ​ជាមុនសិន មុននឹង​ចាប់ផ្ដើម​ធ្វើការ​ងារ​ផ្សេងៗ និង​សិល្បៈ​ជំនាញ​ផ្សេងៗ​ផង​នោះ​។​

៤- ព្រាយ​ក្បាល​៨ ជា​ទេព​ខាងក្នុង​ការសម្ដែង​, ការ​ប្រដាល់ ឬ​ការ​រាំច្រៀង​។​

៥- មេព្រៃ (​ម្ចាស់​ព្រៃ​) មេ​ភ្នំ (​ម្ចាស់​ភ្នំ​) ជា​ទេ​ព្រ័​ក្ស​ម្ចាស់​លើ​ភ្នំ មើល​ចូល​ព្រៃ​ត្រូវ​បូជា​សិន​។​

៦- ម្រេញគង្វាល (​ទេព​មើលថែរក្សា​សត្វព្រៃ​) ជា​ប្រភេទ​អាទិទេព​មួយ​ប្រភេទ​ដែល​រក្សា​ដល់​សត្វព្រៃ​។ ពួក​អ្នក​ដែល​ទៅ​ទាក់ដំរី​ក្ដី ទៅ​បរបាញ់​សត្វព្រៃ​ក្ដី ត្រូវ​បួងសួង​ដល់​ទេវតា​ទាំងនេះ ហើយ​ពួក​ហ្មដំរី​គោរព​ទេព​អង្គ​នេះ​ខ្លាំងណាស់​។​

៧- អា​រ័ក្ស (​ទេពា​រ័ក្ស​) ជា​ទេវតា​រក្សា​នៅ​ដើមឈើ​ធំ ត្រពាំង បឹង​។

៨- ច្រាប ជា​ខ្មោច​ភូត នៅតាម​កំពូល​ដំបូក ដី​ទួល​ស្អាត រក្សា​នៅតាម​ប្រឡាយទឹក ផ្លូវ​រទេះ ជា​ប្រក្រតី​ចូលចិត្ត​ស្ងប់ស្ងាត់ មិន​រំខាន​កាច​ដាក់​ដល់​នរណា​ឡើយ​។ ប៉ុន្ដែ​បើ​នរណា​ទៅ​ល្មើស​លើសលោះ​លើ​ហើយ ក៏​កាច់​ផ្ដន្ទាទោស​ទាន់ហន់​ភ្លាម​។​

៩- អ្នកតា ជា​ទេ​ព្រ័​ក្សរ​ក្សា​ភូមិ​ស្រុក ច្រើន​ខ្ទម ឬ​អាស្រម​ប្រចាំ​នៅតាម​ភូមិ​

១០- ព្រះ​ភូមិ​ស្រែ ជា​ទេ​ពនៅ​ផ្ទាល់​ដីស្រែ​ចម្ការ គេ​ច្រើន​សែន​ព្រះ​ភូមិ​នេះ​ចំពោះតែ​ស្រែ​ណា​ដែល​ម្ចាស់​ធ្លាប់ធ្វើ​កន្លងមក ហើយ ធ្វើ​នៅ​រដូវ​ភ្ជួរ​រាស់​ធ្វើស្រែ​ប៉ុណ្ណោះ​។​

១១- ក្រុង​ពាលី ជា​ទេព​រក្សា​ដែនដី គេ​ច្រើន​សែន​ប្រាប់​នៅមុន​ពេល​នឹង​ជីក​ស្រះ​, អណ្ដូង​, សង់ផ្ទះ​…​ជានិច្ច​។​

១២- ម្ដាយដើម (​ទេព​ដែល​តាក់តែង​ជីវិត​កូន​នៅក្នុង​ផ្ទៃ​) រឿងនេះ​បាន​អធិប្បាយ​រួចមកហើយ​។​

១៣- គ្រូ​កំណើត ជា​ទេព​ប្រចាំ​ខ្លួន​ម្នាក់ៗ​

១៤- គ្រូ​មេមត់ ជា​ទេព​ដែល​មក​សណ្ឋិត​ជាមួយនឹង​មនុស្ស​ដែល​អាច​បញ្ជាន់រូប​បាន ហើយ​ហៅថា​ចូល​មេមត់​បាន មាន​ច្រើន​ប្រភេទ​ដូចជា​សំណុំ សង្វារ​ជាដើម​។​

១៥- ធ្មប់ (​ខ្មោច​ចូល​) ជា​ខ្មោច​ដែល​គេ​ចិញ្ចឹម​ដើម្បី​ជួយ​រក្សា​អ្នក​ចិញ្ចឹម​ខ្លួនឯង​ផង ដូចជា​កាប់​មិន​មុត បាញ់​មិន​ចេញ ឬ​មិនត្រូវ ឬក៏​សម្រាប់​ប្រើ​ឱ្យទៅ​ធ្វើបាប​អ្នកដទៃ​បាន គឺជា​ខ្មោចឆៅ​ដែល​ចូល​ចិ​ត្ដ​ស៊ីសាច់ ស៊ី​ឈាម​ស្រស់ៗ​។​

១៦- អាប គឺជា​ខ្មោច​ដែល​កើតចេញពី​ការរៀន​អាគម ហើយ​ធ្វើ​ខុស ក្លាយទៅជា​ខ្មោច​អាប ប៉ុន្ដែ​មិន​កាច​សាហាវ​ដល់​ធ្មប់​នោះឡើយ​។​

១៧- ប្រកាំ ជា​ខ្មោច​ដែល​មាននៅ​ជាមួយនឹង​របស់​ផ្សេងៗ ដូចជា​ព្រ័ត្រ ដំរី កាំបិត ដាវ លំពែង កាំភ្លើង​ជាដើម​។​

១៨- សាវ​ណា​ង ជា​ទេព​ប្រចាំ​ឧបករណ៍​ដំ​ដែក​, ស្ពាន់​, មាស ជា​គ្រូ​ជាង​។​

១៩- គ្រូ​វេទមន្ដ​ផ្សេងៗ​

២០- ព្រាយ​ច​នី​វ ជា​ព្រាយ​កាច​ដែល​តាម​ជញ្ជក់​ឈាម​តៗ​គ្នា មក​តាម​ខ្សែលោហិត (​ចំបួរ ជំបួរ ជួរ ព្រាយ​ចំបួរ​?)

២១- មហាជម្ពូ ជា​ទេព្ដា​ដែល​ហៅថា​មេមត់​មួយ​ប្រភេទ​ដែរ​។​

២២- ដំបង​ដែក ជា​ទេព្ដា​ដែល​ហៅថា​មេមត់​មួយ​ប្រភេទ​ដែរ​។​

២៣- ក្រុង​ឆេះ ជា​ទេព្ដា​ដែល​ហៅថា​មេមត់​មួយ​ប្រភេទ​ដែរ​។ អ្នកខ្លះ​ក៏​ហៅ​ជា​ខ្មោច​នៅ​រក្សា​តាម​ព្រៃ​វាល​ធំ ព្រៃធំ ពេល​កណ្ដាលអធ្រាត្រ​ក៏​សម្ដែង​ចេញមក​ឱ្យឃើញ​ជា​ដុំ​ភ្លើង ដែល​រសាត់​តាម​វាល​ធំៗ ប៉ុន្ដែ​អ្នកសរសេរ​ត្រឡប់​ជាយ​ល់​ទៅតាម​របស់​ឈ្មោះថា​ជា​ខ្មោច​ប្រចាំ​ស្រុក ប្រចាំ​ភូមិ​ទៅវិញ​ទេ ព្រោះថា​ក្រុង គឺជា​នគរ រាជធានី​បុរី​, ក្រុង​ឆេះ គឺជា​ធានី​ភ្លើង ឬ​ជានគរ​ដែល​ចាប់​ពេញ​ទៅដោយ​ភ្លើង​ព័ទ្ធ​ថ្គោល​ឡើង​។ ទេព្ដា​ពួកនេះ​នៅពេល​ចូល​មេមត់ ច្រើន​ស្លៀកដណ្ដប់​សំពត់​ពណ៌ ក្រហមច្រាល ដូចជា​អណ្ដាតភ្លើង​។ ក្នុងន័យនេះ បើសិន​ថា​នរណាម្នាក់​ប្រ​ណិ​ប​ត្ដិ​មិនបាន​ត្រឹមត្រូវ ក៏​នឹង​បង្កើតឱ្យមាន​អគ្គិភ័យ​ពេញ​ទាំង​ក្រុង​តែម្ដង ឬក៏​កើតជា​សង្គ្រាម​ឡើង​ទៀត​ផងដែរ​។​

២៤- សំពោង​សក់​ធំ ជា​ឈ្មោះ​ហៅ​ព្រាយ ឬ​សិ​សាច​ស្រី​មួយ​ពួក​ដែល​យល់ថា រំសាយសក់​ធំ​សំពោង​, ពួកនេះ​កាច​ណាស់​ឆ្នាស​ខ្លាំងណាស់ ពេល​ចូល​រូប​មេមត់ ក៏​ខឹង​ខម​ភ្នែក​ស្រែក​យ៉ាង​គឃ្លើន​។​

២៥- វង់​បត់ ជា​ទេព​ព្រ័​ក្ស​ដែល​ចូល​ចិត្រ​រក​រូប​ចូល​ដើម្បី​ជួយ​រក្សា​រោគ​ដល់​មនុស្ស​ទូទៅ​។​

២៦- បិសាច ជា​ព្រាយ​-​ខ្មោច​ដែល​ស្លាប់​តៃហោង និង​អមនុស្ស​ផ្សេងៗ​ជាច្រើន​ពួក​។​

២៧- ព្រាយ​អាវាសែ ជា​ព្រាយ​ដែល​គ្មាន​មុខមាត់ មិនមាន​តួនាទី​ការងារ​អ្វី ជា​ព្រាយ​តូចតាច ចូល​ចិ​ត្ដ​ត្រាច់​រង្គ​ត់​សុំ​បាយ​ចំណី​ស៊ី​។​

២៨- កូនក្រក (​ថៃ​ថាៈ​កុមា​រថង​) មាន​ទាំង​មនុស្ស មាន​ទាំង​ឆ្មា​។​

២៩- ខ្មោច អមនុស្ស ឬ​រូប​មនុស្ស សត្វ (​ពាក្យ​នេះ​ថៃ​ប្រើ​ជា ភី​ខ្មោច ដែល​ន័យ​ផ្សេងៗ​គ្នា​ទៅទៀត បើ​ខ្មែរ​យើង​ថា ខ្មោច​ធ្វើ ឬ​ខ្មោច​ចូល​នោះ​គឺ​មានន័យថា មាន​អា​ការៈដែល​ខ្មោច​សណ្ឋិត​ក្នុង​ខ្លួន ត្រូវ​ប្រើ​មន្ដ​គាថា​បណ្ដេញ​ខ្មោច​ចេញ​។​

៣០- អំពើ (​ថៃ​ថា គុណ​សៃយ​) ពេលដែល​ជនជាតិ​ថៃ​ប្រើពាក្យ​ថា​៖ ធ្វើតាម​អំពើ​ចិ​ត្ដ គឺ​ធ្វើទៅ​តាមតែ​អារម្មណ៍​ចិ​ត្ដរបស់​ផង​ខ្លួន​។ ប៉ុន្ដែ​ក្នុង​ទីនេះ ពេលនេះ ពាក្យ​អំពើ ខ្មែរ​យើង​សំដៅ​ទៅលើ​ការប្រើ​វេទមន្ដ​សេក​ទៅ ធ្វើឱ្យ​អ្នកដទៃ​ទទួល​គ្រោះថ្នាក់​អ្វីមួយ ឬក៏​កើតរោគ​ផ្សេងៗ​បាន ឬក៏​ត្រូវ​របស់គេ​នោះឯង ហើយនឹង​កើតមាន​សភាព​ឈឺ​ក្ដៅ​ចុកចាប់ ឬក៏​ឆ្កួត ឬក៏​សភាព​ផ្សេងៗ​ទៀតផង​ក៏មាន​។​

៣១- សារ​បាត របាល រ​ម៉​ល់ (​សា​៖ ឈ្មោះ​ជំងឺ​ចូលពួក​មួយ ចាប់​សត្វចតុប្បាទ មាន​គោក្របី​ជាដើម​៖ ជំងឺសា សា​ថាប់​), របាល​-​អមនុស្ស​-​ខ្មោច​បិសាចរ​ម៉​ល់ រំលែះ​)​។​

​សារ​បាត គឺជា​រោគរាតត្បាត ដែល​ខ្មោច​ធ្វើឱ្យ​មនុស្ស ឬ​សត្វ​ឈឺ​ម្ដងៗ​អស់​ជាច្រើន ដូចជា​អាសន្នរោគ​ជាដើម​។​

​មេមត់​ក៏​ប្រាប់ថា​៖ អ្វីដែល​ធ្វើ​, សួរ​ទៀតថា ខឹង​ក្រោធ​អ្វី​?

​មេមត់​ក៏​ប្រាប់ថា​៖ ខឹង​នេះ រឿង​នោះ ព្រោះថា មិន​ធ្វើ​កន្លែង​ឱ្យនៅ​(​ជម​) ឬ​ខឹង​ព្រោះថា​ពួក​ឯង​ឈ្លោះទាស់ទែង​គ្នា​ក្នុង​ក្រុម​ញាតិ​មិ​ត្ដ បងប្អូន​គ្នាឯង​។ មេមត់​បង្ខំ​ឱ្យ​ជានា​នឹង​គ្នា​វិញ​។ អ្នក​សួរ​ក៏​សួរ​ទៀតថា​៖ ត្រូវការ​អ្វី​?

​មេមត់​ក៏​ប្រាប់ថា​៖ ត្រូវការ​របស់​នេះ ឬ​របស់​នោះ សំពត់​អាវ សាវ​ស្បៃ ម្ហូបអាហារ ឬក៏​របស់​វត្ថុ​លេង​ផ្សេងៗ​។ នៅ​ទីបំផុត​ក៏​ប្រាប់ថា ឱ្យ​រាំលេង​សប្បាយ​ជាមួយនឹង​គ្នា​ទៅ​…​ថា​ហើយ​មេមត់​ក៏​រៀបចំ​តែងខ្លួន​ប្រាណ ហើយ​រាំលេង​ទៅ​។ សម័យមុន​នោះ​មាន​ពាក់​ក្រចក​ដែល​ធ្វើ​អំពី​ប្រា​ក់វែងៗ បែប​របាំ រាំ​ដាក់​ក្រចក មើលទៅ​យ៉ាង​ស្រស់​តែម្ដង​។​

​មាន​មេមត់​ជំនាន់​ក្រោយ​ថ្មីៗ​នៅ​កន្លែង​ខ្លះ​ឱ្យចូល​សណ្ឋិត​យ៉ាងណា​ក៏​មិន​ព្រម​ចូល​ដែរ អង្វរ​តាំងតែ​ព្រលឹម​រហូតដល់​ពេល​រសៀល​។ មេមត់​ថ្នាក់​គ្រូ​ក៏​ទៅ​សេក​ទៅ​ផ្លុំ​ក្បាល​ខ្លះ ដើម្បីឱ្យ​ចូលមកសណ្ឋិត​បានសម្រេច​។ កន្លែង​ខ្លះ​ក៏​ចូល​បាន ហើយ​បើសិន​កន្លែង​ណា​រូប​បញ្ជាន់​មិនអាច​ចូល​សណ្ឋិត​បាន មេមត់​ថ្នាក់​គ្រូ​នោះ​ក៏​នឹង​ចូល​ជំនួស​ដើម្បី ឱ្យ​គ្រូ​នានា​បានមក​និយាយ​ឆ្លើយឆ្លង​គ្នា​ឱ្យបាន​ដឹងបាន​យល់​។ មើលទៅ​នោះ​គឺជា​រឿង​នៃ​មាន​អ្វីដែល​ទាស់ចិត្ត​គ្នា​ហើយ ហើយក៏​ចេះតែ​និយាយ​ទៅ​និយាយ​មក​សម្រុះសម្រួល​គ្នា​រវាង​ស្ថានសួគ៌​និង​មនុស្ស​(​អមនុស្ស​និង​មនុស្ស​)​។ យុត្តិធម៌ ស្មោះសរ​អស់ពី​ចិត្ត​ពិតៗ មាន​គុណធម៌​ខ្ពង់ខ្ពស់​។ នៅពេលដែល​ឃើញ​មនុស្ស​នោះឯង​ធ្លាក់​ក្នុង​សភាព​ទ័លច្រក ក៏​នឹង​ជួយ​ដោយ​ឯកឯង​ដោយ​មិន​ទាមទារ​រក​ផល​កម្រៃ​ចំណេញ​ដើម្បី​តបស្នង​ខ្លួន​វិញ​ឡើយ​។ ពុទ្ធសាសនិកជន​និយម​ចូលចិត្ត​គោរពបូជា​ទេព្ដា​នេះឯង ដោយ​មនុស្ស​សម័យនេះ​ប្រាប់ថា រឿង​ទេវតា​ជួយ​មនុស្ស​ល្អ​ប៉ុណ្ណោះ​។ នៅក្នុង​វណ្ណ​កម្ម​អក្សរ​សី​ល្ប៍​ជាដើម ក៏មាន​និយាយ​ដល់​ដែរ​ថា​៖ ព្រោះ​គេ​នោះឯង​មិន​ធ្លាប់ធ្វើ​អំពើ​ល្អ​អ្វី ដល់​ថ្នាក់​កំពូល​បំផុត រហូត​ធ្វើឱ្យ​ក្ដៅ​ដល់​ទេវតា រវល់​តែ​សេពគប់​ជាមួយ​ទេវតា​អប្រីយ៍ កំណាច ដែល​មក​រកតែ​ផលប្រយោជន៍​ពិសេសៗ នោះ​ទើបបានជា​វេទនា​អ៊ីចឹង​។​

​ទាំងនេះ​គឺជា​រឿង​ចំណេះដឹង​ទូទៅ​មួយ​ប្រការ​ប៉ុណ្ណោះ សម្រាប់​ទុក​ជូន​គ្រាន់​នឹង​ជួយ​ពិចារណា​គ្នា​ជាមួយនឹង​ស្មេរ​ខ្ញុំបាទ​៕

លីសា

spot_img
×